ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ សេចក្តីព្រាងច្បាប់​ស្តី​ពី “​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣”

1 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ ​សមាជិក​រដ្ឋសភា​ ចំនួន ​៨៩​រូប ​នៃ​ចំនួន​សមាជិក​ចូលរួម​ប្រជុំ​ទាំងអស់​ បាន​លើកដៃ​ជា​ឯក​ច្ឆន្ទ ​អនុម័ត​លើ​ខ្លឹមសារ ​នៃ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ការ​ហិរញ្ញវត្ថុ​…

​រាជធានី​ភ្នំពេញ ​៖ ​សមាជិក​រដ្ឋសភា​ ចំនួន ​៨៩​រូប ​នៃ​ចំនួន​សមាជិក​ចូលរួម​ប្រជុំ​ទាំងអស់​ បាន​លើកដៃ​ជា​ឯក​ច្ឆន្ទ ​អនុម័ត​លើ​ខ្លឹមសារ ​នៃ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ការ​ហិរញ្ញវត្ថុ​ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ​ហើយ ​។

​ការ​អនុម័ត​នេះ ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​រដ្ឋសភា ​លើក​ទី​៨ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃ​ទី២៩ ​វិច្ឆិកា ​ក្រោម​អធិបតីភាពឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប ប្រធានរដ្ឋសភា​ស្តីទី ដោយ​មាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ ចំនួន​៩៨​រូប ​។

​សូម​ជម្រាប​ថា ​សេចក្តីព្រាងច្បាប់ ស្តី​ពី “​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៣” គឺជា​ថវិកា​វិត្ថារ​កម្ម​ចំ​គោលដៅ ដោយ​ផ្តល់​អាទិភាព​ទី​១ ដល់ “​មនុស្ស​” ពិសេស​លើ​សុខភាព ជីវភាព និង​សមធម៌ ព្រម​ជាមួយនឹង​អាទិភាព នៃ​ការ​បន្ត​ជំរុញ​ការ​ងើប ឡើង​វិញ​ នៃ​កំណើនសេដ្ឋកិច្ច​ ។

​សេចក្តីព្រាងច្បាប់​ ស្តី​ពី ​“​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៣”​ ត្រូវ​បានអង្គ​គណៈរដ្ឋមន្ត្រី​ អនុម័ត​កាលពី​ថ្ងៃ​ទី​២៨​ តុលា ​ឆ្នាំ​២០២៣ ​។

ខ្លឹមសារ​សង្ខេប នៃ​សេចក្តីព្រាងច្បាប់ ស្តី​ពី “​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៣” បាន​ឲ្យ​ដឹង​ថា បរិការណ៍​ នៃ​ការ​រៀបចំ​ថវិកា​ឆ្នាំ ២០២៣ សេចក្តីព្រាងច្បាប់ ស្តី​ពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ ឆ្នាំ២០២៣ ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុងងើបឡើង​វិញ ក្រោយ​ពី​ប្រយុទ្ធ​នឹង​ការ​រីក​រាល​​ នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​បាន​ដាក់​ចេញ​នូវ​យន្តការ ត្រួតពិនិត្យ និង​វាយតម្លៃ ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​វ៉ាក់សាំង​ទាន់​ពេល និង​គ្រប់គ្រាន់​ ក្នុង​ដំណើរការ​ចាក់​វ៉ាក់សាំង ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​ប្រជាជន ប្រកបដោយ​ជោគជ័យ​តាម “​អភិក្រម​ផ្កា​រីក​” ​។

ឆ្នាំ២០២៣ ជា​ឆ្នាំ​ចុង​ក្រោយ នៃ​ការ​អនុវត្ត​វិធានការ​អន្តរាគមន៍ ដែល​ត្រូវ​បាន​ដាក់​ចេញក្នុង “​ក្របខ័ណ្ឌ យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ការរស់នៅ​ជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ថ្មី​សម្រាប់ ​ឆ្នាំ២០២១- ២០២៣ ក្នុង​គោលបំណង​ស្ដារ និង​ពង្រឹង​សក្ដានុពល ​នៃ​ចន្ទល់​កំណើនសេដ្ឋកិច្ច​ឲ្យ​រស់​រវើក និង​ត្រឡប់​ទៅ​គន្លង នៃ​កំណើន​ជា​សក្ដានុពល​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន ក្នុង​ការ​ចាប់​យក​នូវ​កាលា នុ​វត្ត​ភាព​ថ្មី​ៗ ដែល​កំពុង​លេចឡើង ​ស្រប​នឹង​និន្នាការ​តំបន់ និង​សកល កសាង​ភាព​ធន់​នៃ​សង្គម​-​សេដ្ឋកិច្ច ​។

សេចក្តីព្រាងច្បាប់ ស្តី​ពី “​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៣” គឺជា​ថវិកា​វិត្ថារ​កម្ម ចំ​គោលដៅ ដោយ​ផ្តល់​អាទិភាព ទី ១ ដល់ “​មនុស្ស​” ពិសេស​លើ​សុខភាព ជីវភាព និង​សមធម៌ ព្រម​ជាមួយនឹង​អាទិភាព នៃ​ការ​បន្ត​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច ស្រប​តាម “​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ការ​រស់ នៅ​ជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣” ក៏​ដូច​ជា​កិច្ច​ប្រឹងប្រែង​សម្រេច​ឲ្យ​បានជា​អតិបរមា នូវ​គោលដៅ​អភិវឌ្ឍន៍ សំខាន់​ៗ ស្រប​តាម​របៀបវារៈ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​បាន​កំណត់​ក្នុ ង​យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី ៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ