ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អួត​ក្ដែ​ង​ៗ ពេល​ដែល​គេ​កំពុង​ធ្វើ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធាន​បក្ស​ប្រឆាំង​បាន​ប្តេជ្ញា​ថា នឹង​បង្ក្រាប​គ្រឿងញៀ.ន​ឲ្យ​អស់ពី​ប្រទេស​កម្ពុជា នៅ​ពេល​គណ​ប្ស​ប្រឆាំង​ដឹកនាំ​ប្រទេស ។

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធាន​បក្ស​ប្រឆាំង​បាន​ប្តេជ្ញា​ថា នឹង​បង្ក្រាប​គ្រឿងញៀន​ឲ្យ​អស់ពី​ប្រទេស​កម្ពុជា នៅ​ពេល​គណ​ប្ស​ប្រឆាំង​ដឹកនាំ​ប្រទេស ។

ថ្លែង​ក្នុង​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៤ ក្នុង​ថ្ងៃ​ទី​៣ កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ចំអក​ចំពោះ​គណបក្សកាន់អំណាច​ថា មិន​បាន​បង្ក្រាប​គ្រឿងញៀន​ឲ្យ​អស់ ។ លោក​បញ្ជាក់​ថា « បើ​យើង​ទទួល​សិទ្ធិ​អំណាច​ពី​ប្រជាពលរដ្ឋ  ឲ្យ​ដឹកនាំ​ឃុំ​ចៅសង្កាត់​នោះ មេឃុំ​ចៅសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ  នឹង​បង្ក្រាប​គ្រឿងញៀន​មិន​ឲ្យ​មាននៅ​ក្នុង​ឃុំ​សង្កាត់​ទៀត​ទេ ។ ចង់បាន​ទេ​បងប្អូន អត់​មាន​បង្ក្រាប​លេង​ៗ​ទេ ។ យើង​បង្ក្រាប​មែន​មែន អត់​ឲ្យ​មាន​ជា​ដាច់ខាត » ។

ការ​លើក​ឡើង​បែប​នេះ​របស់​មេ​បក្ស​ប្រឆាំង​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​នៃ​បក្ស​កាន់​អំណាច​បាន​កំពុង​ដាក់​យុទ្ធសាស្ត្រ​បង្ក្រាប​គ្រឿងញៀន​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​៦​ខែ ។ បន្ទាប់​ពី​ដាក់​ផែន​នេះ គេ​សង្កេត​ឃើញ​ថា​មានការ​បង្ក្រាប​គ្រឿង​បានជា​រៀងរាល់ថ្ងៃ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក កឹ​ម សុខា បាន​សន្យា​លុប​បំបាត់​អំពើ​ហិង្សា ល្បែងស៊ីសង ចោរកម្ម នៅ​តាម​ឃុំ​សង្កាត់​ទៀត​ផង ៕