ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្វីខ្លះទៅ? រហូត​ធ្វើឱ្យ​​​គាត់​​​​ទាំង២ ​សម្រេចចិត្ត​​​បែប​​នេះ

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ នៅ​ក្នុង​សង្គម​សិល្បៈ ​តែងតែ​មានការ​សម្តែង​គ្រប់​រូបភាព ​ដូច​ជា​កាយវិការ​​ប៉ះ​ដៃ ប៉ះ​ជើង ​អោប​រិត​​អាច​និង​ផុយ​ស្រួយ​​​ដល់​តារា​ដែល​មាន​គូស្នេហ៍​​បណ្តូលចិត្ត​ប្រចណ្ឌ​ផង​​ដែរ​ ។ ​ផ្ទុយ​ទៅ​វិញ​ ភរិយា​របស់​លោក​ឆាយ វី​រៈ​យុ​ទ្ធ ​ដែល​ទើបតែ​ចូល​រោង​ការ​ថ្មី​ៗ ​បាន​តាំង​ជំហរ​ថា​ រូបភាព​ប្រចណ្ឌ​ស្វាមី ​ជាមួយ​អ្នកសិល្បៈ​ដូច​គ្នា ​គឺ​មិន​អាច​​កើត​មាន​ឡើយ​ ។ ​ការ​សំខាន់ ​គឺ​ស្ថិត​នៅ​លើ​ចិត្ត​

ខេត្តកំពង់ចាម​ ៖ នៅ​ក្នុង​សង្គម​សិល្បៈ ​តែងតែ​មានការ​សម្តែង​គ្រប់​រូបភាព ​ដូច​ជា​កាយវិការ​​ប៉ះ​ដៃ ប៉ះ​ជើង ​អោប​រិត​​អាច​និង​ផុយ​ស្រួយ​​​ដល់​តារា​ដែល​មាន​គូស្នេហ៍​​បណ្តូលចិត្ត​ប្រចណ្ឌ​ផង​​ដែរ​ ។ ​ផ្ទុយ​ទៅ​វិញ​ ភរិយា​របស់​លោក​ឆាយ វី​រៈ​យុ​ទ្ធ ​ដែល​ទើបតែ​ចូល​រោង​ការ​ថ្មី​ៗ ​បាន​តាំង​ជំហរ​ថា​ រូបភាព​ប្រចណ្ឌ​ស្វាមី ​ជាមួយ​អ្នកសិល្បៈ​ដូច​គ្នា ​គឺ​មិន​អាច​​កើត​មាន​ឡើយ​ ។ ​ការ​សំខាន់ ​គឺ​ស្ថិត​នៅ​លើ​ចិត្ត​គំនិត​របស់​បុគ្គល​តែ​ប៉ុណ្ណោះ​ ។​ ម្ល៉ោះហើយ​ ទើប​គេ​មើលឃើញ​ថា​ ឆាយ វី​រៈ​យុ​ទ្ធ ពិតជា​មានសំណាង​ណាស់​ ដែល​មាន​ប្រ​ព​ន្ធ​​កាន់​​ចិត្តធ្ងន់​បាន​ ។

តារាចម្រៀង​ល្បីល្បាញ​ពេញ​ប្រទេស ​លោក​ឆាយ វី​រៈ​យុ​ទ្ធ បាន​សម្រេចចិត្ត​ចូល​រោងការ​​ ជា​ផ្លូវការ​ពេញ​មុខ ​កាលពី​ថ្ងៃ​ទី​២១ ឧសភា ​​នា​ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម (​ក្បែរ​វិទ្យាល័យ​ស្គន់) ។ ​ដោយ​មានការអញ្ជើញ​​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​កុះករផង​ដែរ ​។ ​គ្រានោះ​ គេ​ឃើញ​មាន​វត្តមានដ៏ខ្ពង់ខ្ពស់​លោក​ហ៊ុន ម៉ា​ណែ​ត​ ចូលរួម​ផង​ដែរ ​ដែលបានញ៉ាំ​ងឱ្យ​​ពិធី​នេះ ​កាន់តែ​អ​ធិកអធម​ទ្វេ​ឡើង ​ពិសេស​ ​លោកឆាយ វី​រៈ​យុ​ទ្ធ រីកមុខ​មាត់​មិន​​ស្ទើរ​ឡើយ​ ។

កូនក្រមុំ​ជា​ម្ចាស់​ចិត្ត​លោក​​ឆាយ វី​រៈ​យុ​ទ្ធ មានឈ្មោះ​សែ ចាន់​ឌី​ ជា​អ្នក​រកស៊ី​ និង​មាន​សមត្ថភាព​តែង​និ​ពន្ធ​​បទ​ចម្រៀង​យ៉ាង​ចំណាន​ដោយ​​បទ​ចម្រៀង​ទាំងនោះ​ អ្នក​នាង​បាន​តែងឱ្យ​​ស្វាមី​ឆាយ វី​រៈ​យុ​ទ្ធ ច្រៀង​បាន​ប្រមាណ​១០​បទ ​មក​ហើយដែរ ។ ដោយ​នេះ​ ជា​សំណាង​​​​របស់​ឆាយ វី​រៈ​យុ​ទ្ធ ​​រក​ប្រ​ព​ន្ឋ​បាន​ទាំង​តែង​ចម្រៀង​ឱ្យ​​ច្រៀង​ មិន​ខ្វល់​រក​អ្នក​ណា​ឡើយ​ ។​ យ៉ាងណាមិញ​ មុន​នឹង​ចូល​រោង​ការ​សំពះ​ផ្ទឹម​លោក​ឆាយ វី​រៈ​យុ​ទ្ធ បាន​ចំណាយពេល​ជាង​៧​ឆ្នាំ ​ដើម្បី​ស្វែង​យល់ចិត្ត​ថ្លើម​គ្នា​យ៉ាង​សកម្ម​គ្រប់​សកម្មភាព​ទាំងអស់​ ដែល​​លោក​ឆាយ វី​រៈ​យុ​ទ្ធ បាន​តស៊ូ​ ដើម្បី​បាន​ម្ចាស់​បេះដូង​នេះ ​ក្នុង​ប្រអប់​ដួងចិត្ត​ ។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ ក្នុង​ឈុត​សំលៀក​បំពាក់​បុរាណ​ខ្មែរ​ ចេញ​មក​ទទួលភ្ញៀវ​យ៉ាង​ស្រស់​តាម​ក្បួន​ខ្មែរ​ លោក​ឆាយ វី​រៈ​យុ​ទ្ធ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​តស៊ូ​ចិញ្ចឹមចិត្ត​តាម​ស្រឡាញ់​ និង​ធ្វើ​អ្វី​គ្រប់យ៉ាង​ជាមួយ​ភរិយា​របស់​លោក​យ៉ាងច្រើន​រូបភាព ​ក្នុង​សញ្ញា​​​ផ្សេង​ៗ ដែល​ជា​ចំណុច​វិជ្ជមាន​ឲ្យ​គាត់​បានឃើញ​ និង​ទទួលស្គាល់​ ។ លោក​ថា ​ភរិយា​របស់​លោក​ស្លូតបូត​ តែ​មិន​ដែល​ចុះ​ចាញ់​​​ឧបសគ្គ​ ម៉ឺងម៉ាត់ ​រួសរាយ​រាក់ទាក់​ ដែល​នេះ​ជា​ចំណុច​​ទាក់ទាញ​​ឱ្យ​លោក​មានចិត្ត​ស្រឡាញ់រហូតមក​ ​​។

អ្នក​នាង​សែ ចាន់​ឌី​ ​ជា​ភរិយា​របស់​ឆាយ វី​រៈ​យុ​ទ្ធ ក៏​បាន​ឱ្យដឹងដែរ​ថា​ អ្នក​នាង​ពេញចិត្ត​ស្វាមី​លោក​ឆាយ វី​រៈ​យុ​ទ្ឋ​នេះ​ មក​ពី​គិត​ថា​លោក​ជា​មនុស្ស​មិនសូវ​និយាយ​ស្តី​ច្រើន​ ប៉ុន្តែ​ដើម្បី​ខ្ញុំ​លោក​តស៊ូ​ប្រែប្រួល​ ទៅ​ជា​និយាយ​រួសរាយ​ប្រឹងប្រែង​មិនធម្មតា​ អស់​ពេល​៧​ឆ្នាំ​ទើប​អ្នក​នាង​យល់​ថា​ អាច​យក​គាត់​ជា​គូ​អនាគត​បាន​ដោយ​សម្រេចចិត្ត​រៀប​ការ​តែ​ម្តង​។​​