ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ស្នើ​អភិបាល​រាជធានី​-​ខេត្ត បន្ដ​ប្រើ​អំ​ពូ​លវ័យ​ឆ្លាត សម្រាប់​ដាក់​តាម​ដងផ្លូវ​សាធារណៈ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត បន្ដ​ប្រើប្រាស់​អំ​ពូ​លវ័យ​ឆ្លាត សម្រាប់​ដាក់​តាម​ដងផ្លូវ​សាធារណៈ​នានា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត បន្ដ​ប្រើប្រាស់​អំ​ពូ​លវ័យ​ឆ្លាត សម្រាប់​ដាក់​តាម​ដងផ្លូវ​សាធារណៈ​នានា ដោយ​ធ្វើការ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ក្នុងស្រុក ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​អបអរសាទរ​ ខួប១១​ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​មី​នេ​បៀ Minebea (Cambodia) នា​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​មី​នេ​បៀ ជា​ក្រុមហ៊ុន​មួយ​ផលិត​អំ​ពូ​ល​ភ្លើង​វ័យឆ្លាត ហើយ​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន ​ជុំវិញ​លើ​ពិភពលោក បញ្ជា​ទិញ​អំ​ពូ​ល​ភ្លើង​វ័​ឆ្លាត​នេះ ​យក​ទៅ​ប្រើប្រាស់​ផង​ដែរ ​។

សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំសូម​ជម្រាប​ជូន​ទៅ អភិបាល​រាជធានី​-​ខេត្ត បន្ដ​ការ​ប្រើប្រាស់​នូវ​អំ​ពូ​លវ័យ​ឆ្លាត សម្រាប់​ដាក់​បំ​ភ្លើ​តាម​ដងផ្លូវ​នានា ដោយ​ទទួល​ការ​បញ្ជា​ទិញ​ពី​រោងចក្រ ដោយ​ផលិត​នៅ​ក្នុង​ប្រទេស​របស់​យើង មាន​ស្រាប់​»​ ។

សម្ដេច​តេ​ជោ ក៏​បា​ម​ពន្យល់​ថា នៅ​តាម​លើ​ដងផ្លូវ​មួយ​ដ៏​វែង ប្រសិនបើ​ពុំ​មាន​រថយន្ដ​ឆ្លងកាត់​នោះ​ទេ អំ​ពូ​លវ័យ​ឆ្លាត​នេះ នឹង​កាត់​បន្ថយ​ពន្លឺ នឹង​ធ្វើ​ឱ្យ​ចំណេញ​ដល់​អគ្គិសនី​ ផង​ដែរ​ ។ សម្ដេច បន្ដ​ថា អគ្គិសនី ជា​ផ្នែក​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិនិយោគ​នានា ​។

សម្ដេច​តេ​ជោ បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​ប្រភព​ថាមពល​ស្អាត​ច្រើន​ជាងគេ ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​។ សម្ដេច ថា ការ​វិនិយោគ​ណា​ក៏​ដោយ ក៏​ត្រូវ​គិត​ពី​ផង​ប៉ះពាល់​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច នាយក​រដ្ឋមន្ដ្រី បាន​បង្ហើប​ឱ្យ​ដឹង​ថា ឯកឧត្តម​កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ក៏​បាន​នាំ​ក្រុមហ៊ុន​មី​នេ​បៀ ទៅ​ពិនិត្យ​លទ្ធភាព​បើ​ម្បី​បង្កើត​រោងចក្រ​អគ្គិសនី នៅ​ខេត្តពោធិ៍សាត់ ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ