ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ឈឺចិត្ត​របស់​ឈិ​ន សុធា​រី មិន​ទាន់​ចប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត អ្នក​នាង​ឈិ​ន សុធា​រី បាន​ជះ​កំហឹង​លើ​នារី​ដែល​នាង​ចោទ​ថា​ជា​ស្រី​ស្នេហ៍​របស់​ស្វាមី គឺ​លោក​សុវណ្ណ មក​រា បន្ទាប់​ពី​នារី​ម្នាក់​នោះ​គំរាម​រូប​នាង និង​ហៅ​លោក​សុវណ្ណ មក​រា ថា

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត អ្នក​នាង​ឈិ​ន សុធា​រី បាន​ជះ​កំហឹង​លើ​នារី​ដែល​នាង​ចោទ​ថា​ជា​ស្រី​ស្នេហ៍​របស់​ស្វាមី គឺ​លោក​សុវណ្ណ មក​រា បន្ទាប់​ពី​នារី​ម្នាក់​នោះ​គំរាម​រូប​នាង និង​ហៅ​លោក​សុវណ្ណ មក​រា ថា​«​ប្តី​» ពេញ​ៗ​មាត់ ។

ឈិ​ន សុធា​រី ចោទ​នាង Ya baby(​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​) ជា​តារា​បង្ហាញ​ម៉ូត​ថា​ជា​អ្នក​ចូល​ជ្រែក​ស្នេហ៍​រវាង​នាង និង​លោក​សុវណ្ណ មក​រា ។

តាម​រយៈ​សំ​ណេ​រ​ដែល​អ្នក​នាង​ឈិ​ន សុធា​រី បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា «​ឃើញ​គេ មិន​មាត់​ៗ​គិត​ថា​គេ​ល្ងង់​មែន​នាង? នាង​ធ្វើ​អី​ក៏​យើង​ដឹង​ដែរ ។ នាង​ហ៊ាន​បង្ហោះ​ចេញ​មុខមាត់​ចង់​បញ្ជាក់​ប្រាប់​គេឯង​ថា​នាង​ជា​ស្រី​កំណាន់ ឬ​ប្រពន្ធចុង ឬ​មួយ​ជា​សហាយ​របស់​ប្តី​គេ​មែន​ទេ ? ខ្លាច​គេ​មិនដឹង​ថា​នាង​ជា​ស្រី​យកប្តី​គេ​មែន​ទេ ? ស្រី​ដូច​នាង​ល្អ​ណាស់ ល្អ​ដល់​ថ្នាក់​ប្រុស​សុំ​ធ្វើ​ជា​សង្សារ ឬ​ដេក​ជាមួយ នាង​យល់ព្រម​គ្រប់ពេល​ចំណុច​ណា​នាង​ថា​នាង​ជា​ស្រី​ល្អ ? ឬ​គ្មាន​កំហុស​ចូល​ជ្រែក​នៅ​ក្នុង​ជីវិត​គ្រួសារ​របស់​គេ ? នាង​ល្អ​ឯង​ជួយ​ពន្យល់​ខ្ញុំ​បន្តិច ? ហើយ​ឱ្យ​ប្រុស​នាង​តេ​មក​គំរាម​ខ្ញុំ​ទៀត​ថា នាង​ជា​ប្រពន្ធ​មក​រា ? កុំឱ្យ​ខ្ញុំ​តេ​ទៅ​រំខាន​នាង​ឯង​ទៀត ? នាង​ប៉ះ​ខ្ញុំ​ប្រហែលជា​ចប់​ហើយ​នាង ។ នាង​ខ្លាំង​ដៃ​ដាក់​យើង​ព្រោះតែ​ខាង​ប្រុស​បើកដៃ​ឱ្យ​នាង ហើយ​ខាង​ប្រុស​ក៏​មិនដឹង​ថា​នាង​ពិសពុល​ដាក់​ខ្ញុំ​ដល់​ម្ល៉ឹង​ដែរ ។ ឱ្យ​តែ​គេ​សួរ​នាង​នឹង​ឆ្លើយ​ថា​មិនដឹង​អី​ទេ ហើយ​ខាង​ប្រុស​ជឿ​នាង​រហូត​! តែ​ខ្ញុំ​មិន​ខ្វល់​បើ​នាង​ប៉ះពាល់ យើង​ៗ​ក៏​មិន​ទុក​មុខ​ឱ្យ​ដែរ !

ទាំង​ខ្ញុំ​កំពុង​មានទុក្ខ​ធំ ហើយ​ជួប​រឿង​មិន​គួរ​ជួប និង​រឿងរ៉ាវ​អយុត្តិធម៌​សម្រាប់​ជីវិត​របស់ខ្ញុំ យើង​មិន​ទាន់​រករឿង​នាង​ផង ឥឡូវ​នាង​បានចិត្ត​អាង​ប្រុស​ស្រឡាញ់​នាង​ខ្លាំង ? នាង​ឯង​មក​ចេញ​មុខមាត់​ស្អី​នៅ​ពេល​នេះ ? ហើយ​នាង​និយាយ​អ្វី​ក៏​គេ​ជឿ ព្រោះតែ​ពេល​នេះ​ខាង​ប្រុស​កំពុង​ងប់​ង​ល់​ស្រឡាញ់​នាង​ឯង​ខ្លាំង នាង​បានចិត្ត នាង​ហ៊ាន​មើលងាយ​យើង​ជា​ប្រពន្ធ ។

កុំឱ្យ​ខ្ញុំ​ដល់ក​ណា​នាង ។ មិនយូរ​ទេ​យើង​នឹង​បង្ហាញ​មុខមាត់​ពិត​របស់​នាង​ហើយ ។ ធ្វើ​អី​ក៏​ធ្វើ​ទៅ​នាង​បាន​ស្រួល​ហើយ​នាង តែ​សូមកុំ​ឱ្យ​តែ​ប៉ះពាល់​ខ្ញុំ​ទៅ​បាន​ហើយ​នាង​រៀប​ការ​ជាមួយនឹង​លោក​សុវណ្ណ មក​រា ពេល​ណា បាន​នាង​ថា​លោក​មក​រាជា​ប្តី​នាង ពេញ​ៗ​មាត់ ? ពេល​ខ្ញុំ​សួរ នាង​ៗ​និយាយ​ថា មក​រាប្រាប់​ថា ស្រឡាញ់​នាង​ទុក​ដូច​ប្រពន្ធ ។ ខ្ញុំ​ចាប់​នាង​បាន​ដំបូង នាង​ហ៊ាន​ស្បថ​ឱ្យ​ធរណី​ស្រូប និង​ឱ្យ​ងាប់​មួយ​ពូជ​នាង ?

បើ​នាង​បាន​យកប្តី​របស់​យើង​បាន​អី​នាង​ខ្លាច​ស្បថ ព្រោះ​ម៉ែឪ គ្រួសារ​នាង​កាត់កាល់​នាង​ចោល ព្រោះតែ​នាង​ធ្វើ​ចរិត​ធូរ​ថ្លៃ​ដល់​ថ្នាក់​គេ​ទទួលយក​លែង​បាន ហើយ​ដើរ​ប្រាប់​គេឯង​ថា នាង​រត់​ចេញពីផ្ទះ ព្រោះ​ចង់រក​ប្រាក់​ដោយ​ខ្លួនឯង ។ តាម​ពិត​គ្រួសារ​ដេញ​ចេញ​សោះ ព្រោះ​នាង​ខូច​ពេក ប្រដៅ​មិន​បាន លែង​ស្តាប់​ម៉ែឪ បងប្អូន​ហើយ ។ ព្រោះតែ​ចរិត និង​ឈាមថោក​សូ​ម្បី​មាន​សង្សារ​ពីរ​បី ប្រុស​ដេក​ជាមួយ​រាប់​ភ្លេច​ក៏​គេ​មិន​យក​នាង​ជា​ប្រពន្ធ​ផង ព្រោះ​ចរិត​នាង​ធូរ​ថ្លៃ​ពេក តែបើ​លោក​មក​រា​ទ្រាំ​នឹង​នាង​បាន ចាត់​ទុក​ថា​នាង​មហា​អស្ចារ្យ ជាង​ប្រុស មុន​ៗ​របស់​នាង​ហើយ ទោះ​ក្នុង​ករណី​បែប​ណា​ក៏​ដោយ តើ​នាង​ជា​ស្រី​ល្អ ឬ​កូន​ល្អ​ក្នុង​គ្រួសារ​នាង​ដែរ​ឬទេ? ចូល​ដល់​ប្តី​ខ្ញុំ​និយាយ​សួរ​នាង ចុះឡើង​ៗ​នាង សារភាព​ថា​បាន​ទាក់ទង​គ្នា​និង​បាន​ដេក​ជាមួយ​គ្នា​មែន ។ អីុចឹ​ង​ហេតុ​អី​នាង​ហ៊ាន​ស្បថ​បំពាន? នាង​ភ្លេច​ស្បថ ហ៊ាន​បំពាន​ប៉ុណ្ណឹង​ទៅ​ហើយ​! ចុះ​មានរឿង​អី​ដែល​នាង​មិន​ហ៊ាន​ធ្វើ​ទៅ​លើ​ប្រពន្ធដើម​គេ ? និង​មិន​ហ៊ាន​និយាយ​ពីក្រោយ​ខ្នង​ប្រពន្ធដើម​គេ ។ ខាង​ប្រុស​រឹតតែ​មិន​ជឿ ព្រោះ​ភាព​ពុត​និង​មាយា កលល្បិច​របស់​នាង ធ្វើ​ឱ្យ​គេ​អាណិត ធ្វើ​ស្លូតបូត​មុខ ប្រុស​ៗ តែ​ក្រោយខ្នង​ពិល​ពុល ។

សម្រាប់​ខ្ញុំ​ជា​ប្រពន្ធ​សម្តី​ស្តី​ហា​ចោល មិន​គុំកួន ។ នាង​ថា​បាន​ដេក​តែ​មួយ​ដង​ទេ ! នាង​និយាយ​ថា​នាង​មិន​ខ្លាច យើង​ៗ​ក៏​មិន​ឱ្យ​នាង​ខ្លាច​ខ្ញុំ​ដែរ តែ​ខ្ញុំ​ចង់ឱ្យ​នាង​ដឹង​ថា អ្វី​គឺជា​អ្វី ។ ហើយ​យើង​ក៏​មិន​ទុក​មុខ​ឱ្យ​នាង​ដែរ ! សូម​ជម្រាប​ទុកជា​មុន ចាំ​ទុក​នាង Ya baby profile Facebook របស់​នាង​ចោម​ច័ន្ទ ហៅ​រាជិនី​តារា​ម៉ូ​ដែល ហៅ​រាជិនី​ផ្នែក​ពូកែ​យក​ឫកពា យកប្តី​គេ ឱ្យ​ភ្នែក ។ ភ្នែកមាន់ព្រៃ​ឃើញ​ប្រុស​មិន​បាន ឱ្យ​តែ​ទាក់​បាន​គេ​ស្រឡាញ់​ខ្លួន គឺ​សប្បាយចិត្ត​ហើយ​។ ដំបូង​ថា​ទាក់​ត្រឹម​កូនចៅ​ក្នុង​ផលិតកម្ម​ទេ តែ​ចៃដន្យ​ស្ទូច​បាន​ត្រី​ធំ​បានចិត្ត​បណ្តោយ​»  ។

អ្នក​នាង​ឈិ​ន សុធា​រី ធ្លាប់​អះអាង​ថា ចំណង​ជា​ប្តី​ប្រពន្ធ​រវាង​នាង និង​លោក​សុវណ្ណ មក​រា ឈាន​ដល់​ផ្លូវ​បែកបាក់​មិន​អាច​ស្រោចស្រង់​បាន បន្ទាប់​ពី​លោក​សុវណ្ណ មក​រា សម្រេចចិត្ត​ចុះ​ចេញពីផ្ទះ ព្រោះ​ពាក់ព័ន្ធ​នារី​ជាតា​រា​ម៉ូ​ដែល​ម្នាក់​នោះ ។

ឈិ​ន សុធា​រី ឱ្យ​ដឹង​ថា លោក​សុវណ្ណ មក​រា និង​ស្រី​កំណាន់​នោះ​បាន​ទាក់ទង​គ្នា​មួយរ​យៈមក​ហើយ ដោយ​នារី​ម្នាក់​នោះ​ក៏​ធ្លាប់​ផ្ទុះ​ជម្លោះ​ជាមួយ​នាង​ម្ដង​ដែរ ប៉ុន្តែ​ជម្លោះ​នោះ​នៅ​តែ​មិន​អាច​បំបែក​ស្នេហ៍​ពួក​គេ​បាន ។ អស់ពី​ប្រើ​ធម៌​ក្ដៅ នាង​បាន​ជជែក​ជាមួយ​នារី​ម្នាក់​នោះ ហើយ​លទ្ធផល​ចុង​ក្រោយ​គឺ​នាង​ប្រកាស​ថា ស្រឡាញ់​លោក​សុវណ្ណ មក​រា ដែល​ធ្វើ​ឱ្យ​នាង​និយាយ​លែង​ចេញ ។ គាប់​ជួន​ជា​លោក​សុវណ្ណ មក​រា ក៏​ងប់​ស្រឡាញ់​នារី​នោះ​និយាយ​អ្វី​មិន​បាន​នោះ​ផង ទើប​រឿងរ៉ាវ​ចេះ​តែ​រីក​ធំ​ឡើង ។

បើ​តាម​អ្នក​នាង​ឈិ​ន សុធា​រី​ថា ការ​បែកបាក់​នេះ​ប្រហែល​ផ្សះផ្សា​មិន​បាន​ទេ ហើយ​នាង​នឹង​អាច​ពិចារណា​រឿង​ប្ដឹង​លែងលះ​គ្នា​ឱ្យ​ដាច់ស្រេច ក្រោយ​ពី​លោក​សុវណ្ណ មក​រា​ចុះ​ចោល​នាង​មក ៕