ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី Naphat សារភាព​ទៅ​កាន់ Baifern តែ​មិនឃើញ​ឆ្លើយ​តប ស្រាប់តែ​អ្នកគាំទ្រ​នាំ​គ្នា​ធ្វើ​រឿង​​មួយ​នេះ​ភ្លែត

1 ឆ្នាំ មុន

ប៉ុន្មាន​ថ្ងៃ​មកនេះ ហាក់​មានការ​ចលាចល​មិន​ស្ទើរ​នោះ​ទេ ក្រោយ​បានដឹង​ថា​តារា​សម្ដែង​​ប្រុស​ថៃ​វ័យក្មេង គឺ​លោក Nine Naphat បាន​សារភាព​នៅ​ចំពោះ​មុខ​ទស្សនិកជន ក៏​ដូច​ជា​ហ្វេ​ន​ៗ រួម​ទាំង​អ្នក​សារព័ត៌មាន​ថា

ប្រទេស​ថៃ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ ហាក់​មានការ​ចលាចល​មិន​ស្ទើរ​នោះ​ទេ ក្រោយ​បានដឹង​ថា​តារា​សម្ដែង​​ប្រុស​ថៃ​វ័យក្មេង គឺ​លោក Nine Naphat បាន​សារភាព​នៅ​ចំពោះ​មុខ​ទស្សនិកជន ក៏​ដូច​ជា​ហ្វេ​ន​ៗ រួម​ទាំង​អ្នក​សារព័ត៌មាន​ថា លោក​មានចិត្ត​លើ​កំពូល​តារា​សម្ដែង​ស្រី​ឯករាជ្យ​នោះ គឺ​កញ្ញា Baifern ហើយ​មាន​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ ទាំង​ក្នុង និង​ក្រៅប្រទេស បាន​នាំ​គ្នា​ធ្វើ​ជា​មេ​អណ្ដើក លួងលោម ឌុ​ក​អោយ​តារា​ស្រី Baifern រូប​នេះ ចេញ​មុខ​មក​ផ្ដល់​ចម្លើយ​ឆ្លើយ​តប​យល់ព្រម​អោយ​លឿន​ៗ​ជាមួយ​តារា​ប្រុស Nine Naphat ទៅ បន្ទាប់​ពី​តារា​ប្រុស​ស្រស់​សង្ហា ខ្ពស់ស្រឡះ​រូប​នេះ បាន​​ខ​ល​ទៅ​សារភាព​សុំ​ស្នេហ៍​នាង​តាម​ទូរស័ព្ទ និង​បាន​ចេញ​មុខ​មក​ផ្ដល់​បទ​សម្ភាសន៍​ជា​សាធារណៈ​ពី​ចិត្ត​ស្នេហ៍​របស់​ខ្លួន​ទៅ​កាន់​នាង កាលពី​ពេល​ថ្មី​ៗ​នេះ​។

ក្នុង​នោះ​ផង​ដែរ តារា​សម្ដែង​ប្រុស​រូប​ស្រស់​សង្ហា លោក Naphat បាន​ចេញ​មុខ​មក​និយាយ​បកស្រាយ​ខ្ទេច​គ្មាន​សល់​នៅ​ក្នុង​បទ​សម្ភាស៍ បន្ទាប់​ពី​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​តំបន់ Bang Yai ជាមួយនឹង​សារព័ត៌មាន​ជា​ច្រើន ទាំង​គ្មាន​លាក់លៀម​តទៅ​ទៀត បន្ទាប់​ពី​បែកធ្លាយ​រឿង​នេះ​ពាសពេញ​បណ្ដាញ​សង្គម​ថា « Nine & Baifern អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ទំនាក់ទំនង Friend zone ហើយ​ចាប់​ពី​ពេល​នេះ​តទៅ ក្រោយ​រាប់អាន​គ្នា​ជា​មិត្ត​រយៈពេល​៤​ទៅ​៥​ឆ្នាំ​មកនេះ​»​។

ហើយ​តារា​ប្រុស Nine Naphat បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា «​លោក​បាន​បញ្ជាក់ និង​និយាយ​ដដែល​ៗ​ថា ពួក​គេ​ពិតជា​បាន​បញ្ចប់​ទំនាក់ទំនង Friend Zone ពិតប្រាកដ​មែន ដោយ Nine មានចិត្ត​លើ Baifern ជា​យូរណាស់​មក​ហើយ ប៉ុន្ដែ​លោក​មិនដឹង​ថា គួរ​ចាប់ផ្ដើម​ដោយ​របៀប​ណា​នោះ​ទេ​។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ P’Num Kanchai បន្ទាប់​ពី​និយាយ​ជាមួយ P’Num Kanchai រួច​ហើយ P’Num Kanchai ក៏​បាន​ប្រាប់​ឲ្យ​ខ្ញុំ​សារភាព​ទៅ​កាន់ Baifern​។ រួច​ហើយ​ខ្ញុំ​ក៏​បាន Call ទៅ​សារភាព​ប្រាប់​ត្រង់​ៗ​ទៅ​កាន់​នាង​ថា «​ខ្ញុំ​ស្រឡាញ់ Baifern» ហើយ Baifern ក៏​សើច និង​មិន​បាន​និយាយ​អ្វី​ទេ ខ្ញុំ​ក៏​មិនដឹង​ថា យ៉ាងណា​នោះ​ដែរ? ដូច្នេះ​ហើយ​ពឹង​បង​ៗ​សារព័ត៌មាន​សួរ Baifern ឲ្យ​ខ្ញុំ​ផង​។ ហើយ​បន្ទាប់​ពី​ថ្ងៃ​សារភាព​នោះ​មក ខ្ញុំ​និង​Baifern នៅ​តែ​និយាយ​គ្នា​ជា​ធម្មតា តាម​ទូរស័ព្ទ មិន​បាន​ជួប​គ្នា​នៅ​ខាងក្រៅ​ទេ ព្រោះ​ជាប់រវល់​ការងារ​រៀង​ៗ​ខ្លួន ពេល​នេះ​អ្វី​ដែល​សំខាន់​បំផុត ខ្ញុំ​សូម​អោយ​អ្នក​ទាំងអស់​គ្នា​ផ្ដល់​កម្លាំងចិត្ត​អោយ​ខ្ញុំ​ផង​»​។

ទន្ទឹម​នឹង​នោះ បន្ទាប់​ពី​ប្រកាស​បើកចំហរ និង​បញ្ចប់​ចំណងមិត្តភាព​លើ​តួឯក​ស្រី​នៅ​ក្នុង​រឿង «Friend Zone» រួច​មក តារា​ប្រុស Nine Naphat បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ហ្វេ​ន​ៗ​ដែល​តែងតែ​ស្រលាញ់​រូប​លោក​មិន​ស្ទើរ​នោះ​ទេ បើ​ទោះបីជា​ពេល​នេះ ខាង​ស្រី​នៅ​មិន​ទាន់​និយាយ​យល់ព្រម​យ៉ាងណា​ក្ដី ប៉ុន្តែ​ហ្វេ​ន​ៗ​ជា​ច្រើន​បាន​នាំ​គ្នា​ព្យាយាម​ទទូច​មិន​ឈប់​ឱ្យ Baifern ព្រម​ធ្វើ​ជា​មិត្ត​ស្រី​របស់​លោក ដូច​ក្នុង​តួឯក​ទាំង​ពីរ​ក្នុង​ខ្សែភាពយន្ត​ដូច្នោះ​ដែរ​។

ជា​ពិសេស មិន​ត្រឹមតែ​អ្នកគាំទ្រ​នោះ​ទេ ដែល​ចង់អោយ​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា សូ​ម្បី​តែ​មិត្តភក្តិ​នៅ​ក្នុង​រង្វង់​សិល្បៈ​ជា​ច្រើន​នាក់​ផ្សេង​ៗ​ទៀត ក៏​បាន​ចេញ​មុខ​មក​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ Nine Naphat ផង​ដែរ ខណៈ​កញ្ញា Baifern នៅ​តែ​បន្ត​ភាព​ស្ងៀមស្ងាត់​មិន​បង្ហើប​អ្វី​នៅឡើយ​។

យ៉ាងណាមិញ យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា រឿង​នេះ​នឹង​ទៅ​ជា​យ៉ាងណា​អោយ​ពិតប្រាកដ​នោះ? មាន​តែ​រង់ចាំ​តាមដាន​បន្ត​ទៀត និង​ភាគី​កំពូល​តារា​ស្រី Baifern ម្ខាង​ទៀត​ចេញ​មុខ​មក​បកស្រាយ​អោយ​កាន់តែ​ច្បាស់​តែ​ប៉ុណ្ណោះ ព្រោះ​ពេល​នេះ Nine Naphat បាន​សារភាព​ហើយ​ថា លោក​ពិតជា​មានចិត្ត​ទៅ​លើ​តារា​សម្ដែង​ស្រី​ដ៏​ល្បី​រូប​នេះ​មែន​។ ចាំ​មើល​ថា តើ​អ្នក​ទាំង​ពីរ​នឹង​អាច​ក្លាយជា​គូស្នេហ៍​នឹង​គ្នា​ឬ​អត់? ដូច្នេះ​ហើយ​យើង​មាន​តែ​រង់ចាំ​ចម្លើយ​ពី​ខាង​ស្រី​បន្ត​ទៀត​តែ​ប៉ុណ្ណោះ ដោយ​ហ្វេ​ន​ៗ​នាំ​គ្នា​រំពឹង​ថា នាង​មិន​ប​ដិ​សេ​ដ​ចំពោះ​ក្ដី​ស្នេហ៍​របស់​តារា​ប្រុស Nine Naphat ទៅ​ចុះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ