ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ជា​ក្លាហាន​មែន! ហ៊ាន​បង្ហាញ​អាថ៌​កំបាំង​ខ្លួនឯង​

6 ឆ្នាំ មុន

វេ​ប​សាយ​«News.au»​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ Gwyneth Montenegro​ ជនជាតិ​អូស្ត្រាលី​ អាយុ​៣៩​ឆ្នាំ បាន​បង្ហាញ​ប្រវត្តិ​របស់​ខ្លួន​ដែល​ឆ្លងកាត់​អាជីព​ជា​ស្រីពេស្យា​អស់​រយៈ​ពេល​១២​ឆ្នាំ បាន​រួមរ័ក​ជាមួយ​បុរស​ជាង​

វេ​ប​សាយ​«News.au»​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ Gwyneth Montenegro​ ជនជាតិ​អូស្ត្រាលី​ អាយុ​៣៩​ឆ្នាំ បាន​បង្ហាញ​ប្រវត្តិ​របស់​ខ្លួន​ដែល​ឆ្លងកាត់​អាជីព​ជា​ស្រីពេស្យា​អស់​រយៈ​ពេល​១២​ឆ្នាំ បាន​រួមរ័ក​ជាមួយ​បុរស​ជាង​១០.០០០​នាក់ ។ នាង​មាន​ក្តី​រីករាយ​ដែល​បាន​បង្ហាញ​អាថ៌​កំបាំង​នេះ ។

បច្ចុប្បន្ន​នាង ​Gwyneth Montenegro ​ជា​គ្រូ​ហ្វឹក​ហ្វា​ត់​អប់រំ​ពី​ការ​អភិវឌ្ឍ​សក្តានុពល​របស់​ខ្លួន​ដោយ​ការ​បញ្ជា​ផ្លូវចិត្ត ​(NLP) ពិសេស​បង្រៀន​នារី​ឱ្យ​យល់ចិត្ត​បុរស និង​អភិវឌ្ឍ​ការ​មាន​សម្ព័ន្ធភាព​ជាមួយ​គ្នា​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ នាង​បាន​បង្ហើប​ប្រវត្តិ​របស់​ខ្លួន​ឱ្យ​ដឹង​ថា កាលពី​អតីតកាល​នាង​ចាប់ផ្តើម​អាជីព​ជា​ស្រីពេស្យា​ក្នុង​ពេល​មាន​អាយុ​១៨​ឆ្នាំ ។ ពី​ដំបូង​នាង​ចូល​ក្លឹ​ប​កម្សាន្ត​មួយ​ផឹក​ស្រា​រហូត​ស្រវឹង និង​ត្រូវ​បុរស​ប្រហែល​៦​ទៅ​៨​នាក់​ចាប់រំលោភ ។ នាង​ចាំ​ហេតុការណ៍​នោះ​មិន​ច្បាស់​ទេ ដោយសារ​តែ​ស្រវឹង​ជោកជាំ ។ ពេល​នោះ​ហើយ​គឺជា​ចំណុច​នៃ​ការ​ផ្លាស់​ប្តូរ​ខ្សែជីវិត ដោយ​​គិត​ថា ​ជីវិត​របស់​ខ្លួន​គ្មាន​តម្លៃ ទើប​ធើ្វ​ឱ្យ​កើត​មាន​អាការ​ស្មុគស្មាញ និង​ប្រតិបត្តិ​អាជីព​ជា​អ្នក​រាំ​ស្រាត​នៅ​អាយុ​១៩​ឆ្នាំ ។

នៅ​ពេល​ប្រកប​អាជីព​ជា​អ្នក​រាំ​ស្រា​តប​នាង​បាន​ប្រែក្លាយ​ទៅ​រក​អាជីព​ជា​ស្រីពេស្យា ដោយ​ទទួល​បាន​ប្រាក់​ល្អ​ច្រើន​ជាង​ គឺ​ប្រហែល​ពី​៥០០​ទៅ​១.០០០​ដុល្លារ​អូស្ត្រាលី ក្នុង​មួយ​ម៉ោង ឬ​ប្រហែល​ពី​៣៦៥​ដល់​៧៣០​ដុល្លារ​ក្នុង​មួយ​ម៉ោង​ដោយ​អាស្រ័យ​លើ​តម្រូវការ​របស់​អតិថិជន ។ ដោយសារ​តែ​រក​ប្រាក់​បាន​ច្រើន​ ទើប​ធ្វើ​ឱ្យ​នាង​ចាប់​អាជីព​ជា​ស្រីពេស្យា​អស់​រយៈពេល​១២​ឆ្នាំ ហើយ​មាន​បុរស​​ជាង​១០.០០០​នាក់ បាន​រួមរ័ក​ជាមួយ​នាង ។

បុរស​ភាគច្រើន ទោះបីជា​រួមរ័ក​ជាមួយ​នាង ​Gwyneth ​ក្នុង​នាម​ជា​ស្រីពេស្យា​ក្តី តែ​ពួក​គេ​ចង់​បានការ​លួងលោម និង​បបោសអង្អែល​ផង​ដែរ ។

បច្ចុប្បន្ន​នាង ​Gwyneth បោះបង់​អាជីព​ជា​ស្រីពេស្យា ហើយ​ៗ​កំពុង​ចាប់ផ្តើម​ខ្សែជីវិត​ថ្មី ៕