ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​បើក​ប្រញាប់​ទៅ​ណា​ទាំង​ខ្លួនឯង​ស្រវឹង​ជោកជាំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ទៅ​បុក​នឹង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ទៅ​បុក​នឹង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​រង​ការ​បែក​មុខ​បែក​មាត់​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។ ជន​រង​គ្រោះ​មានឈ្មោះ យៀង សុ​រិ​ទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក ស្នាក់​នៅ​ភូមិ​ទ្រា​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ បិទ​តែម​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ​1F -7674 ទើបតែ​ចេញ​មក​ពី​ម្តុំ​ចោម​ចៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​លូ​៥ តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ បិទ​តែម​ស៊េរី​ឆ្នាំ​២០១៥​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ស្រវឹង​ជោកជាំ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក​អ្នកបើកបរ បាត់បង់​ភាព​ជា​ម្ចាស់​ការ​លើ​ខ្លួនឯង​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​បែក​មុខ​បែក​មាត់ និង​បែក​ខឿន​សួនច្បារ​អស់​មួយ​ផ្ទាំង​បន្តិច ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯក​បាន​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ប្រកែក​មិន​ព្រម​ឡើង​រថយន្ត​ទៅ​ព្យាបាល​ទេ​សុខចិត្ត​ទាក់ទង​ទៅ​សាច់ញាតិ​របស់​គាត់​ឱ្យមក​ទទួលយក​ម៉ូតូ និង​រូប​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕