ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាប សុវត្ថិ និង​ឱ​ក សុគន្ធ​កញ្ញា សម្តែង​រួម​គ្នា​លើក​ដំបូង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លំដាប់​ជួរ​មុខ​របស់​ផលិតកម្ម​ហង្ស​មាស គឺ​លោក​ព្រាប សុវត្ថិ និង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា ត្រូវ​មានការ​ទម្លាយ​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​ទទួល​បាន​តំណែង​ជា​តួឯក​រួម​គ្នា​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លំដាប់​ជួរ​មុខ​របស់​ផលិតកម្ម​ហង្ស​មាស គឺ​លោក​ព្រាប សុវត្ថិ និង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា ត្រូវ​មានការ​ទម្លាយ​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​ទទួល​បាន​តំណែង​ជា​តួឯក​រួម​គ្នា​ក្នុង​ភាពយន្ត​ភាគ​ថ្មី​មួយ​របស់​ទូរទស្សន៍​ហង្ស​មាស​។ ទោះជា​យ៉ាងណា​ក្តី ចំណងជើង​ភាពយន្ត​ថ្មី​នោះ​មិន​ត្រូវ​គេ​បញ្ជាក់​ទេ ប៉ុន្តែ​ដឹកនាំ​សម្តែង​ដោយ​ផលិតករ​ជើង​ចាស់​លោក​ហ្វៃ សំអាង ។

នៅ​មិន​ទាន់​ស្វែងរក​ការ​បញ្ជាក់​ពី​តារាចម្រៀង​លោក​ព្រាប សុវត្ថិ និង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា បាន​នៅឡើយ​ទេ​ទាក់ទិន​ការ​សម្តែង​ភាពយន្ត​រួម​គ្នា​នោះ ។

សិល្បករ​ដែល​ចូលរួម​សម្តែង​ក្នុង​រឿង​នោះ​លើក​ឡើង​ថា ​ផលិតកម្ម​ហង្ស​មាស​បាន​ដាក់​កំពូល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​របស់​ខ្លួន​សម្តែង​ជា​តួឯក​រឿង​ភាគ​ថ្មី ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ។ ភាពយន្ត​នោះ​លាក់លៀម​មិន​ឲ្យ​បញ្ចេញ​ព័ត៌មាន​ទេ សូ​ម្បី​តែ​ការ​ថតរូប​បង្ហោះ​ក៏​ហាមឃាត់​ដែរ​សម្រាប់​តារា​សម្តែង ។ ព្រោះតែ​ជា​លក្ខខណ្ឌ​របស់​ផលិតកម្ម ដែល​លើក​ឡើង​ថា រក្សា​ការណ៍​សម្ងាត់ និង​ចង់​ឲ្យ​រឿង​នេះ​ចាប់ផ្តើម​ក​ក្រើ​ក្រ​នៅ​ពេល​ចេញ​ផ្សព្វផ្សាយ​វី​ដេ​អូ​ខ្លី​ឃោសនា​វិញ ។

ប្រភព​ដដែល​លើក​ឡើង​ថា ភាពយន្ត​ភាគ​ថ្មី​នេះ​ជា​រឿង​បែប​មនោសញ្ចេតនា និង​មាន​ឈុត​ឆាក​ជា​ច្រើន​ថត​នៅ​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​។ ភាពយន្ត​នេះ​ថត​បាន​ប្រមាណ​ជិត​៥០​ភាគរយ ហើយ​​គ្រោង​បញ្ចប់​ការ​ថត​ក្នុង​ពេលឆាប់​ៗ​ខាង​មុខ ។ តាម​ការ​ប៉ាន់ស្មាន ភាពយន្ត​ដែល​សម្តែង​ដោយ​តារាចម្រៀង​ព្រាប សុវត្ថិ និង​ឱ​ក សុគន្ធ​កញ្ញា​នោះ​នឹង​ចាក់​បញ្ចាំង​ក្នុង​អំឡុង​ចុងឆ្នាំ​២០១៧​នេះ ។

តារាចម្រៀង​លោក​ព្រាប សុវត្ថិ ធ្លាប់​សម្តែង​ភាពយន្ត​មួយ​ចំនួន​រួច​មក​ហើយ​ដូច​ជា​រឿង «​នេសាទ​ក្រពើ​» និង​រឿង «​ធ្លាប់​ស្រឡាញ់​ខ្ញុំ​ទេ​»  ជាដើម ។ ចំណែក​តារាចម្រៀង​ឱ​ក សុគន្ធ មិន​ធ្លាប់​ចូលរួម​សម្តែង​ភាពយន្ត​ទេ ​ចាប់តាំងពី​នាង​ប្រឡូក​អាជីព​សិល្បៈ​មក ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​បណ្តា​ស្ថានីយទូរទស្សន៍​នានា​ខិតខំ​ផលិត​ខ្សែភាពយន្ត​ចាក់​ផ្សាយ​ជា​បន្តបន្ទាប់ ។ ចំពោះ​ទូរទស្សន៍​ហង្ស​មាស​ទើបតែ​ចាប់ផ្តើម​ផលិត​រឿង​ដំបូង​របស់​ខ្លួន ៕