ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជោក​បើក​បញ្ច្រាស់ បុក​គេ​ហើយ ព្យាយាម​រត់​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់ បាន​បើករថយន្ត​បញ្ច្រាស់ទិស​ដៅ​ចរាចរណ៍​ជ្រុល​ទៅ​បុក នឹង​ម៉ូតូ​មួយ​គ្រឿង ដែល​កំពុង​តែ​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាលឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស ភ្លាម​ៗ​នោះ​អ្នកបើកបរ​មិន​បាន​ឈប់​រថយន្ត​ដោះស្រាយ​នោះ​ទេ គឺ​បាន​បើករថយន្ត​គេចខ្លួន​ទាំង​ស្ថានភាព​ស្រវឹង ក៏​ជ្រុល​ទៅ​បុក នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​បាក់ និង​វៀច​អស់​ចំនួន​៥​កង់​កល់​រថយន្ត​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៧ ជិត​និង​ស្ថានទូត​វៀតណាម ផ្លូវ​ព្រះ​មុនី​វង្ស កែង​និង​៤៣២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយ​ឃាត់​រថយន្ត​បាន​នៅ​ផ្លូវ ២៧១ ជិត​ស្ថានីយ​បូមទឹក​ស្អុយ​បឹង​ត្របែក សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដោយសារ​តែ​រថយន្ត​បុក​ទ្រូងផ្លូវ​ទៅ​មុខ​លែង​រួច ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹក​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ អាយុ​ជាង​៤០​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក TODAY  ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១Z-៨៨៣៥​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំនុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស អាយុ​ជាង​៣០​ឆ្នាំ មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​បើករថយន្ត​បង្ក​ម៉ាក TUNTRA  ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០២ ២-៨១៦៨ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ៤៣២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន និង​ស្រវឹង​ទោរទន់​ផង​នោះ ក៏​ជ្រុល​ទៅ​ផ្លូវ​របស់​គេ ហើយ​ក៏​ជ្រុល​ទៅ​បុក នឹង​ម៉ូតូ​ម៉ាក TODAY ដែល​កំពុង​ជិះ​បញ្ច្រាស់ទិស​ដៅ​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ រង​របួស​រលាត់​ដៃជើង និង​ក្បាល​បន្តិចបន្តួច ចំណែក​ម៉ូតូ​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត បន្ទាប់​ពី​បុក​ម៉ូតូ​ហើយ​ភ្លាម​ៗ​នោះ អ្នកបើកបរ​រថយន្ត​មិន​បាន​ឈប់​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​ចុះឡើង​ៗ ហើយ​ពេល​នោះ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ទៅ​ដល់​ផ្លូវ ២៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ស្រាប់តែ​រថយន្ត​នោះ​ក៏​ជ្រុល​ទៅ នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​បែក និង​វៀច អស់​ចំនួន​៥​កង់ ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ កល់​រថយន្ត​ទៅ​មុខ​លែង​រួច តែ​សំណាងល្អ​មិន​មាន​គ្រោះ​ដល់​អ្នកបើកបរ​រថយន្ត​។ នៅ​ពេល​នោះ​ឃើញ​មាន​តំណាង​ខាង​រថយន្ត​ចេញ​មុខ​ធ្វើការ​ដោះស្រាយ​ជាមួយ និង​ខាង​ម៉ូតូ ដោយ​បាន​សង​សំណង​ចំនួន​១៥០​ដុល្លារ​ទៅ​ឲ្យ​ខាង​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​មួយ​វគ្គ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​មក​ដល់​រួច​ហើយ បាន​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ តែ​មិន​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​ដែល​មាន​ជាតិ​ស្រវឹង​នោះ​ទេ ៕