ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ឆ្នាំ​ទី​៤​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ស្រុក ត្រូវ​រថយន្ត​បុក​បណ្តាល​ឱ្យ​ស្លា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវ​និស្សិត​ច្បាប់​ឆ្នាំ​ទី​៤​ម្នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ផ្លូវ ខណៈ​ពេល​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពី​ស្រុក​កំណើត

រាជធានី​ភ្នំពេញ ៖ យុវ​និស្សិត​ច្បាប់​ឆ្នាំ​ទី​៤​ម្នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ផ្លូវ ខណៈ​ពេល​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពី​ស្រុក​កំណើត ដោយ​មាន​ដឹក​អង្ករ ហើយ​មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់​នោះ ក៏​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​មក​កៀរ​រ​ផ្ទប់​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ រួច​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៧​នេះ នៅ​មុខ​ផ្ទះ​លេខ​២៣៣ ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ផេង សិរី​បណ្ឌិត អាយុ​២៤​ឆ្នាំ និស្សិត​ច្បាប់​ឆ្នាំ​ទី​៤ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។ មុន​ពេល​កើតហេតុ យុវ​សិស្ស​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១I-១៣១២ មួយ​គ្រឿង​តែ​ម្នាក់ឯង ដោយ​មាន​ដឹក​អង្ករ​មួយ​កំណាត់​បាវ​ពីក្រោយ​ផង​ដែរ ក្នុង​គោលបំណង​សំដៅ​ទៅ​កាន់​ផ្ទះ​ជួល​របស់​ខ្លួន​នៅ​ឯ​ស្ទឹង​មាន​ជ័យ​នោះ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​មក​ពីក្រោយ និង​កៀរ​បណ្តាល​ឱ្យ​ដួល និង​បោក​ក្បាល​ទៅ​លើ​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​ស្លាប់​ទាំង​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់ ហើយ​អូស​បាវ​អង្ករ​កំពប់​ពេញ​ផ្លូវ​ផង​ដែរ រួច​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ចរាចរណ៍​ខណ្ឌចំការមន​ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ និង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​រក​រថយន្ត​បង្ក ដើម្បី​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទ​តាម​ផ្លូវច្បាប់ ចំណែកឯ​សាកសព​របស់​និស្សិត​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ផង​ដែរ​៕