ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​តែ​មួ​យស​ប្តា​ហ៍ អាច​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ការ​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់ ដូច​ជា​ពួក Ibuprofen ត្រឹមតែ​មួ​យស​ប្តា​ហ៍ អាច​បង្កើន​ការ​ប្រឈម​ទៅ​នឹង​ការ​គាំងបេះដូង​ដល់​ទៅ​៥០​ភាគរយ​។ នេះ​គឺជា​

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ការ​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់ ដូច​ជា​ពួក Ibuprofen ត្រឹមតែ​មួ​យស​ប្តា​ហ៍ អាច​បង្កើន​ការ​ប្រឈម​ទៅ​នឹង​ការ​គាំងបេះដូង​ដល់​ទៅ​៥០​ភាគរយ​។ នេះ​គឺជា​ការ​រក​ឃើញ​របស់​អ្នក​ស្រាវជ្រាវ​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់ និង​ផលប្រយោជន៍​របស់​ថ្នាំ​មួយ​ចំនួន​ដូច​ជា Ibuprofen, Diclofenac, Celecoxib និង Naproxen គួរតែ​ត្រូវ​បាន​គ្រូពេទ្យ​លៃលក​ប្រើប្រាស់​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន​។

អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ខាងលើ​ដែល​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ប្រភេទ NSAIDs អាច​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង សូ​ម្បី​តែ​ទើបនឹង​ប្រើប្រាស់​នៅ​សបា្ត​ហ៍​ទី​មួយ​ក៏​ដោយ​។ ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​កម្រិត​ដូ​ស​ថ្នាំ​ខ្ពស់​នៅ​ខែ​ដំបូង​។

អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ទៅ​លើ​មនុស្ស​ដែល​គេ​យក​មក​សិក្សា​ចំនួន​៤៤៦.០០០​នាក់ មក​ពី​ប្រទេស​កា​ណា​ដា ហ្វាំ​ង​ឡង់ និង អង់គ្លេស ហើយ​ឃើញ​ថា មាន​៦១.៤៦០​នាក់ រង​គ្រោះ​ដោយសារ​ជំងឺ​គាំងបេះដូង​។

និយាយ​រួម​ទៅ​គឺ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​អាច​កើនឡើង​ពី​២០%​ទៅ​៥០% ចំពោះ​អ្នក​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ធៀប​ទៅ​នឹង​អ្នក​មិន​បាន​ប្រើ​។

ខាង​សាកលវិទ្យាល័យ Montreal បាន​ប្រាប់​ថា ការ​សិក្សា​នេះ​អាច​ទាញ​ជា​សេចក្តីសន្និដ្ឋាន​បាន​ថា មាន​ប្រូ​បាប​៩០%​ហើយ​ដែល​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មានការ​ទាក់ទង​ទៅ​នឹង​ការ​ប្រឈម​ជំងឺ​គាំងបេះដូង​៕