ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​2​គ្រឿង​បើក​កៀរ​គ្នា​សង​120​ដុល្លារ​បញ្ចប់រឿង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​សាំ​យ៉ុ​ង​គេច​ពី​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​បញ្ច្រាសទិស​គ្នា​ក​៨​ជ្រុល​ទៅ​កៀរ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​សាំ​យ៉ុ​ង​គេច​ពី​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​បញ្ច្រាសទិស​គ្នា​ក​៨​ជ្រុល​ទៅ​កៀរ នឹង​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​ដែល​ចត​ស្ងៀម​ក្នុង​ទិស​ដៅ​ស្របគ្នា​បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​គៀប​ជាប់​គ្នា​រង​កា​ខូចខាត​បន្តិចបន្តួច  ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧​ទុល​មុខ​នឹង​សាលា​អន្តរជាតិ​ម៉ូ​ឌែ​ន ផ្លូវ​២០៥​កែង​និង​ផ្លូវ​៣៥៦ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​ចំការមន  ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2w-2339 បាន​បើក​មក​ចត​ស្ងៀម​តាម​ផ្លូវ​២០៥​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈនោះ​ក៏​ស្រាប់តែ​មាន​បុរស​វ័យ​៣០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-4190 បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ខណៈ​​មក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​គេច​ពី​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​បញ្ច្រាសទិស​គ្នា​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​កៀរ​នឹង​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​ដែល​ចត​ស្ងៀម​បណ្ដាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​កៀប​ជាប់​គ្នា និង​ធ្វើ​ឱ្យ​រថយន្ត​កាម​រី​ឆ្លាម​រង​កា​ខូចខាត​ថ្នាំ​ថ្ពាល់​មុខ​ចំហៀង​ខាងឆ្វេង និង​បែក​កញ្ចក់​មើល​ក្រោយ​បន្តិច  ។ រីឯ​រថយន្ត​បង្ក​សាំ​យ៉ុ​ង​វិញ​រង​កា​ខូចខាត​ថ្នាំ​ថ្ពាល់​មុខ​ចំហៀង​ស្តាំ​បន្តិច​ដូច​គ្នា​តែ​មិន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។ 

ភ្លាម​ៗ​នោះ​ដែរ​ខាង​រថយន្ត​រង​គ្រោះ​បាន​ចេញ​មក​និយាយ និង​ធ្វើការ​ចរចារ​គ្នា​ដោយ​ខាង​រថយន្ត​កាម​រី​ឆ្លាម​ទារ​សំណង​២០០​ដុល្លារ​តែ​ពេល​នោះ​ខាង​រថយន្ត​បង្ក​សាំង​យ៉ុ​ង​សុំ​សង​ត្រឹម​១០០​ដុល្លារ​ពេល​នោះ​ខាង​រថយន្ត​កាម​រី​ឆ្លាម​មិន​យល់ព្រម​នោះ​ទេ  ។ លុះ​បន្តិច​ក្រោយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រួច​ហើយ​បានឱ្យ​ភាគី​ទាំង​សងខាង​ធ្វើការ​ចរចារ​គ្នា​ម្ដងទៀត​ដោយ​ខាង​រថយន្ត​កាម​រី​ឆ្លាម​បាន​ចុះ​មក​នៅ​១៥០​ដុល្លារ​ខាង​រថយន្ត បង្ក​សាំ​យ៉ុ​ង​បាន​សុំ​សង​១២០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕