ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ​ញ្ចឹ​ង​ដែរលោក !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​អន្តរាគមន៍ ដោយ​មុន​ដំបូង​បាន​ប្រាប់​នគរបាល​ថា ខ្លួន​ត្រូវ​មនុស្ស​ប្រុស​២​នាក់​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់ ប៉ុន្តែ​ភ្លាម​ៗ​នោះ​នគរបាល​មិន​បាន​ជឿ​ឡើយ និង​បាន​ជជីក​សួរ​ដេញ​ដួល​ចុះឡើង​ៗ រហូត​ជន​នោះ​និយាយ​ការ​ពិត​ទើប​ដឹង​ថា​គាត់​ចាញ់បោក​ជនខិលខូច ត្រូវ​ជន​ទាំងនោះ​ល្បួង​យក​ទៅ​ដាក់បញ្ចាំ នៅ​កុងស៊ី​របស់​ហ៊ា​តូច នៅ​ផ្សារ​ឃ្លាំង​រំសេវ ទៅ​វិញ​ទេ មិនមែន​ត្រូវ​ថ្នាំ​សណ្ដំ​ឡើយ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​អន្តរាគមន៍ ដោយ​មុន​ដំបូង​បាន​ប្រាប់​នគរបាល​ថា ខ្លួន​ត្រូវ​មនុស្ស​ប្រុស​២​នាក់​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់ ប៉ុន្តែ​ភ្លាម​ៗ​នោះ​នគរបាល​មិន​បាន​ជឿ​ឡើយ និង​បាន​ជជីក​សួរ​ដេញ​ដួល​ចុះឡើង​ៗ រហូត​ជន​នោះ​និយាយ​ការ​ពិត​ទើប​ដឹង​ថា​គាត់​ចាញ់បោក​ជនខិលខូច ត្រូវ​ជន​ទាំងនោះ​ល្បួង​យក​ទៅ​ដាក់បញ្ចាំ នៅ​កុងស៊ី​របស់​ហ៊ា​តូច នៅ​ផ្សារ​ឃ្លាំង​រំសេវ ទៅ​វិញ​ទេ មិនមែន​ត្រូវ​ថ្នាំ​សណ្ដំ​ឡើយ ។

បុរស​នោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ បន្ទាប់​ពី​ហេតុ​ការ​ណ៏​កើតឡើង កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល​នោះ ។ បុរស​ខាងលើ​នោះ​ឈ្មោះ សន ម៉ា​ញ អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាត់បង់​មូ​តូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្ន​ពេញ ១FF-៩៣១៤ ដោយឡែក​ជន​ស​ង្ស័​មាន​គ្នា​២​នាក់ និង​បាន​គេចខ្លួន​បាត់​ស្រមោល​ក្រោយ​ពេល​ល្បួង​យក​ម៉ូតូ​រង​គ្រោះ​ទៅ​បញ្ចាំ​បាន​លុយ​រួច ។ បុរស​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ដឹក​ប្រពន្ធ​ទៅ​ធ្វើតេស្ដ​រក​ការងារ​ធ្វើ​នៅ​រោងចក្រ​កាត់ដេរ នៅ​ម្ដុំ​រង​ចក្រ​ដំបូល​ក្រហម នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ពេល​ទៅ​ដល់​មុខ​រោងចក្រ​ខាងលើ ខ្លួន​បាន​អង្គុយ​លើ​ម៉ូតូ​រង់ចាំ​ប្រពន្ធ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ជិត ។ បន្ទាប់​មក​ជនសង្ស័យ​ទាំងនោះ បាន​ហៅ​ឲ្យ​ខ្លួន​ទៅ​ជួយ​លើក​ភេសជ្ជៈ​ខា​រ៉ា​បាវ នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ ដោយ​ប្រាប់​ថា​ពួក​គេ និង​ឲ្យ​លុយ​ឈ្នួល​ចំនួន​៥​ម៉ឺន​រៀល ខណៈនោះ​ដោយសារ​តែ​គ្មាន​លុយ​ចាយ ខ្លួន​ក៏​បាន​សម្រេចចិត្ត​ទៅ​តាម​ជន​ទាំង​ពីរ​នាក់​នោះ ជិះ​ម៉ូតូ​ផ្ទាល់ខ្លួន​ទៅ ។ បុរស​នោះ​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ឃ្លាំង​រំសេវ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កូន​កាំ​បិទ​ភ្ជង់​ចង្កេះ​ខ្លួន​ជាប់ និង​បាន​គំរាម​ឲ្យ​ខ្លួន​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ ហើយដោយ​សារ​តែ​ខ្លាច​ជន​នោះ​ចាក់​ស្លាប់ ខ្លួន​មិន​ហ៊ាន​ប្រកែក​ទេ ក៏​បាន​យល់​ព្រមយក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ ហើយ​ខ្លួន​ក៏​មិន​ស្គាល់​ភូមិសាស្ត្រ​ឡើយ ។ ពេល​ទៅ​ដល់​ដាក់បញ្ចាំ​បាន​លុយ​ចំនួន​៥០០​ដុល្លារ រួច​ហើយ​ជនសង្ស័យ​បាន​យក​លុយ​នោះ​ទាំងអស់ និង​បាន​គេចខ្លួន​បាត់​ស្រមោល ប៉ុន្តែ​មុន​ពេល​ចាកចេញ​ទៅ ជន​ទាំងនោះ​បាន ស្រែក​ប្រាប់​ខ្លួន​ថា​《 ឯង​ចាំ​ទៅ​លស់​យក​ម៉ូតូ​វិញ​ទៅ កន្លែង​បញ្ចាំ​នោះ​គេ​ហៅ​ថា​កុងស៊ី​ដ៏​ល្បីឈ្មោះ ហ៊ា​តូច 》​។ បន្ទាប់​ពី​ជន​នោះ​គេច​បាត់ ខ្លួន​បាន​ជិះ​ម៉ូតូឌុប​ត្រឡប់​ក្រោយ​វិញ​ទាំង​ការ​ហួសចិត្ត និង​ឆ្អែត​ចិត្តខ្លាំង​ណាស់​ព្រោះតែ​នៅ​សុខ​ៗ បែរជា​ចាញ់បោក​គេ​ទទេ​ៗ​អស់​ម៉ូតូ​បែប​នេះ ណាមួយ​ខ្លាច​ប្រ​ព​ន្ឌ​ស្ដីបន្ទោស​ផង​ដែរ ។

នគរបាល​បាន​និយាយ​ថា ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ប៉ុស្ដិ៍​ចោម​ចៅ ជន​រង​គ្រោះ​ខាងលើ​មាន​ទឹកមុខ​ស្លេកស្លាំង ហើយ​បាន​ប្រាប់​ថា ខ្លួន​បាន​ត្រូវ​ថ្នាំ​សណ្ដំ​ចោរ​អស់​ម៉ូតូ​១​គ្រឿង និង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​រូបគេ​ផង ប៉ុន្តែ​ភ្លាម​ៗ​នោះ​កម្លាំង​មិន​បាន​ជឿ​ឡើយ ព្រោះ​តាម​ស្ដាប់​ការ​រៀបរាប់​ទៅ​ដូច​ជា​មិន​សម​ហេតុ​សម​ផល​ទាល់តែ​សោះ ។ ខណៈនោះ​កម្លាំង​បាន​សាកសួរ​ដេញដោល​ចុះឡើង​ៗ រហូត​ធ្លាយ​ការ​ពិត​ទើប​ដឹង​ថា​ជន​រង​គ្រោះ ខាងលើ​មិនមែន​ត្រូវ​ថ្នាំ​សណ្ដំ​នោះ​ឡើយ គឺ​ចាញ់បោក​ជនខិលខូច​ល្បួង​នាំ​ទៅ​បញ្ចាំ​ម៉ូតូ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​ខ្លាំង​នោះ​នៅ​ត្រង់​ថា បុរស​នោះ​អី​ក៏​ល្ងង់​អី​ល្ងង់​យ៉ាងនេះ នៅ​ភ្នំពេញ​មិនមែន​ស្ងាត់​ឯណា ។ ចុះ​ពេល​គេ​ភ្ជង់​សម្រប​យករួចខ្លួន​សិន​ទៅ ហើយ​ពេល​មានឱកាស​បន្តិច​ស្រែក​ឲ្យ​គេ​ជួយ​ទៅ​រួច​បាត់​ទៅ​ហើយ ម៉េច​មិន​ព្រម​ស្រែក​ទៅ បែរជា​យក​ម៉ូតូ​ទៅ​បញ្ចាំ​ដោយ​រលូន​បែប​នេះ​ទៅ​វិញ នេះ​គឺជា​មេរៀន​សម្រាប់ អ្នក​ផ្សេង​ទៀត គួរ​ប្រុង​ប្រយ័ត្ន​ពី​ល្បិច​កល​របស់​ចោរ ដែល​មាន​គ្រប់​ប្រភេទ ៕