ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ឃើញ​បង្កួយ​ក្នុង​អាវទ្រនាប់​របស់​អ្នកបើកបរ​ស្រវឹង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​ស្រវឹង​ដែល​បាន​បើក​បុក​ចូល​ក្នុង​សួនច្បារ ត្រូវ​បាន​រក​ឃើញ​ថា មាន​សត្វ​បង្កួយ​នៅ​ក្នុង​អាវទ្រនាប់ បន្ទាប់​ពី​ត្រូវ​ចាប់ខ្លួន​។
អ្នក​កាន់​ដៃចង្កូត

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​ស្រវឹង​ដែល​បាន​បើក​បុក​ចូល​ក្នុង​សួនច្បារ ត្រូវ​បាន​រក​ឃើញ​ថា មាន​សត្វ​បង្កួយ​នៅ​ក្នុង​អាវទ្រនាប់ បន្ទាប់​ពី​ត្រូវ​ចាប់ខ្លួន​។
អ្នក​កាន់​ដៃចង្កូត Amy Rebello-McCarthy អាយុ​៣៩​ឆ្នាំ បាន​បើក​បុក​ប្រអប់​សំបុត្រ​អស់​៦ និង​រថយន្ត​ផ្សេង​ៗ​ទៀត មុន​ពេល​មក​បុក​ចូល​ក្នុង​សួនច្បារ​។

អ្នក​រួម​ដំណើរ​ជាមួយ​នាង ឈ្មោះ Marvin Kyewalyanga បាន​ព្យាយាម​បើក​គេច​យករួចខ្លួន ទោះបីជា​កង់​ទាំង​៤​ត្រូវ​បាន​បែក​ក៏​ដោយ​។

នៅ​ពេល​ប៉ូលិស​មក​ដល់​កន្លែង​កើតហេតុ នាង​បាន​ប្រាប់​ប៉ូលិស​ថា មាន​សត្វ​បង្កួយ​នៅ​ក្នុង​អាវទ្រនាប់​របស់​នាង​។ ពួក​នាង​ទាំង​ពីរ​នាក់​បាន​ប្រើប្រាស់​សម្តី​មិន​សមរម្យ​ជាមួយនឹង​ប៉ូលិស ហើយ​ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​ធំដុំ​កើតឡើង​។

ទាំង Amy និង Marvin មាន​ស្រវឹង​ប៉ោឡែ​មិនដឹង​អី ទាំង​សម្តី និង​កាយវិការ​របស់​ពួក​នាង​។ នាង​ថែម​ទាំង​បាន​ឈរ​ជក់បារី​នៅ​ជិត​ឡាន​ដែល​កំពុង​ធ្លាយ​ហូរ​សាំង​ចេញ​មក​ក្រៅ​ទៀត​ផង​។
សត្វ​បង្កួយ​ដែល​បាន​យក​ចេញពី​អាវទ្រនាប់​របស់ Amy ប៉ូលិស​បាន​យក​វា​ទៅ​ឲ្យ​ខាង​រក្សា​ទុក ។

នារី​ភេទ​ទាំង​ពីរ​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​គ្រោះថ្នាក់ និង​ការ​បំពាន​លើ​គំនូរ​បែងចែក​ផ្លូវ​។ ជា​ពិសេស​នៅ​ពេល​ប៉ូលិស​ឲ្យ​ពួក​គេ​ផ្លុំ​ពិនិត្យ​មើល​អាល់កុល កម្រិត​អាល់កុល​មាន​លើស​ពី​ច្បាប់​ដល់​ទៅ​២​ដង​៕