ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តន្ត្រីករ​ម្នាក់​ស្លា​.​ប់​ទាំង​នឹក​ស្មាន​មិន​ដល់ ក្រោយ​រៀប​ការ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ

1 ឆ្នាំ មុន

អាមេរិក ៖ តន្ត្រីករ​អា​មេ​រិ​កម្នា​ក់មក​ពី​រដ្ឋ Oklahoma ឈ្មោះ Jake Flint បាន​ស្លា​.​ប់​ទាំង​នឹក​ស្មាន​មិន​

អាមេរិក ៖ តន្ត្រីករ​អា​មេ​រិ​កម្នា​ក់មក​ពី​រដ្ឋ Oklahoma ឈ្មោះ Jake Flint បាន​ស្លា​.​ប់​ទាំង​នឹក​ស្មាន​មិន​ដល់​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​រៀប​ការ​រួច​។

អ្នក​សារព័ត៌​មានឈ្មោះ Cliff Doyal បាន​ប្រាប់​សារព័ត៌មាន CNN ដូច្នេះ​ថា​លោក Jake Flint បាន​ស្លា​.​ប់​ក្នុង​ដំណេក​នៅ​វ័យ ៣៧​ឆ្នាំ​។ មូលហេតុ​នៃ​ការ​ស្លា​.​ប់រប​ស់លោក​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ឡើយ​។

កូនក្រមុំ​ថ្មីថ្មោង​របស់​លោក​ឈ្មោះ Brenda Flint បាន​បង្ហោះ​វី​ដេ​អូ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​បង្ហាញ​ពី​ការ​រាំ និង​សើច​ក្អាកក្អាយ ដោយ​សរសេរ​ចំណងជើង​ថា «ខ្ញុំ​មិន​យល់​ទេ​»។

គាត់​បាន​និយាយ​ថា «​យើង​គួរតែ​មើល​រូបថត​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​ត្រូវ​ជ្រើសរើស​សំលៀក​បំពាក់​ដើម្បី​កប់​ប្តី​របស់ខ្ញុំ​។ មនុស្ស​មិន​មាន​អារម្មណ៍​ឈឺចា.ប់​បែប​នេះ​ទេ បេះដូង​របស់ខ្ញុំ​ទៅ​បាត់​ហើយ ខ្ញុំ​ពិតជា​ត្រូវការ​គាត់​ត្រឡប់​មក​វិញ​។ ខ្ញុំ​មិន​អាច​ទទួលយក​ច្រើន​ទៀត​ទេ ខ្ញុំ​ត្រូវការ​គាត់​នៅ​ទី​នេះ​»៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ