ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! នាំ​គ្នា​នៅផ្ទះ​សំណាក់​តែ​២​នាក់​ហើយ ឆ្លៀត​រកស៊ី​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គូរ​ស្នេហ៍​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ខណៈ​ពេល​នាំ​គ្នា​ទៅ​ក្រម​ទឹកឃ្មុំ និង​

រាជធានី​ភ្នំពេញ ៖ គូរ​ស្នេហ៍​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ខណៈ​ពេល​នាំ​គ្នា​ទៅ​ក្រម​ទឹកឃ្មុំ និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​លេខ​១៩ ផ្ទះសំណាក់​ស្កា​យ តាម​ផ្លូវលំ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ទាំង​២​នាក់​នោះ ១-​ឈ្មោះ កុយ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ចល័ត​តាម​ផ្ទះសំណាក់​ក្នុង​រាជធានី​ភ្នំពេញ មានស្រុក​កំណើត​ភូមិ​រំដួល ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​២-​ឈ្មោះ វង្ស ពេជ្រ​មុនី​លិ​កា ភេទ​ស្រី អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​ភូមិ​រំលិច ឃុំ​បាកាន ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

តាម​នគរបាល​ឱ្យ​ដឹង​ថា   ជនសង្ស័យ​ទាំង​២​នាក់​ជា​មុខសញ្ញា​ជួញដូរ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ចែកចាយ​នៅ​តាម​ផ្ទះសំណាក់​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ ដោយ​មានការ​ស្រាវជ្រាវ​នគរបាល​ក៏​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជា​សង្សារ​នៅ​តាម​ផ្លូវ​លេខ​១៩៨៦ ក្នុងភូមិ​ភ្នំពេញ​ថ្មី ខណៈ​នាង​ជិះ​ម៉ូតូ​មក​ពី​ទិញ​ថ្នាំ​ញៀន​យក​ទៅ​ចែកចាយ និង​ដកហូត​ថ្នាំ​ញៀន​ជាប់​ខ្លួន​មួយ​កញ្ចប់​ធំ​។ បន្ទាប់​ពី​ឃាត់ខ្លួន​នគរបាល​ក៏​ទៅ​ឆែកឆេរ​ផ្ទះសំណាក់​ខាងលើ​ឃាត់​បាន​ប្រុស​ស្នេហ៍​ម្នាក់​ទៀត ព្រមទាំង​ដកហូត​ឧបករណ៍​សម្រាប់​វេច​ខ្ចប់ ព្រមទាំង​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​នាំ​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕