ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ទោស​អ្នក​បើករថយន្ត​កុងតឺន័រ​បុក​មនុស្ស​ស្លា.ប់​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ បាន​សម្រេច​ឃុំខ្លួន​បុរស​អ្នក​បើករថយន្ត​កុងតឺន័រ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លា.ប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ បាន​សម្រេច​ឃុំខ្លួន​បុរស​អ្នក​បើករថយន្ត​កុងតឺន័រ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ឈ្មោះ មុំ រ​ដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។

គួរ​រំលឹក​ថា ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ឧសភា ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បង្ក​ដោយ​រថយន្ត​បង្ក​ម៉ាក STERLING ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7886 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិស​ខាងកើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បើក​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត​ប្រវែង​១​ម៉ែត្រ ស្រាប់តែ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-7873 បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់​៕