ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​អភិវឌ្ឍ​ន៏​ទីផ្សារ​ការងារ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​វិស័យ ឯកជន ជា​ក្បាលម៉ាស៊ីនជំរុញកំណើន​សេដ្ឋកិច្ចជាតិ និង​បាន​ដើរ​តួនាទីដ៏​សំខាន់​ក្នុង​ការ​ជំរុញអភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​សង្គម និង​អភិវឌ្ឍ​ន៏​ទីផ្សារ​ការងារ ។ លោក​…

រាជធានីភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​វិស័យ ឯកជន ជា​ក្បាលម៉ាស៊ីនជំរុញកំណើន​សេដ្ឋកិច្ចជាតិ និង​បាន​ដើរ​តួនាទីដ៏​សំខាន់​ក្នុង​ការ​ជំរុញអភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​សង្គម និង​អភិវឌ្ឍ​ន៏​ទីផ្សារ​ការងារ ។

លោក​ លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ក្នុង​ពិធីបើក​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០២២ និង​បន្ដ​ការងារ ​ឆ្នាំ​២០២៣ របស់​សមាគម​ន៏​អ្នក​សាងសង់​កម្ពុជា និង​តាំង​ពិ​ព័រ​ណ៏​ឧស្សាហកម្ម​ ២០២២ នៅ
មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​ នា​ព្រឹក​ថ្ងៃ​ទី​១ ​ធ្នូ​ ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​វិស័យ ឯកជន ជា​ក្បាលម៉ាស៊ីន នៃ​កំណើន​សេដ្ឋកិច្ចជាតិ និង​បាន​ដើរ​តួនាទីដ៏​សំខាន់​ក្នុង​ការ​ជំរុញការអភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​សង្គម និង​អភិវឌ្ឍ​ន៏​ទីផ្សារ​ការងារជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក ដ៏​ច្រើន​សន្ធឹកសន្ធាប់ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

លោកបន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​យុទ្ធសាស្ដ្រ​ចតុកោណ ដំណាក់កាល​ទី​៤ បាន​ផ្ដោត​ការ​យកចិត្ដទុកដាក់​លើ​ការ​ពង្រឹង ការ​គ្រប់គ្រង​នគរូបនីយកម្ម និង​ការ​អភិវឌ្ឍ​ទីក្រុង ដែល​មាន​បរិស្ថាន​រស់នៅ​ល្អ ធានា​គុណភាព សុវត្ថិភាព សុខមាលភាព និង​ប្រសិទ្ធភាព​សង្គម សេដ្ឋកិច្ច តាម​គោល​ការ​ទីក្រុង​ឆ្លាត ។

លោក​បាន​លើក​ឡើង​ថា ក្នុង​គោលដៅ​អភិវឌ្ឍ​ន៏ ​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន តាម​រយៈ​ការ​ជំរុញអភិវឌ្ឍ​ន៏ និង​អនុវត្ដ ពង្រឹង​គោ​លន​យោបាយច្បាប់ និង​ប​ដ្ឋា​ន​គតិ​យុ​ត្ដ ប​ដ្ឋា​ន​បច្ចេកទេស ការ​កសាង​ផែន ការ​រៀបចំ​ផែនដី ប្លង់​គោល ផែនការ​ប្រើប្រាស់​ដី ផ្សារ​ភ្ជាប់​យុទ្ធសាស្ដ្រសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ទីក្រុង ជាមួយ​ការ​អនុវត្ដ និង​អភិវឌ្ឍ​នគរូបនីយកម្ម ។​

លោក​ឧ​កញ៉ា ពុង ឃែ​វ​សែ ប្រធាន​សមា​គ​ន៏​អ្នក​សាងសង់​កម្ពុជា បាន​បញ្ជាក់​ថា ​ឆ្នាំ​២០២២​នេះ ការ​រៀបចំ​ឡើង​វិញ ​នូវ​ការ​តាំងពិព័រណ៍​ ឧ​ស្សហកម្ម​សំណង់​កម្ពុជា​-​អន្តរជាតិ ពិតជា​មាន​សារសំខាន់​ណាស់​ សម្រាប់​ក្រុមហ៊ុន​ដែល​មាន​ផលិត ផល​សម្ភារៈ បរិក្ខារ ឧបករណ៍ និង​គ្រឿងចក្រ​សំណង់​ទំនើប​ៗ ដែល​មានគុណ​ភាពល្អ និង​ទើបបាន​នាំ​ចូល​ថ្មី​ៗ ​សម្រាប់​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី​នេះ​ដើម្បី​ជំរុញ នូវ​ការ​លក់ និង​ផ្សព្វផ្សាយ​ជូន​វិនិយោគិន និង​អ្នក​អភិវឌ្ឍន៍​ដែល​ជា​អ្នកមាន​ធុរកិច្ច​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង ស្រុក​ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​បើក​ឱ្យ​ដំណើរការ​ប្រទេស​ឡើង​វិញ និង​កំពុងធ្វើការ​ស្តារ​សេដ្ឋកិច្ចជាតិ ឡើង​វិញ​នោះ​។

លោក​បន្ដ​ថា​ ឆ្នាំ​នេះ​ដោយសារ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ទើបបាន​ថមថយ និង​មិន​ទាន់​រលត់​បាត់​ទាំងស្រុង​នៅឡើយ ហើយនៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន ​ក៍បាន​កើតឡើង​វិញ ​។ ដូច្នេះ​ការ​រៀបចំ​របស់​សមាគម​ឆ្នាំ​នេះ ​យើង​ឃើញ​ថា​មានក្រុមហ៊ុន​ចំនួន​តែ​៧៩ ក្រុមហ៊ុន​ស្មើនឹង១៥០​ស្តង់ និង​មាន​ផលិតផល​ប្រមាណ​ជាង ២,០០០​មុខ និង​ផ្នែក​សេវាកម្ម​ជាង ៥០​ប្រភេទ បាន​ចូលរួម​ និង​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ ហើយ​ផលិតផល​ទាំងនេះ​មាន ជា​ផលិតផល​ក្នុងស្រុក និង​មាន​ខ្លះ​ជា​ផលិតផល​ដែល​បាន​នាំ​ចូល​មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន ដូច​ជា​នាំ​ចូល មក​ពី​ប្រទេស ចិន និង​តំបន់​តៃវ៉ាន់ វៀតណាម កូរ៉េ ថៃ ម៉ា​ឡេ​ស៊ី បារាំង សឹ​ង្ហ​បុរី ឥណ្ឌូ​នេ​ស៊ី ជប៉ុន អា​ល្លឺ​ម៉​ង់​ត៍ ស៊ុ​យ​អ៊ែ​ត ឥណ្ឌា ។​ល​។

ប្រសិនបើ​យើង​ប្រៀបធៀប​ចំនួន​ក្រុមហ៊ុន​ ដែល​បាន​ចូលរួម​ដាក់​តាំង​ផលិតផលនៅ​ឆ្នាំ​មុន​ៗ នៅ​មុន​ពេល​ការ​រីក​រាតត្បាត​កូ​វី​ដ​១៩ នោះ​ឆ្នាំ​នេះ​ គឺ​មានការ​ធ្លាក់​ចុះ​ជិត​ពាក់កណ្ដាល ដោយសារ​មាន ក្រុមហ៊ុន​បរទេស​ជា​ច្រើន​ បាន​អវត្តមាន​ក្នុង​ការ​អញ្ជើញ​មក​ចូលរួម​ជាមួយ​សមាគម​នៅ​ក្នុងឆ្នាំនេះ ។

លោក​មាន​សង្ឃឹម និងជឿជាក់​ថា​ ក្រុមហ៊ុន​ជា​ច្រើន​ដែល​បាន​អាក់ខាន​ក្នុងឆ្នាំនេះ​ នឹង​អញ្ជើញ​មក​ចូលរួម​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ