ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ងាំ ង៉ូ សិល្បករ​ចាប៉ី​ដង​វែង​ពិការ​ភ្នែក​ចង់​ផ្ទេរ​ជំនាញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​នួន ឆៃ​ឡូត ជា​មន្ត្រី​បម្រើ​ការងារ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៃ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ និង​ជា​អតីត​សិស្ស​ផ្នែក​ល្ខោនខោល បាន​ខិតខំ​ស្វែងរក​ជំនួយ​ដើម្បី​

រាជធានី​ភ្នំពេញ ៖ លោក​នួន ឆៃ​ឡូត ជា​មន្ត្រី​បម្រើ​ការងារ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៃ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ និង​ជា​អតីត​សិស្ស​ផ្នែក​ល្ខោនខោល បាន​ខិតខំ​ស្វែងរក​ជំនួយ​ដើម្បី​បំពេញ​បំណងប្រាថ្នា​របស់​សិល្បករ​ចា​ប៉ី​ដង​វែង​ពិការ​ភ្នែក​អាយុ​៧២​ឆ្នាំ​ម្នាក់ គឺ​លោកតា​ងាំ ង៉ូ ។ លោកតា​រស់នៅ​ភូមិ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។ គាត់​មាន​ជីវភាព​មិន​ប្រសើរ​ឡើយ តែ​មាន​ក្តី​ប្រាថ្នា​មួយ​គឺ​ចង​ផ្ទេរ​ជំនាញ​ច្រៀង​ចាប៉ី​ដង​វែង​ទៅ​ដល់​អ្នក​ជំនាន់​ដើម្បី​បន្តវេន​កុំឱ្យ​បាត់បង់ ។

លោក​នួន ឆៃ​ឡូត កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​ដោយ​សម្លឹង​ឃើញ​ហេតុផល និង​បំណង​ដ៏​មាន​តម្លៃ​មួយ​នេះ​ខ្ញុំ​ក៏​អញ្ជើញ​លោកតា​ងាំ ង៉ូ ដើម្បី​ជា​សកម្មភាព​មួយ​ដល់​សង្គម ព្រោះថា​ពេល​នេះ​ចា​ប៉ី​ដង​វែង​បាន​ក្លាយទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ យើង​ពិតជា​ចង់ឱ្យ​មាន​អ្នក​បន្តវេន​ជាមួយ​ទម្រង់​សិល្បៈ​មួយ​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​ឱ្យ​សក្តិ​សមជា​មួយ​កេរ្តិ៍ឈ្មោះ ហើយ​ពេល​នេះ​យើង​ត្រូវការ​ជំនួយ​ពី​មហាជន​ទាំងអស់​ជា​ឧបករណ៍​ចា​ប៉ី​ដង​វែង​ទៅ​ដល់ ក្មេង​ៗ​ដែល​មាន​ចំនួន​២០​នាក់ នៅ​ក្នុង​សហគមន៍​ក្នុង​ការ​ហាត់រៀន​ក៏​ដូច​ជា​ថវិកា និង​គ្រឿង​បរិភោគ​មួយ​ចំនួន​សម្រាប់​ជួយ​ជីវភាព​របស់​លោកតា ។ សង្ឃឹមថា ប្រជាជន​ខ្មែរ​នឹង​ចូលរួម​ជាមួយ​មូលនិធិ​មួយ​នេះ ដើម្បី​ខ្មែរ​កសាង​ខ្មែរ ។ ដូចនេះ​សូម​បងប្អូន​ទាំងអស់​មេត្តា​ជូ​យ​ដោះស្រាយ​ខ្លះ​ជូន​ដល់​សហគមន៍​ខាង លើ​ផង ដើម្បី​សម្រេច​បំណង​លោកតា​សិល្បករ​ចា​ប៉ីដង​វែង​ពិការ​ភ្នែក​បាន​ស្ងប់ចិត្ត និង​ដើម្បី​រក្សា​ស្នាដៃ​ចា​បុ​ី​ខ្មែរ​យើង​ផង​ដែរ​» ៕