ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្លប់​ឈរ​! ពេល​ដឹង​ថ្លៃ​នឿយហត់ Ronaldo ទទួល​​បាន បើ​យល់​ព្រមទៅ​លេង​នៅ​លី​គ​អា​រ៉ា​ប៊ី​សា​អូឌីត

1 ឆ្នាំ មុន

កា​តា ៖ ខ្សែប្រយុទ្ធ​គ្មាន​ក្លិប​លេង Cristiano Ronaldo ត្រូវ​បាន​រាយការណ៍​ថា បាន​ទទួល​សំណើ​ជា​ផ្លូវ

កា​តា ៖ ខ្សែប្រយុទ្ធ​គ្មាន​ក្លិប​លេង Cristiano Ronaldo ត្រូវ​បាន​រាយការណ៍​ថា បាន​ទទួល​សំណើ​ជា​ផ្លូវការ​ពី​ក្លិប Al Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Professional League) ដែល​ហ៊ាន​ផ្តល់​ថ្លៃ​នឿយហត់​រហូត​ដល់ ២០០​លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ សម្រាប់​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ លើ​កិច្ចសន្យា​រហូត​ដល់​ឆ្នាំ ២០២៥​។ គួររំលឹកថា Man UTD ប្រកាស​ចែកផ្លូវ​ជាមួយ Ronaldo ស្រប​ពេល​ត្រកូល Glazer សម្រេច​ដាក់​លក់​ក្លិប

ខ្សែប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​រូប​នេះ បាន​ចែកផ្លូវ​ជាមួយ​ក្លិប Manchester United ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា កន្លង​ទៅ បន្ទាប់​ពី​មានរឿង​រកាំរកូស​ជាមួយ​ប្រធាន​ក្លិប និង​អ្នកចាត់ការ​ទូទៅ​លោក Erik ten Hag រហូត​ឈាន​ដល់​ការ​ឡើង​ថ្លែង​អំពី​ភាព​ឈឺចាប់​របស់​ខ្លួន នៅ​ក្នុង​បទ​សម្ភាសន៍​កម្មវិធី​ទូរទស្សន៍ លោក Piers Morgan ថែម​ទៀត​ផង​។ ដូច្នេះ​មាន​ន័យ​ថា បច្ចុប្បន្ន​គ្រប់​ក្លិប​ទាំងអស់ អាច​ចុះ​កុងត្រា​នាំ​យក​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ដោយ​ឥត​គិតថ្លៃ (Free Transfer)​។

បើ​ទោះជា​មានការ​ដាក់​សំណើ​ផ្លូវការ សម្រាប់​ការ​ចង់បាន Ronaldo មក​ប្រកប​អាជីព​នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​ពី​សំណាក់​ក្លិប Al Nassr យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​នៅ​មិន​ទាន់​មានការ​សម្រេច​ចិត្តជា​ផ្លូវការ​ណាមួយ​ពី Ronaldo ត្រូវ​បាន​ធ្វើ​ឡើង​នៅឡើយ​ទេ​។ ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ​៣៧​ឆ្នាំ​រូប​នេះ កំពុង​ផ្តោតអារម្មណ៍​ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់​លើ​ការ​ប្រកួត World Cup 2022 នៅ​កា​តា ខណៈ​ក្រុម​រហស្សនាម «​បញ្ច​ខែល​» មួយ​នេះ បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច​ហើយ​។

ខាងក្រោម​នេះ ជា​គណនា​ប្រាក់​ថ្លៃ​នឿយហត់ ដែល Cristiano Ronaldo នឹង​ទទួល​បាន ប្រសិនបើ​រូបគេ​សម្រេច​ចូលរួម​ជាមួយ​ក្លិប Al Nassr ពិតប្រាកដ​មែន ៖
-២០០​លាន​អឺ​រ៉ូ ក្នុង​១​ឆ្នាំ
-១៦​លាន​អឺ​រ៉ូ ក្នុង​១​ខែ

-៣,៨​លាន​អឺ​រ៉ូ ក្នុង​១​ស​ប្តា​ហ៍
-៧៦០,០០០ ក្នុង​១​ថ្ងៃ
-៩៦,០០០ ក្នុង​១​​ម៉ោង​
-១,៦០០ ក្នុង​១​​នាទី
-២៦​អឺ​រ៉ូ ក្នុង​១​វិនាទី​៕ (​ដកស្រង់​ចេញពី The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ