ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅស្លឹកត្រចៀក​! ស្រី​ស្អាត ណា សា​ឌី វា​.​យ​បក​យ៉ាង​ចាក់​ដោត​ទៅ​កាន់​អ្នក​ដើរ​និយាយ​អាក្រក់​ពី​នាង

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ពិធី​ការិនី​រូប​ស្រស់​នាង ណា សា​ឌី បាន​ព្រលយ​សារ​យ៉ាង​ចាក់​ដោត​ទៅ​កាន់​អ្នក​ដែល​ចូល​ចិត្ត​ដើរ​និយាយ​អាក្រក់​ពី​នាង ទាំង​ដែល​មិន​បានដឹង​ពី​ដំណើរ​ជីវិត​នាង​ច្បាស់លាស់​។ គេ​មិនដឹង​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​រូប​ស្រស់​នាង ណា សា​ឌី បាន​ព្រលយ​សារ​យ៉ាង​ចាក់​ដោត​ទៅ​កាន់​អ្នក​ដែល​ចូល​ចិត្ត​ដើរ​និយាយ​អាក្រក់​ពី​នាង ទាំង​ដែល​មិន​បានដឹង​ពី​ដំណើរ​ជីវិត​នាង​ច្បាស់លាស់​។ គេ​មិនដឹង​ថា ការ​បញ្ចេញ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ពី​តារា​ស្រី​រូប​នេះ​សំដៅ​ទៅ​លើ​អ្នក​ណា និង​មានរឿង​ហេតុ​អ្វី​ដែល​នាំ​អោយ​នាង​ខឹង​ត្រ​ឡោ​ត​បែប​នេះនោះ​ទេ​។

ស្រី​ស្អាត ណា សា​ឌី បាន​បង្ហោះ​សារ​ថា «​ជូន​ចំពោះ​អ្នក​ពូកែ​វែកញែក​ពី​ជីវិត​របស់ខ្ញុំ អរគុណ​ដែល​បាន​ស្គាល់​ខ្ញុំ នឹង​តាមដាន​ជីវិត​របស់ខ្ញុំ​កន្លង​មក ហើយ​រឹតតែ​អរគុណ​ដែល​គ្រាន់តែ​លឺឈ្មោះ​របស់ខ្ញុំ​នៅ​កន្លែង​ណា តែងតែ​ទៅ​ប្រាប់​គេ​គ្រប់​គ្នា​ថា ខ្ញុំ​ជា​មនុស្ស​បែប​ម៉េច ជំនួស​ខ្ញុំ​ជា​ម្ចាស់​ខ្លួនឯង​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​ចង់​ប្រាប់​អ្នក​ដែល​ធ្លាប់​និយាយ​ពី​ខ្ញុំ​កន្លង​មក​ថា ធ្វើ​ល្អ​បាន​ល្អ អំពើ​ល្អ​នឹង​នាំ​ឲ្យ​ម្នាក់​នោះ​ជោគជ័យ ចឹ​ង​សូមអ្នក​ក្រឡេក​មើល​ពី​ជីវិត​របស់ខ្ញុំ​ថា តាំង​តែ​ពី​ពេល​អ្នក​និយាយ​អាក្រក់​ពី​ខ្ញុំ ពន្លើស​រឿង​ខ្ញុំ​គ្រប់សព្វ​នេះ តើ​ខ្ញុំ​ធ្លាប់​ធ្លាក់​ដល់​០ និង​វេទនា​ម្តងណា​ទេ?​»​។

បើ​តាម​ស្រី​ស្អាត ណា សា​ឌី ថា «​អ្នកមាន​សិទ្ធិ​វា​.​យ​តម្លៃ​ខ្ញុំ​ជា​មនុស្ស​ប្រភេទ​ណា​ក៏​បាន ពីព្រោះ​ខ្ញុំ​ជា​មនុស្ស​របស់​មហាជន ប៉ុន្តែ​សូមកុំ​ក្រឡាស់​អណ្តាត​ពន្លើស​ពី​ខ្ញុំ​ខ្លាំង​ពេក ហាហា ប្រយ័ត្ន​ណា រឿង​អាក្រក់​ដែល​អ្នក​និយាយ​ពន្លើស​ពី​ខ្ញុំ​អាច​ធ្លាក់​ដល់​ខ្លួន​អ្នក​ផ្ទាល់ បងប្អូន កូនក្មួយ និង​គ្រួសារ​របស់​អ្នក​វិញ​ចា៎​»​។

នាង​ថា «​លាង​ខ្លួនឯង​ឲ្យ​ស្អាត​សិន មុន​នឹង​ដើរ​និយាយ​អាក្រក់​ពី​ខ្ញុំ ប្រយ័ត្ន​រលួយ​ទាំង​មិនដឹង​ខ្លួន​ចា៎​។ កម្ម​ពៀរ​មាន​ពិត​ណា អ្នក​សាង​អី​មក​លើ​ខ្ញុំ បាបកម្ម​គ្រប់សព្វ​នឹង​ធ្លាក់​លើ​អ្នក​វិញ​ឆាប់​ៗ​នេះឯង​ហើយ​គុណ​ទ្វេរ​»​។

នាង​បន្ថែម​ថា «​មនុស្ស​ខ្ញុំ​ជា​មនុស្ស​សំដី​ត្រង់ ចរិត​លះ​ៗ ធ្វើ​អី​គឺ​ធ្វើ​អស់ពី​ចិត្ត មិន​ដែល​លាក់ពុត ចឹ​ង​បាន​គេ​ចេះ​តែ​ថា​ខ្ញុំ​មនុស្ស​អាក្រក់ ចរិតមិនល្អ ប្រវត្តិ​មិនល្អ​។ ប្រយ័ត្ន​ណា អ្នក​ស្លួ​ត​ៗ សុភាព​រាបសារ និយាយ​តិច​ៗ ផ្អែម​ៗ មិន​ដែល​មានរឿង​អាស្រូវ​ហ្នឹង ប្រយ័ត្ន​មានរឿង​លើស​ខ្ញុំ​គុណ​នឹង​១០ ហើយ​ស្អុយរលួយ​ថែម​ទៀត​»​។

នាង​បន្ថែម​ទៀត​ថា «​ពាក្យចាស់​ពោល​ថា «​មឹ​ស​ៗ​កេះ​ឆ្នាំងបាយ​ធ្លុះ​»​។ សូម​ក្រឡេក​មើល​បច្ចុប្បន្ន​កាល​របស់​នាង​ខ្ញុំ​បន្ថែម​ទៀត​ថា ខ្ញុំ​ដល់​ណា​ហើយ​ពេល​នេះ? Where am I right now ? ងាយ​ៗ​ស្រួល​ណា ធំ​ៗ​អស់ហើយ មេត្តា​យក​ខួរក្បាល និង​ចំណេះដឹង​ដែល​បាន​រៀន​ពីសា​លា​ថ្លៃ​ៗ​យក​ទៅ​គិត​ផង​ចា៎​។ មាន​ខួ​ក្បាល​មួយ​ដូច​គ្នា ឧស្សាហ៍​យក​ទៅ​ប្រើ​ផង ប្រយ័ត្ន​ចាញ់​ឆ្កែ​ខ្ញុំ កូន daisy brownie វា​ឆ្លាត ហើយ​ចេះ​គិត​ជាង​អ្នកផង​ក៏​ថា​បាន​។ សុំ​ទោស​ទៅ​កាន់​អ្នកគាំទ្រ​ខ្ញុំ​ទាំងអស់​សម្រាប់​ការ​ប្រ​ល​ប្រាស់​ពាក្យ​សំដី​មិនល្អ​នៅ​លើ status មួយ​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ