ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សព​បុរាណ​ទំនង​កប់​ទាំង​រស់

6 ឆ្នាំ មុន

សេចក្ដីថ្លែងការណ៍​របស់​នាយកដ្ឋាន​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ​ខាងត្បូង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា មាន​គ្រោងឆ្អឹង​មនុស្ស​ចំនួន​២​នៅ​សតវត្ស​ទី​៥​ប្រទះ​ឃើញ​នៅ​ពីក្រោម​កំផែង​ថ្មភក់​ភាគ​ខាងលិច​ប្រទេស ។

សេចក្ដីថ្លែងការណ៍​របស់​នាយកដ្ឋាន​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ​ខាងត្បូង កាលពី​ពេលថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា មាន​គ្រោងឆ្អឹង​មនុស្ស​ចំនួន​២​នៅ​សតវត្ស​ទី​៥​ប្រទះ​ឃើញ​នៅ​ពីក្រោម​កំផែង​ថ្មភក់​ភាគ​ខាងលិច​ប្រទេស ។

លោកស្រី​សយ មូ​ន​ជុង អ្នកនាំពាក្យ​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​កេរ​មរតក​វប្បធម៌​ស្វាង​ជូ ថ្លែង​ថា គឺជា​តឹកតាង​លើក​ដំបូង​ផ្នែក​បុរាណវិទ្យា ដែល​បាន​និយាយត​ៗ​គ្នា​ថា​មាន​មនុស្ស​ត្រូវ​សម្លាប់ ដើម្បី​ឱ្យ​ក្លាយជា​ឆ្មាំ​អគារ ឬ​កំផែង ។ វា​គឺជា​ការណ៍​ពិត ។

ការ​កប់​មនុស្ស​ទាំង​រស់​រួម​ជាមួយ​ព្រះមហាក្សត្រ​ដែល​សោយ​ទិវង្គត ដើម្បី​ឱ្យ​ដួងវិញ្ញាណ​តាម​បម្រើ​នៅ​ភព​ថ្មី ជ្រូ​ត​ជ្រាប​ក្នុង​វប្បធម៌​កូរ៉េ​នៅ​សម័យ​បុរាណ ។

ក្នុង​ពេល​ដំបូង​នៅ​មិន​ទាន់​ប្រាកដប្រជា​ទាក់ទង​លើ​រឿងរ៉ាវ​នៃ​ការ​ស្លាប់​នោះ​ទេ ខណៈ​ពេល​ក្រុម​អ្នកជំនាញ​កំពុង​ស្រាវជ្រាវ​បន្ថែម ប៉ុន្ដែ​ទំនងជា​កប់​ទាំង​រស់​ព្រោះ​នៅ​លើ​គ្រោងឆ្អឹង​ហាក់ដូចជា​គ្មាន​ស្លាកស្នាម ដោយ​គ្រោងឆ្អឹង​ដំបូង​ស្ថិត​ក្នុង​លក្ខណៈ​ដេក​ផ្ងារ និង​សព​មួយទៀត​ដេក​ផ្អៀង​បែរមុខ​ទៅ​រកស​ពនៅ​ក្បែរ​ខ្លួន ៕