ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បត់​ពីមុខ​ម៉ូតូ​បុក​រង​របួសធ្ងន់​ស្រាល​២​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​រង​របួស​បាក់​ភ្លៅ​និង​ម្នាក់​ទៀត​បែក​មុខ​បែក​មាត់ ក្នុង​គ្រោះថ្នាក់​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រដែ​បត់​ពីមុខ​ទាំង​ប្រថុចញ៉ុច កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែឧសភា នៅ​កែង

រាជធានី​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​រង​របួស​បាក់​ភ្លៅ​និង​ម្នាក់​ទៀត​បែក​មុខ​បែក​មាត់ ក្នុង​គ្រោះថ្នាក់​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រដែ​បត់​ពីមុខ​ទាំង​ប្រថុចញ៉ុច កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែឧសភា នៅ​កែង​មហាវិថី​ព្រះ​សីហ​នុ​និង​ផ្លូវ​លេខ​៦៣​ចំណុច​ស្តុ​ប​ត្រសក់ផ្អែម ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។

យុវជន​ទាំង​២​នាក់​ជិះ​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​ណិ​ច ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BJ-៩២៧៤ បើកបរ​តាម​មហាវិថី​ព្រះ​សីហ​នុ​ពី​កើត​ទៅ​លិច លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​បុក​ជាមួយ​រថយន្ត​តែ​ម្តង ។ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​នេះ ពណ៌​ស ពាក់​ផ្លា​លលេ​ខ ភ្នំពេញ​២Y-៩៣៩៥ ក្រោយ​កើតហេតុ​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់​ស្រមោល ។

យុវជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ហុង​ហាក់ ចំណែក​ម៉ូតូ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ៕