ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដំណើរ​ពេល​រាត្រី​សូម​ប្រយ័ត្ន​…

6 ឆ្នាំ មុន

ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ នៅ​ស្រុក​ព្រៃ​នប់ ម៉ោង​០៨​និង​៤០​នាទី​យប់ ថ្ងៃ​២៣ ខែឧសភា ឆ្នាំ​២០១៧​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៦៦ និង​១៦៧ ស្ថិត​នៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ មាន​ទិស​ដៅ​បញ្ច្រាស់​គ្នា រថយន្ត​ម៉ាក PAJERO ព​ណ៏​ទឹក​ប៉ិច​ឆ្នូ​ទឹកប្រាក់ ស្លាក់​លេខ ភ្នំពេញ ២A-០២៩៥ អ្នកបើកបរ​ឈ្មោះ នឹម ខា​រុំ​សា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៨E១ ផ្លូវ​២៣០ ភូមិ​១១ សង្កាត់​ផ្សា​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​(​រង​របួសស្រាល​) ប្រពន្ធ អ្នកបើកបរ និង​កូន​(​គ្មាន​រង​របួស​) មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក C១២៥ ព​ណ័​ខ្មៅ ស៊េរី​២០១៧ គ្មាន​ស្លាក់​លេខ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ង៉ែត ក្តិ​ប ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​អណ្តូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​(​រង​របួសធ្ងន់​) ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​៤០១ ជួយ​សង្គ្រោះ​ទៅ​មន្ទីរ​ពេ​ទ្រ​ឯកជន​វាល​រេញ អ្នកបើកបរ និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ចរាចរណ៍​ស្រុក​ព្រៃ​នប់​យក​រក្សា​ទុក ដើម្បី​ចាត់ចែង​តាម​ច្បាប់ ។