ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​សម្តែង «James Bond» ស្លា.ប់​បាត់បង់​ជីវិត​ហើយ

6 ឆ្នាំ មុន

លោក Sir Roger Moore តារា​សម្តែង​វ័យ​ចំណាស់​ជនជាតិ​អង់គ្លេស​ធ្លាប់​ដើរតួ​ជា​«James Bond»​ឬ​គេញ​សម្ងាត់​០០៧​

លោក Sir Roger Moore តារា​សម្តែង​វ័យ​ចំណាស់​ជនជាតិ​អង់គ្លេស​ធ្លាប់​ដើរតួ​ជា​«James Bond»​ឬ​គេញ​សម្ងាត់​០០៧​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​ជំងឺមហារីក​នៅ​ប្រទេស​ស្វ៊ី​ស​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ ក្នុង​អាយុ​៨៩​ឆ្នាំ ។

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ បាន​ផ្សាយ​ថា ក្រុម​គ្រួសារ​របស់​លោក Roger Moore បាន​បង្ហោះ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម Facebook ថា​លោក Sir Roger Moore ជា​តារា​សម្តែង​វ័យ​ចំណាស់​ជនជាតិ​អង់គ្លេស​ដែល​ធ្លាប់​សម្តែង​ភាពយន្ត​ក្នុង​រឿង​«James Bond» ឬ​គេញ​សម្ងាត់​០០៧ បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​អាយុ​៨៩​ឆ្នាំ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ កន្លង​មក ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​បាន​បញ្ចា​ក់ថា ឪពុក​ជាទី​ស្រឡាញ់​របស់​យើង​លោក Sir Roger Moore បាន​ស្លាប់​នៅ​ប្រទេស​ស្វ៊ី​ស​ក្រោយ​ពី​ប្រឈម​មុខ​នឹង​ជំងឺមហារីក ។

លោក Roger Moore កើត​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​១៩២៧ នៅ​ទីក្រុង​ស្តុក ជាប់​ទីក្រុង​ឡុ​ង កាលពី​ស្ថិត​ក្នុង​វ័យ​ជា​កុមារ​គឺជា​ក្រុម​គ្រួសារ​មាន​សេចក្តីសុខ ។ នៅ​ពេល​ចូលរួម​ក្នុង​មជ្ឈដ្ឋាន​សម្តែង​​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​«MGM Studio» រហូត​មាន​សមិទ្ធិ​ផល​ក្នុង​រឿង​«The Saint» រួម​ទាំង​បាន​សម្តែង​ជាមួយ​លោក Tony Curtis ក្នុង​រឿង​«The Persuaders»​ផង​ដែរ ៕