ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រៀប​ការ​ភេទ​ដូច​គ្នា ត្រូវ​តុលាការ​ជប៉ុន​បន្ត​ហាមឃាត់​

1 ឆ្នាំ មុន

ជប៉ុន ៖ តុលាការ​ទីក្រុង​តូ​ក្យូ​បាន​តម្កល់​ការ​ហាមឃាត់​ការ​រៀប​ការ​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ជប៉ុន

ជប៉ុន ៖ តុលាការ​ទីក្រុង​តូ​ក្យូ​បាន​តម្កល់​ការ​ហាមឃាត់​ការ​រៀប​ការ​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ជប៉ុន ប៉ុន្តែ​តុលាការ​ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​ហាមឃាត់​នោះ​ជា​ការ​រំ​លោ​.​ភ​សិទ្ធិ​មនុស្ស​។

បច្ចុប្បន្ន ជប៉ុន​គឺជា​ប្រទេស​តែ​មួយ​គត់​នៃ​សមាជិក​ប្រទេស G7 ដែល​មិន​ទទួលស្គាល់​ការ​រៀប​ការ​ភេទ​ដូច​គ្នា​។

អ្នក​ធ្វើ​យុទ្ធនាការ​បាន​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​ថា​ជា​ការ​បង្ហាញ​ដល់​រដ្ឋាភិបាល​ថា ខ្លួន​ត្រូវការ​កែប្រែ​ច្បាប់​។

«​នេះ​ជា​ការ​សម្រេច​ដ៏​វិជ្ជមាន​មួយ​។ ខណៈ​ការ​រៀប​ការ​នៅ​បន្ត​រវាង​ស្ត្រី និង​បុរស​… តុលាការ​ក៏​បាន​និយាយ​ផង​ដែរ​ថា ស្ថានភាព​បច្ចុប្បន្ន​ដែល​គ្មាន​ការ​ការពារ​ផ្លូវច្បាប់​សម្រាប់​គ្រួសារ​ស្រឡាញ់​ភេទ​ដូច​គ្នា​មិនល្អ​ទេ ដោយ​បាន​ស្នើ​ថា​ត្រូវ​តែ​ធ្វើ​អ្វី​សម្រាប់​វា​»។ នេះ​ជា​ការ​ថ្លែង​របស់​មេធាវី​ម្នាក់​ឈ្មោះ Nobuhito Sawasaki ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

គណបក្សកាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida មិន​បាន​បង្ហាញ​ពី​ផែនការ​ផ្លាស់​ប្តូរ ឬ​ពិនិត្យ​មើល​ច្បាប់​នេះ​ទេ ទោះបីជា​សមាជិក​ជាន់ខ្ពស់​មួយ​ចំនួន​គាំទ្រ​អាពាហ៍ពិពាហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា និង​សហជីព​ក៏​ដោយ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​សម្រេច​របស់​តុលាការ​កាលពី​ថ្ងៃ​ពុធ ទី ៣០ វិ​ច្ឆិ​កាម្សិលមិញ​នេះ ចៅ​ក្រោម​បាន​ច្រានចោល​ករណី​នេះ ប៉ុន្តែ​ក៏​បាន​និយាយ​ផង​ដែរ​រថា ការ​រារាំង​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​ពី​ការ​រៀប​ការ​គឺ​មិន​សម​ហេតុផល​។

មេធាវី និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នោះ បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ថា​ជា​ការ​ណែនាំ​ពី​គំនិត​ថ្មី ដោយ​ពួក​គេ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ជា​បន្ទាន់​ដើម្បី​បន្ធូរបន្ថយ​បញ្ហា​៕ (​យោង​តាម​ប្រភព​៖ BBC & Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ