ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​បែក​ថ្នាំ​ជិះ​ម៉ូតូ​បុក​វិមាន​ឯករាជ្យ​ទាំង​កណ្តាល​ថ្ងៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ខឿន​វិមាន​ឯករាជ្យ​ទាំង​កណ្តាល​ថ្ងៃ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ខឿន​វិមាន​ឯករាជ្យ​ទាំង​កណ្តាល​ថ្ងៃ​បណ្តាល​ឱ្យ​បែក​គំរប​ភ្លើង​ហ្វា​អស់​ចំនួន​២ ម៉ូតូ​បែក​ចង្កៀង​ខាង​មុខ​រង​ការ​ខូចខាត​តិចតួច និង​មនុស្ស​រង​របួសស្រាល ខណៈ​លើ​ដៃ​ម្ខាង​មាន​ស្នាម​អារ​ដៃ​ជា​ច្រើន​កន្លែង​ផង​ដែរ​នោះ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​រង្វង់​មូល​វិមាន​ឯក​រជ្យ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​បុរស​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1FS-9927 មួយ​គ្រឿង​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ទំនងជា​លឿន​ពេល​កាច់ចង្កូត​បត់​មិន​ទាន់​នោះ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​វិមាន​ឯករាជ្យ​ពេញទំហឹង​បណ្តាល​ឱ្យ​បែក​គំរប​ភ្លើង​ហ្វា​អស់​ចំនួន​២ និង​ដួល​បណ្តាល​ឱ្យ​ម៉ូតូ​បែក​ចង្កៀង​ខាង​មុខ និង​មនុស្ស​រង​របួស​រលាត់​ដៃជើង​ស្រាល ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​របស់​លោក​ដែល​ឈរជើង​ប្រចាំការ​នៅ​គោលដៅ​ខាងលើ​បាន​នាំ​គ្នា​ទៅ​ធ្វើការ​វាស់វែង និង​អូស​ម៉ូតូ​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ ហើយ​ធ្វើការ​សួរនាំ​បុរស​អ្នកបើកបរ​ខាងលើ​បែ​ជា​រូបគេ​និយាយ​បែប​រវើរវាយ និង​មិនដឹង​អ្វី​ឡើយ​គឺ​មាន​អាកា​រៈ​បែក​ថ្នាំ​យ៉ាង​ខ្លាំង​ផង​ដែរ ។

បុរស​អ្នកបើកបរ​ម៉ូតូ​រូប​នោះ​បាន​និយាយ​ទាំង​រវើរវាយ​ថា រូបគេ​មានឈ្មោះ ឌី​ន ម៉ា​ន់​ឌូ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​សែន​សុខ ហើយ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​រូបគេ​ជិះ​ម៉ូតូ​បុក​វិមាន​ឯករាជ្យ​នេះ​គឺ​ព្រោះ​មាន​មនុស្ស​ពី​២​ទៅ​៣​នាក់​ជិះ​ម៉ូតូ​ដេញ​វាយ​គេ​ទើប​បណ្តាល​ឱ្យ​កើតរឿង​នេះ​ឡើង​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ដែល​ឈរជើង​នៅ​គោល​ដៅ​ខាងលើ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ និង​បុរស​អ្នកបើកបរ​ម៉ូតូ​បុក​វិមាន​ឯករាជ្យ​យក​ទៅ​កាន់​ការិយាល័យ​ច​រា​ណ៍​នគរបាល​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕