ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង បា.ញ់​​របស់​មិន​ស្គាល់​មួយ​ហោះ​មក​ពី​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

របស់​ហោះ​មួយ​ដែល​គេ​មិន​ស្គាល់​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៣ ឧសភា បាន​ហោះ​កាត់​ព្រំដែន​រវាង​កូរ៉េ​ទាំង​២ ។ នេះ​ជា​ការ​អះអាង​របស់​កងទ័ព​កូរ៉េ​ខាងត្បូង ។ ឧប្បត្តិ​ហេតុនេះ​កើត​មាន​ខណៈ​

របស់​ហោះ​មួយ​ដែល​គេ​មិន​ស្គាល់​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៣ ឧសភា បាន​ហោះ​កាត់​ព្រំដែន​រវាង​កូរ៉េ​ទាំង​២ ។ នេះ​ជា​ការ​អះអាង​របស់​កងទ័ព​កូរ៉េ​ខាងត្បូង ។ ឧប្បត្តិ​ហេតុនេះ​កើត​មាន​ខណៈ​ក្រុង​ព្យុ​ង​យ៉ាង​បង្កើន​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP រាយការណ៍​ថា កងទ័ព​បាន​បាញ់​ព្រមាន​ប្រឆាំងរបស់​ហោះ​មិន​ស្គាល់​មួយ​ហោះ​មក​ពី​កូរ៉េ​ខាងជើង ។ តាម YONHAP ថា បន្ទាប់​ពី​ហោះ​កាត់​តំបន់​ហាម​មិន​ឱ្យ​មាន​កងទ័ព​ដែល​កំណត់ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង​របស់​នេះ​បាន​ហោះ​ចូល​ក្នុង​ដែនអាកាស​កូរ៉េ​ខាងត្បូង ។ ឧប្បត្តិ​ហេតុនេះ​កើត​មាន​នា​វេលា​ម៉ោង​១៦ នៅ​ខេត្ត GANGWON ។ ការ​វិភាគ​នានា​បច្ចុប្បន្ន​កំពុង​ធ្វើ​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​របស់​ហោះ​នោះ ។ តាម YONHAP ដែល​ដកស្រង់​ប្រភព​យោធា​ថា របស់​នេះ​អាច​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ ។

ឧប្បត្តិហេតុ​កើត​មាន​២​ថ្ងៃក្រោយ​ការ​បាញ់​សាក​មី​ស៊ី​ល​ថ្មី​របស់​កូរ៉េ​ខាងជើង​ដែល​ហោះហើរ​បាន​ចម្ងាយ​ប្រមាណ​៥០០​គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន ៕