ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ស្អាត Matt បង្ហោះ​សារ​ប្លែក​ៗ ធ្វើ​ឱ្យ​អ្នកគាំទ្រ​សង្ស័យ​ថា ​នាង​បែកបាក់​ជាមួយ​គូស្នេហ៍

1 ឆ្នាំ មុន

តារា​សម្ដែង​ស្រី​ឆ្នើម​សាច់​.​សខ្ចី រាង​ខ្ពស់​ស្ដើង កញ្ញា Matt Peranee គឺជា​តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​ជនជាតិ​ន័​រវេ​ស​មួយ​រូប ដែល​មាន​សម្រស់​ស្រស់​ស្អាត ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​តែងតែ​លើក​សរសើរ​អំពី​ដងខ្លួន​ដ៏​ស្រ​ឡូ​ន​របស់​នាង​មិន​ដែល

ប្រទេស​ថៃ ៖ តារា​សម្ដែង​ស្រី​ឆ្នើម​សាច់​.​សខ្ចី រាង​ខ្ពស់​ស្ដើង កញ្ញា Matt Peranee គឺជា​តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​ជនជាតិ​ន័​រវេ​ស​មួយ​រូប ដែល​មាន​សម្រស់​ស្រស់​ស្អាត ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​តែងតែ​លើក​សរសើរ​អំពី​ដងខ្លួន​ដ៏​ស្រ​ឡូ​ន​របស់​នាង​មិន​ដែល​ដាច់​នោះ​ទេ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ បច្ចុប្បន្ន​នេះ តារា​ស្រី​ស្រស់​សោភា​រូប​នេះ ក៏​មាន​គូស្នេហ៍​ផង​ដែរ នោះ​គឺ​លោក Songkarn Taechanarong ដែល​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​គូស្នេហ៍​មួយគូ​ដែល​មហាជន​តែងតែ​ចាប់អារម្មណ៍​ជា​ខ្លាំង បន្ទាប់​ពី​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​ចាប់ដៃ​គ្នា​ជា​សង្សារ​នេះ​រួច​មក ហើយ​គេ​តែងតែ​សង្កេត​ឃើញ​ថា តារា​ស្រី​មានឈ្មោះ​បោះ​សំឡេង Matt និង​លោក​Songkarn ដែល​មានឈ្មោះ​ជា​សេដ្ឋី​ហា​យ​សូរ​រូប​នេះ តែងតែ​រង​ការ​រិះគន់​ពី​សំណាក់​មហាជន​ជា​ច្រើន​លើក​ជា​ច្រើន​សារ​រាប់​ភ្លេច បើ​ទោះបីជា​មានរឿង​បែប​នេះ​យ៉ាងណា​ក្ដី ក៏​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​នៅ​តែ​ផ្អែមល្ហែម​ដដែល អោយ​តែ​ទំនេរ​ពី​ការងារ​គឺ​ពួក​គេ​តែងតែ​ទៅ​ញាំ​អី​ជា​ប្រចាំ ហើយ​ជា​រឿយ​ៗ​មហាជន​បានឃើញ​ពី​ភាព​ស្និទ្ធស្នាល​របស់​អ្នក​ទាំង​ពី​រលើ​បណ្ដាញ​សង្គម IG​និង​ហ្វេ​ស​ប៊ុ​ក រហូត​ដល់​ថ្នាក់​ធ្វើ​អោយ​ហ្វេ​ន​ៗ​លួច​ច្រណែន​ជាមួយនឹង​អ្នក​ទាំង​ពីរ​ជា​ខ្លាំង ។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​នៅ​ប្រទេស​ថៃ​មិន​តិច​នាក់​នោះ​ទេ ហាក់​មានការ​ភ្ញាក់ផ្អើល និង​មានការ​សង្ស័យ​គ្រប់​ៗ​គ្នា ស្រាប់តែ​ថ្មី​ៗ​នេះ​គេ​ប្រទេះ​ឃើញ​តារា​ស្រី Matt បាន​ចេញ​មុខ​មក​បង្ហោះ​រូបភាព​អាហារ​មួយ​ចំនួន​ប្លែក​ៗ​នៅ​ក្នុង​គណនី IG ផ្ទាល់ខ្លួន ដោយ​ភ្ជាប់​ជា​មួយនឹង Caption ប៉ុន្មាន​ម៉ាត់ ប្រហែលជា​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង​របស់​តារា​ស្រី​រូប​នេះ និង​គូស្នេហ៍​ហើយ​មើលទៅ ដូច​ជា​កំពុង​តែ​មាន​រកាំរកូស​រហូត​ឈាន​ដល់​ការ​រង្គោះរង្គើ​ចែកផ្លូវ​គ្នា​ដើរ​ផ្លូវ​រៀង​ៗ​ខ្លួន​អ​ញ្ជឹ​ង ដោយសារ​នៅ​ក្នុង​ខ្លឹមសារ​នោះ នាង​បាន​និយាយ​ថា «​មិនមែន​មនុស្ស​ស្អាត​ត្រូវ​ញ៉ាំ​ម្នាក់​ឯង​» រួច​មក​នាង​ក៏​បាន​បង្ហោះ​ឃ្លី​ប​ខ្លី​មួយ ដែល​នាង​មើល​ការ​ខុស​ត្រូវ​លើ​ការងារ​ជួសជុល​បំពង់​ទឹក​ដោយ​ខ្លួនឯង រួម​ជាមួយនឹង​សារ​នោះ​ថា «​មនុស្ស​មិន​ស្អាត ត្រូវ​មើលថែ​ការងារ​ខ្លួនឯង​ហត់​បន្តិច​»​។

បន្ទាប់​ពី​បានលឺ​ព័ត៌មាន​នេះ​រួច​មក នៅ​មិន​សុខ​ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​យ៉ាង​ព្រោងព្រាត​ថា «​រួសរាន់​ឡើង វា​នឹង​កន្លង​ផុត​ទៅ​។ ទោះបីជា​មាន​នរណា​ម្នាក់​ដើរ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា Matt នឹង​ឆ្លងកាត់​វា​បាន​យ៉ាង​ល្អ​។ បន្តដំណើរ​ទៅ​មុខ​យ៉ាង​ស្រស់​ស្អាត Matt» «​ស៊ូ​ៗ​ឡើង កុំ​ពិបាកចិត្ត​អី​អាយ​ដល ត្រូវធ្វើ​ចិត្តរឹង​មាំ​ឡើង មិនយូរ​មិនឆាប់​នោះ​ទេ អ្នក​នឹង​ប្រសើរ​ឡើង​ជាក់​ជា​មិន​ខាន​ឡើយ​» «​ស្នេហា​វា​តែងតែមាន​ជួប និង​មាន​បែក​ជា​រឿង​ធម្មតា​នោះ​ទេ ដូច្នេះ​កុំ​បាក់ទឹកចិត្ត​អី​» «​ខ្ញុំ​យល់​អារម្មណ៍​មនុស្ស​ស្រី​ដូច​គ្នា រឹង​មាំ​តែ​ខាងក្រៅ​ទេ តែ​ខាងក្នុង​វិញ​ស្ទើរ​ប្រេះ​ហើយ​»​។

យ៉ាងណាមិញ ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ពាសពេញ​បណ្ដាញ​សង្គម​នេះ​ដែរ តាម​រយៈ​ផេ​ក​ដ៏​ល្បី​របស់​ថៃ ដែល​មានឈ្មោះ​ថា «Nien Entertainment» បាន​ប្រាប់ ហើយ​ក៏​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​តារា​ស្រី​រូប​នេះ​បាន​បែកបាក់​ជាមួយនឹង​គូស្នេហ៍​ពិតមែន ក៏​គ្រាន់តែ​បង្ហោះ​និយាយ​លេងសើច ឬ​ក៏​យ៉ាងណា​នោះ​ឡើយ? ដូច្នេះ​យើង​មាន​តែ​រង់ចាំ​ការ​បកស្រាយ​ច​ម្ង​ល់ ចេញ​មុខ​មក​បញ្ជាក់​អោយ​គ្រប់​គ្នា​បានដឹង និង​តាមដាន​បន្ត​ទៀត​តែ​ប៉ុណ្ណោះ ទើប​អាច​ដឹង​ថា តើ​រឿង​នេះ​នឹង​ទៅ​ជា​យ៉ាងណា​អោយ​ពិតប្រាកដ​រវាង​គូស្នេហ៍​ទាំង​២​ដួង​ខាងលើ​នេះ?៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ