ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើម្រេចខ្មៅ​អាច​មាន​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​សុខភាព?

6 ឆ្នាំ មុន

ម្រេចខ្មៅ​មានការ​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់​ជា​គ្រឿង​បន្ថែម​រសជាតិ​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​នៅ​ប្រទេស​លោក​ខាងលិច​។ វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អង់ស៊ីម ជាតិ​ប្រូ​តេ​អីុ​ន និង​វីតាមីន​ជា​ច្រើន​ដែល

ម្រេចខ្មៅ​មានការ​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់​ជា​គ្រឿង​បន្ថែម​រសជាតិ​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​នៅ​ប្រទេស​លោក​ខាងលិច​។ វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អង់ស៊ីម ជាតិ​ប្រូ​តេ​អីុ​ន និង​វីតាមីន​ជា​ច្រើន​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​រាង​កាយ​របស់​មនុស្ស ។ ទោះ​យ៉ាងណា​ក្តី បើ​អ្នក​បរិភោគ​ម្រេច​ក្នុង​បរិមាណ​ច្រើន​ពេក វា​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់​ជា​ច្រើន​ដល់​សុខភាព​របស់​អ្នក។

សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ដើម្បី​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​បរិភោគ​ម្រេចខ្មៅ​ច្រើន​ពេក ៖
១-​បញ្ហា​ក្រពះ​ពោះវៀន
ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ទទួលទាន​ម្រេចខ្មៅ​ច្រើន​ពេក​អាច​នាំ​ឱ្យ​មាន​បញ្ហា​ក្រពះ​ពោះវៀន និង​ធ្វើ​ឲ្យ​ឈឺក្រពះ​បាន ។

២-​បញ្ហា​ផ្លូវដង្ហើម
ការ​ទទួលទាន​ម្រេចខ្មៅ​លើស​កំណត់​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ផ្លូវដង្ហើម​។ ម្រេចខ្មៅ​មានការ​ទាក់ទង​យ៉ាង​ខ្លាំង​ជាមួយនឹង​បញ្ហា​ក្នុង​ការ​ដកដង្ហើម និង​ការ​ទទួលទាន​គ្រឿងទេស​នេះ​ច្រើន​ពេក​អាច​នាំ​ឱ្យ​រលាក​បំពង់ក បញ្ហា​ជំងឺហឺត និង​បញ្ហា​ផ្លូវដង្ហើម​ផ្សេង​ទៀត​។

៣-​ស្បែក​ស្ងួត
យោង​តាម​ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា​ការ​ទទួលទាន​ម្រេចខ្មៅ​ច្រើន​ពេក​អាច​នាំ​ឱ្យ​ស្បែក​របស់​អ្នក​ស្ងួត និង​បែក​ស្រកា ។ ប្រសិនបើ​អ្នកមាន​ស្បែក​ស្ងួត អ្នក​គួរ​ចៀសវាង​ការ​ទទួលទាន​ម្រេចខ្មៅ​ក្នុង​បរិមាណ​មួយ​ខ្ពស់ ។ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​បញ្ហា​ស្បែក​ស្ងួត​របស់​អ្នកមាន​សភាព​កាន់តែ​អាក្រក់​ដោយ​ធ្វើ​ឲ្យ​ស្បែក​រមាស់ និង​ធ្វើ​ឲ្យ​ស្បែក​ងាយ​ប្រតិកម្ម ។

៤-​បង្ក​ឲ្យ​មានការ​លំបាក​ក្នុង​ពេល​មាន​ផ្ទៃពោះ
រាង​កាយ​របស់​អ្នក​នឹង​ងាយ​ប្រតិកម្ម​នឹង​គ្រឿងទេស​នៅ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​។ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​ការ​ទទួលទាន​ម្រេចខ្មៅ ដោយសារ​វា​អាច​នាំ​ឱ្យ​អ្នកមាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន​អំឡុង​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។ ប្រសិនបើ​អ្នក​ឃ្លាន​អាហារ​ដែល​មាន​រសជាតិ​ក្តៅ និង​ហឹរ អ្នក​អាច​បន្ថែម​ម្រេចខ្មៅ​ក្នុង​បរិមាណ​អប្បបរមា និង​ចៀសវាង​ការ​ទទួលទាន​វា​ញឹកញាប់​។ ការ​ទទួលទាន​ម្រេចខ្មៅ​ក្នុង​បរិមាណ​ច្រើន​ពេក​អាច​បង្កើន​ឱកាស​នៃ​ការ​រលូត​កូន​។

៥-​ចៀសវាង​ទទួលទាន​ម្រេចខ្មៅ​ពេល​បំបៅ​ដោះ​កូន
ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​ការ​ទទួលទាន​ម្រេចខ្មៅ ជា​ពិសេស​ស្ត្រី​បំបៅ​ដោះ​កូន ។ ការ​ទទួលទាន​ម្រេចខ្មៅ​អាច​បញ្ជូន​រសជាតិ​ក្តៅ និង​ហឹរ​ទៅ​ទឹកដោះ​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​រសជាតិ​នៃ​ទឹកដោះ និង​បង្ក​ឱ្យ​មាន​បញ្ហា​រំលាយ​អាហារ​ចំពោះ​ទារក ៕