ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលក្រុងតៃវ៉ាន់ម្នាក់ទើបជាប់ឆ្នោត ប្រកាសមិនទទួលយកតំណែង ព្រោះមូលហេតុ​មួយ​

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ អភិបាលម្នាក់ដែលទើបនឹងជាប់ឆ្នោតថ្មីៗនៅក្នុងក្រុងមួយនៅភាគខាងកើតកោះតៃវ៉ាន់

តៃវ៉ាន់ ៖ អភិបាលម្នាក់ដែលទើបនឹងជាប់ឆ្នោតថ្មីៗនៅក្នុងក្រុងមួយនៅភាគខាងកើតកោះតៃវ៉ាន់ បានប្រកាសកាសមិនទទួលយកតំណែងឡើយ ដោយសារមានបញ្ហាមិនឯកភាពជាមួយនឹងសមាជិកគ្រួសារ។

លោកស្រី Chang Jung-jung អភិបាលជាប់ឆ្នោតក្នុងក្រុង Fuli នៃតំបន់ Hualian បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅនៅលើហ្វេសបុករបស់គាត់កាលពីថ្ងៃចន្ទ ទី ២៨ វិច្ឆការម្សិលមិញនេះចំពោះអ្នកដែលបានបោះឆ្នោតឱ្យលោកស្រី ប៉ុន្តែបានប្រកាសថាគាត់សម្រេចចិត្តមិនទទួលយកតំណែងនោះទេ។

លោកស្រីបញ្ជាក់ថា សកម្មភាពបោះឆ្នោតធ្វើឡើងដោយក្រុមគាំទ្ររបស់គាត់ សុទ្ធតែជាកាយវិការគាំទ្រដោយឯកឯងពីអ្នកស្រុក ដោយគាត់មិនបានផ្តួចផ្តើមវានោះទេ។

គណៈកម្មការរៀបចំការបោះឆ្នោតតំបន់ Hualien បាននិយាយថា ប្រសិនលោកស្រី Chang Jung-jung មិនបង្ហាញខ្លួននៅថ្ងៃទី ២៥ ខែវិច្ឆការខាងមុខទេ ដែលជាថ្ងៃមន្រ្តីសាធារណៈមូលដ្ឋានចូលស្បថកាន់តំណែង គណៈកម្មាធិការនឹងស្នើឱ្យគាត់ស្បថចូលកាន់តំណែងនៅថ្ងៃផ្សេងទៀត តែប្រសិនគាត់នៅតែមិនបង្ហាញខ្លួននៅថ្ងៃបានកំណត់ គាត់នឹងបាត់បង់សិទ្ធិទទួលបានតំណែងនោះ។

បន្ទាប់មក រដ្ឋាភិបាលនឹងតែងតាំងអភិបាលបណ្តោះអាសន្ន មុនពេលមានការរៀបចំការបោះឆ្នោតនៅមណ្ឌលនោះដើម្បីបំពេញតំណែងទំនេរ។

នៅលើបណ្តាញសង្គមហ្វេសបុក លោកស្រី បានអះអាងថា ជ័យជន្នះរបស់គាត់តំណាងឱ្យសំឡេងនៃការផ្លាស់ប្តូរពីប្រជាជននៅក្នុងក្រុង Fuli។ ប៉ុន្តែគាត់បានបញ្ជាក់សារជាថ្មីថា គាត់បានប្រកាសកាលពីថ្ងៃទី ១៣ ខែតុលាកន្លងទៅថា គាត់នឹងដកខ្លួនចេញពីការប្រកួតប្រជែង។

គាត់បានសម្តែងការសុំទោសយ៉ាងជ្រាលជ្រៅទៅកាន់ប្រជាជនដែលបានបោះឆ្នោតឱ្យគាត់ និងសង្ឃឹមថា នៅក្នុងការបោះឆ្នោតជ្រើសរើសអ្នកជំនួសនាពេលខាមុខ សាធារណៈជននឹងបន្តបង្ហាញពីឆន្ទៈរបស់ពួកគេ និងធ្វើការជ្រើសរើសដ៏ល្អបំផុត ដើម្បីដឹកនាំក្រុង Fuli ទៅមុខ៕ (យោងតាមប្រភព៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ