ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១៤ មក​រា ២០២៣

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះ​សំណាល​​ជាមួយ​អ្នក​សារព័ត៌មាន​ដោយ​ផ្ទាល់ នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះ​សំណាល​​ជាមួយ​អ្នក​សារព័ត៌មាន​ដោយ​ផ្ទាល់ នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន ។

រាជរដ្ឋាភិបាល បាន​ឯកភាព​ឲ្យ​ក្រសួង​ព័ត៌មាន រៀបចំ​ពិធី​ជួបជុំ​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា ជាមួយ​អ្នក​សារព័ត៌មាន​ដោយ​ផ្ទាល់ លើក​ទី​៥ នា​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ ខាង​មុខ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន នា​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​បញ្ជាក់​ថា «​ក្រសួង សូម​ជូនដំណឹង​ដល់ អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​ចុះបញ្ជី​ទាំងអស់ មាន​បំណង​ចូលរួម​ពិធី​ខាងលើ សូម​ចាត់តាំង​តំណាង ១​រូប ដើម្បី​ទំនាក់ទំនង​ជាមួយ​មន្ដ្រី​ទទួល​បន្ទុក​តាម​ផ្នែក អំពី​ការ​ចុះ​ឈ្មោះ​ចូលរួម​ពិធី​ខាងលើ​» ។

សូម​ជម្រាប​ថា ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ វាយលុក​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្មាន​ឆ្នាំ​មកនេះ កម្មវិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល ជាមួយ​អ្នក​សារព័ត៌មាន ត្រូវ​បាន​ខកខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ