ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ.កស​.​ម្លា​.​ប់​សង្សារ​ជា​និស្សិត​ស្រី

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ និស្សិត​ស្រី​រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ ត្រូវ​បាន​មិត្ត​ប្រុស​អារ​.​ក​ស.ម្លា.ប់​​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ក្រោយមក ​ជន​ដៃដល់​ជា​ឃាតករ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​បន្ទប់​ជួល​នោះ​ផង​ដែរ ។…

ខេត្តកំពង់ចាម ៖ និស្សិត​ស្រី​រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ ត្រូវ​បាន​មិត្ត​ប្រុស​អារ​.​ក​ស.ម្លា.ប់​​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ក្រោយមក ​ជន​ដៃដល់​ជា​ឃាតករ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​បន្ទប់​ជួល​នោះ​ផង​ដែរ ។

លោក​ម៉​ន ហេ​ន ចៅសង្កាត់​វាល​វង្ស​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​០១ ធ្នូ នេះ​ថា បន្ទប់​ផ្ទះ​ជួល​ស្ថិត​នៅ​អតីត​ផ្សា​រកា​ឡុ​ក ។ ហើយ​នៅ​មុន​ពេល​កើតហេតុ អ្នក​រង​គ្រោះ​និង​ឃាតករ​ដៃដល់​បាន​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​គ្នា​នៅ​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​មក​ចូល​សម្រាក​នៅ​បន្ទប់​ជួល​នោះ ដល់​វេលា​ម៉ោង​២​ទៅ​៣​យប់​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​០១ ធ្នូ ម្ចាស់ផ្ទះ​ជួល​បានឮ​សំឡេង​មនុស្ស​ឈ្លោះ​គ្នា​នឹង​ធាក់​ទ្វារ​បន្ទប់​នោះ ពេល​ចុះ​មក​មើលឃើញ​មាន​ឈាម​នៅ​ក្បែរ​គ្រែ​ដេក​។

លោកចៅសង្កាត់​វាលវង់​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​ម្ចាស់ផ្ទះ​ជួល​បាន​យក​សោ​មក​ចាក់​ទ្វារ​បន្ទប់​ពី​ខាងក្រៅ ដើម្បី​កុំឱ្យ​ជន​បង្ក​ក្នុង​បន្ទប់​នោះ​ចេញ​ក្រៅ​បាន និង​ប្រញាប់​រាយការណ៍​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វាលវង់ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​។

ប្រភព​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ស​.​ម្លា​ប់​មិត្ត​ស្រី​របស់​ខ្លួន​រួច ឃា​.​ត​.​ករ​បាន​អូស​ស​.​ព​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ដើម្បី​កុំ​ឲ្យ​គេ​ដឹង ហើយ​បាន​វាយ​ពិ​ដាន​ខាងលើ ដើម្បី​រត់គេច​ខ្លួន ប៉ុន្តែ​មិន​អាច​គេច​បាន​ដោយសារ​តែ​មាន​របៀប​ផ្ទះ​បាំង​ជាប់​ពីលើ ។ សមត្ថកិច្ច​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​ដែល​ស្លា​.​ប់ ឈ្មោះ​វាត ច​ន្ទ្រា អាយុ​១៩​ឆ្នាំ រស់នៅ​ស្រុក ។ ឃាតករ​ឈ្មោះ​យឺន ម៉េ​ង​ឆៀក អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​អំពិល​ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ។

កម្លាំង​នគរបាល​ចុះ​មក​ដល់​បន្ទប់​ផ្ទះ​ជួល​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​យប់​ទៀត​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​០១ ធ្នូ​២០២២ បាន​ឡោម​ព័ទ្ធ​បន្ទប់​ជាប់ និង​បាន​បញ្ចុះបញ្ចូល​រហូត​ដល់​វេលា​ម៉ោង​៥​ទើប​ជន​ដៃដល់​ជា​ឃាតករ​បាន​បើកទ្វារ​បន្ទប់​ឱ្យ​ចាប់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​សួរនាំ​។

សមត្ថកិច្ច​បញ្ជាក់​ថា អ្នក​ស្លា​.​ប់​និង​ឃាតករ​ដៃដល់​ធ្លាប់​រៀន​ជាមួយ​គ្នា​នៅ​វិទ្យាល័យ​ក្នុងស្រុក​ជើងព្រៃ លុះ​មក​ដល់​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង​ហូប​ចុក​ក្នុង​ក្រុង​កំពង់ចាម ហើយ​តាម​រយៈ​កោសល្យ​វិ​ច្ច័​យ​អ្នក​ស្លាប់​មិន​បាន​ទទួល​រង​ការ​រំលោភ​សេពសន្ថវៈ​នោះ​ទេ​។

ក្រោយ​ពិនិត្យ​ចប់​សព្វគ្រប់​ដោយ​គណៈកម្មការ​ចម្រុះ​សាកសព​ប្រគល់​ទៅ​ឲ្យ​ក្រុម​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​។ ចំពោះ​មូលហេតុ​ដែល​ឃា​.​ត​.​ករ​លើកដៃ​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន សង្ស័យ​តែ​សុំ​អ្នក​រង​គ្រោះ​រួម​ភេទ​មិន​បាន​ទើប​ស​.​ម្លា​.​ប់​បំបិទមាត់​តែ​ម្ដង​។

អត្ថបទសរសេរ ដោយ