ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ ហ៊ុន សែន ៖ គោលនយោបាយ​វិនិយោគ​កម្ពុជា ​គឺ​អ្នក​វិនិយោគ​ណា​មក​មុន ​ទទួលយក​មុន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រីនៃ​កម្ពុជា បាន​ប្រកាស​ថា គោលនយោបាយ​វិនិយោគ​របស់​កម្ពុជា ​អ្នក​វិនិយោគ​ណា​មក​មុន ​គឺ​ទទួល​មក​មុន…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រីនៃ​កម្ពុជា បាន​ប្រកាស​ថា គោលនយោបាយ​វិនិយោគ​របស់​កម្ពុជា ​អ្នក​វិនិយោគ​ណា​មក​មុន ​គឺ​ទទួល​មក​មុន ​ឬត្រី​ណា​មក​មុន គឺ​ចាប់​យក​មុន ដោយ​មិន​ប្រកាន់​ត្រី​តូច ឬ​ត្រី​ធំ​ឡើយ ​។

សម្តេច​តេ​ជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប១១​ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​មី​នេ​បៀ Minebea Cambodia របស់​ជប៉ុន នៅ​កម្ពុជា នា​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២២​ សម្តេច​មាន​ជំនឿ​ចិត្ត ជា​ចំណុច​ពិសេស នៃ​ការ​រីក​លូតលាស់​របស់​ក្រុម​មី​នេ​បៀ​របស់​ជប៉ុន នៅ​កម្ពុជា​ ។

សម្តេច​តេ​ជោ បាន​រំលឹក​ថា កន្លង​មកនេះ មាន​ក្រុមហ៊ុន​មួយ ​បាន​ស្នើ​ឲ្យសម្តេច បញ្ឈប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​មី​នេ​បៀ​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១០ តែ​ត្រូវ​បាន​សម្តេចបញ្ជាក់​ទៅ​វិញ​ថា សម្តេចមិន​អាច​បំពាន​ការ​សម្រេច​របស់​សម្តេច បាន​នោះ​ឡើយ ​។

សម្តេច​តេ​ជោ បាន​បង្ហាញ​នូវ​ក្តី​រីករាយ ដែល​បាន​រួមចំណែក​ឲ្យ​ក្រុមហ៊ុន​មី​នេ​បៀ​ នៅ​កម្ពុជា​មានការ​រីក​ចម្រើន​ ជាមួយនឹង​ទុន​កើន​ដល់ ៦០០​លាន​ដុល្លារ និង​មាន​មាន​កម្មករ​បម្រើ​ការងារ​រហូត​ដល់ ៦​ពាន់​នាក់​នេះ ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «​គោលនយោបាយ​វិនិយោគ​របស់​កម្ពុជា​គឺ ត្រី​ណា​មក​មុន​ចាប់​យក​មុន គឺ​មិន​ប្រកាន់​ត្រី​តូច ឬ​ត្រី​ធំ​នោះ​ទេ​» ​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ ក៏​បាន​ថ្លែង​កោតសរសើរ​ភាព​សុខដុម​រវាង​រោងចក្រ​មី​នេ​បៀ និង​កម្មករ​រោងចក្រ ដោយ​មិន​ដែល​មាន​ផ្ទុះ​បាតុភាព​អ្វី​ទាំងអស់​ជាមួយ​កម្មករ ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​កត់​សម្គាល់ថា ភាព​សុខដុម​នៅ​ក្រុមហ៊ុន​មី​នេ​បៀ ជា​ពិសោធន៍​ល្អ ​នៃ​ការ​គ្រប់គ្រង​។ សម្តេច​តេ​ជោ បាន​ណែនាំ​រោងចក្រ​នានា យក​ពិសោធន៍​គ្រប់គ្រង​ពី​ក្រុមហ៊ុន​មី​នេ​បៀ​ ។

សម្តេច​តេ​ជោ ហ៊ុន សែន​ក៏​បាន​ថ្លែង​ថា កត្តា​សំខាន់​បំផុត​ ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​អាច​បន្ត​វិនិយោគ​នៅ​កម្ពុជា គឺ​ត្រូវការ​ចាំបាច់​បំផុត គឺ​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​នយោបាយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ