នារីម្នាក់ទ្រាំនឹងបព្វជិតលែងបានកាត់ចោល
BBC កាលពីថ្ងៃទី២១ ឧសភា ២០១៧ បានចុះផ្សាយរឿងគួរឱ្យចាប់អារម្មណ៍មួយនៅឥណ្ឌា គឺនារីអាយុ២៣ឆ្នាំម្នាក់ នៅរដ្ឋKerala ភាគខាងត្បូងប្រទេសឥណ្ឌា បានកាត់
BBC កាលពីថ្ងៃទី២១ ឧសភា ២០១៧ បានចុះផ្សាយរឿងគួរឱ្យចាប់អារម្មណ៍មួយនៅឥណ្ឌា គឺនារីអាយុ២៣ឆ្នាំម្នាក់ នៅរដ្ឋKerala ភាគខាងត្បូងប្រទេសឥណ្ឌា បានកាត់
BBC កាលពីថ្ងៃទី២១ ឧសភា ២០១៧ បានចុះផ្សាយរឿងគួរឱ្យចាប់អារម្មណ៍មួយនៅឥណ្ឌា គឺនារីអាយុ២៣ឆ្នាំម្នាក់ នៅរដ្ឋKerala ភាគខាងត្បូងប្រទេសឥណ្ឌា បានកាត់លិង្គបព្វជិតសាសនាហិណូម្នាក់ ដែលចាប់រំលោភនាង ។
បព្វជិតសាសនាម្នាក់នោះឈ្មោះHari Swami ឬGangeshananda Theerthapada បានទៅផ្ទះនារីរងគ្រោះ ពេលឪពុករបស់នាងស្លាប់បាត់ជីវិត ហើយម្តាយនាងអញ្ជើញឱ្យប្រារព្ធពិធីតាមសាសនា ។
តាំងពីបានចេញចូលនៅផ្ទះនារីរងគ្រោះមកបព្វជិតរូបនោះបានចាប់រំលោភនាងនៅគ្រប់ពេលដែលមានឱកាស ។ ដោយទ្រាំលែងបាន នៅយប់ថ្ងៃទី១៩ ឧសភា ២០១៧ នាងបានយកកាំបិតកាត់លិង្គ ខណៈពេលបព្វជិតព្យាយាមចាប់រំលោភនាង ហើយក៏ទូរស័ព្ទប្រាប់ប៉ូលិស ។
ពេលប៉ូលិសទៅដល់ប្រញាប់បញ្ជូនបុរសរងរបួសទៅមន្ទីរពេទ្យ ។ នៅថ្ងៃទី២០ ឧសភា គ្រូពេទ្យបញ្ជាក់ថា អវយវៈភេទដាច់ប្រហែល៩០% ដូច្នេះហើយមិនអាចតភ្ជាប់បានទេ ។
លោកអារុន ប៊ីគ្រីសាណា នាយរងប៉ុស្តិ៍បញ្ជាក់ប្រាប់ «Time of India» ថា នារីរងគ្រោះប្រាប់ម្តាយជាច្រើនលើកចំពោះការចាប់រំលោភនោះ ប៉ុន្តែម្តាយរបស់នាងមិនអើពើប្តឹងប៉ូលិសទេ ។
សមត្ថកិច្ចមិនចាប់ខ្លួននារីបង្ករបួសនោះទេ ព្រោះចាត់ទុកនាងជានារីរងគ្រោះ ហើយគ្រាន់តែការពារខ្លួនប៉ុណ្ណោះ ។
លោកពីណារ៉ាយី វិចយ៉ាន អភិបាលរដ្ឋ Kerala បានសរសើរនារីរងគ្រោះដែលហ៊ានការពារខ្លួនបែបនោះ ។
បញ្ហាបំពានផ្លូវភេទនៅឥណ្ឌា កើតមានជាញឹកញាប់ ។ នៅក្នុងរដ្ឋដែលនារីរងគ្រោះរស់នៅនោះ ទើបកើតមានរឿងនារីវ័យក្មេងម្នាក់ត្រូវអ្នកបួសចាប់រំលោភបណ្តាលឱ្យមានផ្ទៃពោះ ប៉ុន្តែត្រូវដូនជី២នាក់បិទបាំងរហូតដល់ពេលនាងសម្រាលកូន ៕
ចែករំលែកព័តមាននេះ