ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​​បញ្ជូន​ពល​រដ្ឋ​កូរ៉េ​ខាង​ជើង​27នាក់ទៅស្រុកវិញ

15 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាង​ត្បូង​​កាលពីថ្ងៃទី២៧ មីនា បានបញ្ជូន​ជន​ជាតិ​កូរ៉េ​ខាងជើង​២៧​នាក់ ​ទៅ​ស្រុកវិញ ។​ ពួកអ្នក​ទាំង​នេះ​ដែលជិះ​លើ​នាវា​មួយគ្រឿង​បានវង្វេង​ផ្លូវ​​ចូលក្នុងដែនទឹក​កូរ៉េ​​ខាង​ត្បូង​កាលពីខែកុម្ភៈ​កន្លងមកនេះ ។
យោង​តាម​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាង​ត្បូងថា ពល​រដ្ឋ​​កូរ៉េ​ខាងជើង​​ទាំង​២៧នាក់​ក្នុង​ចំណោម​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ទាំង​៣១​នាក់​ជិះ​ក្នុង​នាវា​នេសាទ​ធ្វើពីឈើនោះ​ត្រូវ​បានប្រគល់​ឱ្យ​អាជ្ញា​ធរ​កូរ៉េ​ខាង​ជើង​នៅភាគខាង​ជើង​​នៃព្រំ​ដែន​ទឹក​ខាងលិច​ដែលមានភាពចំរូង​ចំរាស់​នាវេលា​ម៉ោង​១២ និង​៥៥នាទីម៉ោង​ក្នុងស្រុក ។
ពលរដ្ឋ​កូរ៉េ​​ខាងជើង​៤នាក់​ទៀត​ដែល​តាម​អាជ្ញា​ធរ​​កូរ៉េ​ខាងត្បូង​ថា បាន​សម្តែង​ពីបំណង​​ចង់រស់នៅក្នុងប្រទេស​កូរ៉េ​ខាងត្បូង​ពុំត្រូវធ្វើ​មាតុភូមិ​និវត្តន៍ឡើយ ៕