ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស​ដ៏​ល្បីឈ្មោះ​ម្នាក់​រង​ការ​ចោទប្រកាន់​ថា មិន​បាន​បង់ប្រាក់​ចិញ្ចឹម​កូន​អស់​រយៈពេល​៧​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

ចាត់ទុកជា​រឿងអាស្រូវ​ដ៏​កក្រើក​ក្នុង​ពិភព​សិល្បៈ​កូរ៉េ​ជា​ថ្មី ក្រោយ​ពី​តារា​សម្តែង​ប្រុស​ដ៏​ល្បីឈ្មោះ គឺ​លោក Kim Hyun Joong ត្រូវ​បាន​គេ​ចោទប្រកាន់​ថា

ប្រទេស​កូរ៉េ ៖ ចាត់ទុកជា​រឿងអាស្រូវ​ដ៏​កក្រើក​ក្នុង​ពិភព​សិល្បៈ​កូរ៉េ​ជា​ថ្មី ក្រោយ​ពី​តារា​សម្តែង​ប្រុស​ដ៏​ល្បីឈ្មោះ គឺ​លោក Kim Hyun Joong ត្រូវ​បាន​គេ​ចោទប្រកាន់​ថា លោក​មិន​បាន​បង់ប្រាក់​ចិញ្ចឹម​កូន​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ​។ នេះ​បើ​យោង​ទៅ​តាម​គេហទំព័រ​នៃ​សារព័ត៌មាន​មួយ​ឈ្មោះ​ថា Allkpop ក៏​ដូច​ជា YouTuber លោក Lee Jin Ho​។

លោក Lee Jin Ho បាន​ប្រាប់​ឲ្យ​ដឹង​ថ្មី​ៗ​នេះ​ថា តារា​សម្ដែង និង​ជា​ចម្រៀង​ប្រុស​កូរ៉េ លោក Kim Hyun Joong មិន​ដែល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កូន​របស់​លោក ដែល​អតីត​មិត្ត​ស្រី​របស់​លោក​ផ្តល់​កំណើត​ឡើយ​។ កូនប្រុស​របស់​លោក Kim Hyun Joong និង​អតីត​មិត្ត​ស្រី បាន​ចាប់កំណើត​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា តារា​ប្រុស​រូប​នេះ​កម្រ​បាន​មក​លេង​ពួក​គេ​តាំងពី​កូន​នោះ​បាន​ចាប់កំណើត​មក​លើ​ភព​ផែនដី​យើង​នេះ​ម្ល៉េះ​។

លោក Lee Jin Ho បាន​ប្រាប់​បន្ត​ថា តែ​ចុងឆ្នាំ​មុន ស្រាប់តែ​តារា​ប្រុស​រូប​នេះ បាន​មក​លេង​កូន​របស់​ខ្លួន នៅ​ពេល​ដែល​កូនប្រុស​របស់​លោក​មាន​អាយុ​៧​ឆ្នាំ​។ ខណៈ​បង្ហាញ​វត្តមាន​ទៅ​លេង​កូនប្រុស​នោះ លោក Kim Hyun Joong ក៏​ត្រូវ​បាន​គេ​ចោទប្រកាន់​បន្ថែម​ថា «​លោក​បាន​ទាក់ទង​មក​អតីត​មិត្ត​ស្រី​របស់​លោក គឺ​គ្រាន់តែ​ដើម្បី​ជម្រះ​បញ្ហា នៃ​ការ​ចំណាយ​លើ​ការ​ថែទាំ និង​ចិ​ញ្ចឹ​កកូន​តូច​កន្លង​មក​តែ​ប៉ុណ្ណោះ​។ តែ​តារា​ប្រុស​នេះ គឺ​ទាមទារ​សុំ​ឱ្យ​លោក​បាន​ជួប​កូនប្រុស​របស់​លោក​ជា​មុន​សិន ទើប​លោក​នឹង​ជម្រះ​បញ្ហា​លើ​ការ​ចំណាយ​កន្លង​មក​របស់​អតីត​មិត្ត​ស្រី​ដែល​បាន​ចិញ្ចឹម​បីបាច់​កូន​។

តារា YouTuber លោក Lee Jin Ho បាន​អះអាង​បន្ត​ទៀត​ថា ប្រាកដ​ណាស់ ជា​ធម្មតា កុមារ​មិន​អាច​លាក់បាំង​ការ​រំភើប​របស់​គេ​បាន​នោះ​ទេ នៅ​ពេល​ដែល​គេ​បាន​ជួប​ឪពុក​របស់​គេ​ជា​លើក​ដំបូង​។ ប៉ុន្តែ Kim Hyun Joong បាន​ដាក់​ពាក្យសុំ​កែសម្រួល​ការ​ចិញ្ចឹម​កូន​របស់​លោក​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​អតីត​មិត្ត​ស្រី​។ បន្ថែម​ពីលើ​នេះ Kim Hyun Joong ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​បង់ប្រាក់​ចំនួន​២​លាន​វ៉ុ​ន (១៥០៦.០៣​ដុល្លារ​) ក្នុង​មួយ​ខែ ប៉ុន្តែ​លោក​បាន​ស្នើ​សុំ​ឱ្យ​កាត់​បន្ថយ​ចំនួន​នេះ ដោយ​បញ្ជាក់​ថា ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​លោក គឺ​៧០​លាន​វ៉ុ​ន (៥២,៧១០.៨៨​ដុល្លារ​អា​មេ​រិ​ក​)​។ ស្តង់ដា​សម្រាប់​ការ​គាំទ្រ​កុមារ​នៅ​ឆ្នាំ​២០២១ សម្រាប់​ឪពុក​ម្តាយ​ដែល​មិនមែន​ជា​អាណាព្យាបាល​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​៧០​លាន​វ៉ុ​ន ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ផ្តល់​១.៦​លាន​វ៉ុ​ន (១២០៥.០១​ដុល្លារ​) ក្នុង​មួយ​ខែ​ដល់​អ្នក​មើលថែ​កុមារ​។

Lee Jin Ho បាន​អះអាង​ថា មានការ​ខ្មាស់​អៀន​ចំពោះ​សំណើរ​ដែល​មិន​នឹក​ស្មាន​ដល់​របស់ Kim Hyun Joong ហើយ​បាន​ចោទប្រកាន់​ថា កូន​របស់​នាង​នឹង​ឈឺចាប់​តិច​ជាង ប្រសិនបើ Kim Hyun Joong មិន​ដែល​ជួប​គេ ដូច្នេះ​មានការ​អះអាង​បន្ថែម​ទៀត​ថា Kim Hyun Joong ទើបតែ​បង្កើត​កម្មវិធី​ភ្លាម​ៗ ដើម្បី​កែសម្រួល​ការ​គាំទ្រ​កូន​របស់​លោក មុន​ពេល​លោក​ត្រឡប់​មក​ធ្វើការ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​លើ​ការ​ចាក់​ផ្សាយ​។ ហើយ​តារា​ប្រុស Kim Hyun Joong រូប​នេះ ពី​មុន​លោក​បាន​ផ្អាក ដោយសារ​តែ​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ជម្លោះ​ផ្លូវច្បាប់​ជាមួយ​អតីត​មិត្ត​ស្រី​របស់​លោក ដែល​បាន​ប្តឹង​លោក​ឱ្យ​ទារ​សំណង​ចំនួន ១.៦​ពាន់​លាន​វ៉ុ​ន (១,២០៤,៣៥៧.៦០​ដុល្លារ​)​។ ដោយ​អះអាង​ថា នាង​បាន​រលូត​កូន ដោយសារ​តែ​ការ​រំ​លោ​.​ភ ដោយ Kim Hyun Joong កាលពី​ខែមេសា ឆ្នាំ​២០១៥ តុលាការ​បាន​កាត់ក្តី​ឱ្យ Kim Hyun Joong ព្រោះ​វា​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ថា នាង​មាន​ផ្ទៃពោះ​ឬ​អត់​ក្នុងអំឡុងពេល​វា​.​យ​ដំ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រោយមក​ត្រូវ​បាន​គេ​រក​ឃើញ​ថា តារា​រូប​នេះ​បាន​ចាប់​រំ​លោ​.​ភនាង ហើយ​នាង​មាន​ផ្ទៃពោះ​២​ដង និង​រំលូតកូន​ក្នុងអំឡុងពេល​ទំនាក់ទំនង​របស់​ពួក​គេ​។ Kim Hyun Joong ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​វ៉ុ​ន (៣,៧៦៣.៧៣​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​រំ​លោ​.​ភលើ ‘A’ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Kim Hyun-joong កើត​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​១៩៨៦ គឺជា​តារា​សម្តែង តារាចម្រៀង និង​អ្នកនិពន្ធ​បទ​ចម្រៀង​របស់​កូរ៉េ​ខាងត្បូង​។ លោក​គឺជា​សមាជិក​នៃ​ក្រុម​ក្មេង​ប្រុស SS501 ហើយ​បាន​ដើរតួ​ក្នុង​រឿង​ភាគ​កូរ៉េ ដែល​មាន​ចំណងជើង​ថា​« Boys Over Flowers និង Playful Kiss»​។ បន្ទាប់​ពី​បង្ហាញខ្លួន​ជា​លើក​ដំបូង​ជាមួយ SS501 ក្នុង​ឆ្នាំ​២០០៥ លោក Kim បាន​ចេញ​អាល់​ប៊ុ​ម​ទោល​កូរ៉េ​ដំបូង​របស់​គាត់ គឺ Break Down ក្នុង​ឆ្នាំ​២០១១ និង​អាល់​ប៊ុ​ម​ទោល​ជប៉ុន​ដំបូង​របស់​គាត់​ដែល​មានឈ្មោះ​ថា Unlimited ក្នុង​ឆ្នាំ​២០១២​។ ដោយសារ​តែ​ភាព​ជោគជ័យ​ផ្នែក​ពាណិជ្ជកម្ម​របស់​គាត់ Kim ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាតា​រា Hallyu ដ៏​ធំ​បំផុត​របស់​កូរ៉េ​ខាងត្បូង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០១០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ