ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​! ព្រះ​នាង​អនាគត​ស្តេច​ស្រី​អេ​ស្ប៉ា​ញ កំពុង​លង់​ស្នេហ៍​ខ្សែបម្រើ​វ័យក្មេង Barca

1 ឆ្នាំ មុន

កា​តា ៖ កីឡាករ​វ័យក្មេង Pablo Martín Páez Gavira ដែល​ត្រូវ​បាន​ស្គាល់​ជា​ទូទៅ​ថា Gavi ខ្សែបម្រើ​ក្លិប

កា​តា ៖ កីឡាករ​វ័យក្មេង Pablo Martín Páez Gavira ដែល​ត្រូវ​បាន​ស្គាល់​ជា​ទូទៅ​ថា Gavi ខ្សែបម្រើ​ក្លិប Barcelona និង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បាន​ស្ថិត​ក្នុង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​ទទួល​បានការ​ស្រឡាញ់​ពេញចិត្ត​យ៉ាង​ខ្លាំង​បំផុត​ពី​សំណាក់​ប្រជាជាតិ​អេ​ស្ប៉ា​ញ​ទាំងមូល​តែ​ម្តង​។ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​ខ្លួន ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ (La Liga) និង​ព្រឹត្តិការណ៍ FIFA World Cup 2022 ដែល​កំពុង​បន្ត​ការ​ប្រកួត​យ៉ាង​ជក់​ចិត្តជា​ទីបំផុត នៅ​ប្រទេស​កា​តា​។

យោង​តាម​ប្រភព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេ​ស្ប៉ា​ញ​ជា​ច្រើន​បានឱ្យ​ដឹង​ថា ក្រៅពី​ទទួល​បានការ​ស្រឡាញ់​ពី​ប្រជាជាតិ​អេ​ស្ប៉ា​ញ​ទាំងមូល​នោះ Gavi ដែល​មាន​អាយុ​១៨​ឆ្នាំ ក៏​ត្រូវ​បាន​រាយការណ៍​ថា ទទួល​បានការ​ស្រឡាញ់​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​ព្រះ​នាង Leonor នៃ​ប្រទេស​អេ​ស្ប៉ា​ញ ដែល​ជា​​រជ្ជ​ទាយាទ​​ស្នងរាជ្យ​បល្ល័ង្ក​នា​ពេល​អនាគត បន្ទាប់​ពី​ព្រះ​អង្គ​ម្ចាស់ Felipe ទី​៦ ដែល​ជា​ព្រះ​បិតា​របស់​ព្រះ​នាង​។

ព្រះ​បិតា​របស់​នាង Leonor គឺ​អង្គ​ម្ចាស់ Felipe ទី​៦ ព្រះមហាក្សត្រ​នៃ​អេ​ស្ប៉ា​ញ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ព្រះ​អង្គ​ទើបបាន​ទទួល​អាវ ដែល​ចុះហត្ថលេខា​ដោយ Gavi ដោយ​ផ្ទាល់​តែ​ម្តង នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា កន្លង​ទៅ បន្ទាប់​ពី​ក្រុម​រហស្សនាម «​គោ​ជល់​» មួយ​នេះ បាន​ឈ្នះ​លើ​ក្រុម​កូ​ស្តា​រី​កា នៅ​ក្នុង​ពូ​ល E នៃ​ព្រឹត្តិការណ៍ World Cup 2022​។

អាវ​នេះ ត្រូវ​បាន​គេ​និយាយ​ថា មាន​ទំហំ​តូច​ជាង​ព្រះ​កាយ​ព្រះ​អង្គ Felipe ទី​៦ ដែល​នាំ​ឱ្យ​មាន​របាយការណ៍​ជា​ច្រើន​អះអាង​ថា ព្រះ​អង្គ​ទំនងជា​យក​អាវ​នេះ ធ្វើ​ជា​កាដូ​យ៉ាង​ពិសេស សម្រាប់​ព្រះ​នាង Leonor ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់ Gavi ហើយ​តាម​រយៈ​សកម្មភាព​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​ធ្វើការ​អះអាង​ថា ព្រះ​នាង Leonor កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​កំលោះ​ស្រស់​សង្ហា Gavi ដែល​ជា​រាស្ត្រ​សាមញ្ញ​ម្នាក់​។

ដោយឡែក មតិ​ជា​ច្រើន​ផ្ទុះ​ឡើង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង ជុំវិញ​ប្រធានបទ​ស្នេហា ដែល​ត្រូវ​ផ្គូរ​ផ្គង់​រវាង​ព្រះ​នាង Leonor នឹង​អ្នក​កំលោះ Gavi ហើយ​មតិ​ខ្លះ​ទៀត បាន​លើក​ឡើង​ថា ព្រះ​នាង Leonor និង Gavi ពិតជា​សក្តិ​សម​គ្នា​ជាទី​បំផុត ខណៈ​ដែល​មិត​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា Gavi ពី​ក្មេង​ប្រុស​គ្មាន​នរណា​ម្នាក់​ស្គាល់ ប្រែ​ទៅ​ជា​កីឡាករ​វ័យក្មេង​ដ៏​ឆ្នើម​របស់ Barcelona និង​អេ​ស្ប៉ា​ញ ដែល​ត្រៀម​ក្លាយជា​ស្តេច​១​ព្រះ​អង្គ នា​ពេល​អនាគត​។

ព្រះនាង Leonor ព្រះបិតា ព្រះមាតា និងព្រះអនុជ

សូម​ជម្រាប​ថា ព្រះ​នាង Leonor ប្រ​សូត្រ​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០០៥ បច្ចុប្បន្ន​មាន​ព្រះ​ជន្ម​១៧​ព្រះ​វស្សា ដោយ​មាន​ព្រះ​មាតា​ជា​ម្ចាស់​ក្ស​ត្រី Letizia និង​ព្រះ​បិតា​ជា​ព្រះ​អង្គ Felipe ទី​៦​។ ព្រះ​នាង​មាន​ព្រះ​អនុជ​មួយ​ព្រះ​អង្គ គឺ​ព្រះ​នាង Infanta Sofía បច្ចុប្បន្ន​ព្រះ​ជន្ម​១៥​ព្រះ​វស្សា​។

ដោយឡែក ខ្សែបម្រើ Gavi កើត​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០០៤ រូបគេ​បាន​ចូលរួម​ជា​សាលា​ថ្នាល​ហ្វឹកហាត់​បាល់ទាត់ La Liara នៅ​ឆ្នាំ ២០១០ ហើយ​បាន​បន្ត​ផ្លាស់​ទៅ​សាលា​ថ្នាល​របស់​ក្លិប Real Betis នៅ​ឆ្នាំ ២០១៣ មុន​បន្ត​ផ្លាស់​មក​ចូលរួម​សាលា​ថ្នាល​របស់​ក្លិប Barcelona នៅ​ឆ្នាំ ២០១៥​។ Gavi បាន​បង្ហាញខ្លួន​ជាមួយ​ក្រុម​ឈុត​ធំ Barcelona កាលពី​រដូវ​កាល​មុន ព្រមទាំង​ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ឈុត​ធំ​របស់​អេ​ស្ប៉ា​ញ​ផង​ដែរ បន្ទាប់​ពី​ធ្លាប់​បាន​លេង​ឱ្យ​ឈុត​យុវជន U15 U16 និង U19 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ