ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​មួលបង្កាច់​រុ​ស្ស៊ី​ដើម្បី​លាក់បាំង​បរាជ័យ​អា​មេ​រិ​ក

6 ឆ្នាំ មុន

ប្រមុខ​ប៉ូលិស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទូរទស្សន៍​អា​េ​ម​រិ​ក FOX NEWS នា​ពេល​ថ្មី​ៗ​នេះ​ចោទប្រកាន់​រុ​ស្ស៊ី​ថា ជួយ​ផ្តល់​អាវុធ​ដល់​ពួក​តា​លី​បង់ ។

យោង​តាម​ផ្នែក​ការទូត​រុ​ស្ស៊ី​ថា ការ​ប៉ុនប៉ង​ទាំងនេះ ដើម្បី

ប្រមុខ​ប៉ូលិស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទូរទស្សន៍​អា​េ​ម​រិ​ក FOX NEWS នា​ពេល​ថ្មី​ៗ​នេះ​ចោទប្រកាន់​រុ​ស្ស៊ី​ថា ជួយ​ផ្តល់​អាវុធ​ដល់​ពួក​តា​លី​បង់ ។

យោង​តាម​ផ្នែក​ការទូត​រុ​ស្ស៊ី​ថា ការ​ប៉ុនប៉ង​ទាំងនេះ ដើម្បី​មួលបង្កាច់​រុ​ស្ស៊ី​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​សំដៅ​លាក់បាំង​បណ្តា​បញ្ហា​ដែល​អា​មេ​រិ​ក​ជួប​ប្រទះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។

ក្រសួងការបរទេស​រុ​ស្ស៊ី​ថ្លែង​នា​ថ្ងៃ​ទី​២៣ ឧសភា ថា បណ្តា​សេចក្តីថ្លែងការណ៍​ដែល​ថា​រុ​ស្ស៊ី​ជួយ​ទ្រទ្រង់​ដល់​ពួក​តា​លី​បង់​គឺ​សំដៅ​បិទ​បាំង​បរាជ័យ​ខាង​យោធា​ជា​ច្រើន​របស់​អា​មេ​រិ​ក និង​របស់​អូតង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ក្រសួង​នេះ​គូសបញ្ជាក់​ថា គេ​ប៉ុនប៉ង​ជា​និច្ច​មួលបង្កាច់​រុ​ស្ស៊ី ដើម្បី​ពង្វាង​ការ​ចាប់អារម្មណ៍​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​បរាជ័យ ដែល​ពួក​គេ​ទទួល​រង​រយៈពេល​១៥​ឆ្នាំ​នៃ​វត្តមាន​កង​ទាហាន​អា​មេ​រិ​ក និង​អូតង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​បិទ​បាំង​ជំនួយ​ដែល​ពួក​គេ​លួច​ផ្តល់​ដល់​ពួក​ភេរវ​ករ ពិសេស​បណ្តា​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ប្រមុខ​ប៉ូលិស​ខេត្ត​កាន់​ដា​ហារ​អា​ហ្វ​ហ្គា​នី​ស្ថាន ឧត្តមសេនីយ៍ ABDUL RAZIQ អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា រុ​ស្ស៊ី និង​ប្រទេស​ឯទៀត​ៗ​ជួយ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ពួក​តា​លី​បង់ ហើយ​ផ្តល់​អាវុធ​ដល់​ពួក​នេះ ។ ចំណែក​ទូរទស្សន៍​អា​មេ​រិ​ក FOX NEWS ចេញផ្សាយ​ព័ត៌មាន​មួយ​សំដៅ​ឱ្យ​ទស្សនិកជន​ជឿ​ថា រុ​ស្ស៊ី​ធ្វើការ​រត់ពន្ធ​អាវុធ​នៅ​តាម​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន ។ យោង​តាម​ក្រសួងការបរទេស​រុ​ស្ស៊ី​ថា នេះ​ជា​ការ​បំផ្លើស​ទាំងស្រុង ។ ក្រសួង​នេះ​ធ្វើការ​កត់​សម្គាល់ថា សេចក្តីរាយការណ៍​របស់ FOX NEWS គឺ​ប្រើប្រាស់​វិធីសាស្ត្រ​បំផ្លើស ដោយ​បញ្ចូល​រូបភាព​នៃ​បណ្តា​ឧទ្ធម្ភាគចក្រ​មិន​ស្គាល់​​អត្តសញ្ញាណ​នៅ​ខេត្ត ជាប់​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន KONDOZ ព្រមទាំង​លើក​ពី​រឿង​រត់ពន្ធ​អាវុធ​កាត់​ព្រំដែន​តា​ហ្ស៊ី​គី​ស្ថាន​- អា​ហ្វ​ហ្គា​នី​ស្ថាន ព្រមទាំង​និយាយ​ពី​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​បញ្ជូន​ទីប្រឹក្សាយោធា​រុ​ស្ស៊ី​ទៅ​ជួយ​ពួក​តា​លី​ប​ថង់ និង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​ភស្តុ​ភារ​រុ​ស្ស៊ី​ដល់​ពួក​តា​លី​បង់ ៕