ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្ត​កុង​ទី​ន័​រ​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​ព្រៃ​នប់ អ្នកបើកបរ​រថយន្ត​ធន់​ធំ​ម្នាក់​ឈ្មោះ ឌុ​ល ភារ​ណ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​រស្មី ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​គាប​ស្លា.ប់​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន ខណៈ​កំពុង​បើកបរ​រថយន្ត​នោះ​បាន​ក្រឡាប់ ។

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​ព្រៃ​នប់ អ្នកបើកបរ​រថយន្ត​ធន់​ធំ​ម្នាក់​ឈ្មោះ ឌុ​ល ភារ​ណ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​រស្មី ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​គាប​ស្លាប់​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន ខណៈ​កំពុង​បើកបរ​រថយន្ត​នោះ​បាន​ក្រឡាប់ ។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ម៉ោង​២៣​និង​០០​នាទី នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​២០៦ និង​២០៧ ខាងកើត​ស្ថានីយ៍​សាំង​តេ​លា​ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រន​ប់ ព្រះ​សីហ​នុ ។ រថយន្ត​មួយ​គ្រឿង​នេះ​ផ្ទុក​កុង​ទី​ន័​រ ពណ៌​ខៀវ ស្លាក​លេខ​ភ្នំពេញ ៣A-៦១៤២ ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ មក​ដល់​ចំនុច​ខាងលើ​បាន​ក្រឡាប់​ទៅ​ផ្នែក​ខាងឆ្វេង ការ​សន្និដ្ឋាន​ជាបឋម​ថា អ្នកបើកបរ​ងងុយដេក ។