ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ខ្មោច​ឈើ​គ្រញូង​ទៀត​ហើយ

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ឈើ​គ្រញូង​ពេញ​១​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ត្រូវ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ដេញ​ឡោម​ព័ទ្ធ​ចាប់​បាន​កាលពី

ខេត្តស្ទឹងត្រែង ៖ ឈើ​គ្រញូង​ពេញ​១​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ត្រូវ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ដេញ​ឡោម​ព័ទ្ធ​ចាប់​បាន​កាលពី​វេលា​យប់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្បែរ​ស្ពាន​ស្រែ​ពក​ថ្មី ផ្លូវជាតិ​លេខ​៧៨​អា ឃុំ​ក្បាល​រមាស  ស្រុក​សេ​សាន ជាប់​ព្រំប្រទល់​ខេត្តរតនគិរី​។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ឈើ​គ្រញូង​ទាំងនោះ​បាន​ដឹក​ចេញពី​ខេត្តព្រះវិហារ បម្រុង​លោតឆ័ត្រ​ទៅ​លក់​នៅ​វៀតណាម ដែល​មុខសញ្ញា​រថយន្ត​ដឹកឈើ​គ្រញូង​នោះ បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​លើក​មក​ហើយ ខណៈ​ភ្លាត់ស្នៀត​សមត្ថកិច្ច​ក្តាប់​មុខសញ្ញា​ច្បាស់​ក៏​ប្រដេញ​ចាប់​នៅ​ចំណុច​ខាងលើ​បាន​សម្រេច ហើយ​ឃាត់ខ្លួន​អ្នកបើកបរ​ឡាន​បទល្មើស​នោះ​មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ទាំង​យប់​។

លោក អៀង វ៉ា​ន​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ គឺ​ធ្វើ​ដូច​ភ្លៀងរលឹម​តាម​ការ​ចង្អុល​ណែនាំ​របស់​លោក សៅ សុខា ដើម្បី​បំ​បិត​ការ​កាប់​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស​បានឱ្យ​ដឹងផង​ដែរ​ថា ឈើ​គ្រញូង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​មាន​ចំនួន​២.១៤០​គីឡូក្រាម និង​រឹបអូស​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2P 7336 ព្រមទាំង​អ្នកបើកបរ​ម្នាក់​ឈ្មោះ អ៊ំ ចាន់​ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ខេត្តព្រះវិហារ​។

តាម​ព័ត៌មាន​បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ បទល្មើស​ព្រៃឈើ​ប្រណីត​ចេញ​តាម​ច្រក​២​ឆ្លងកាត់​ខេត្តស្ទឹងត្រែង គឺ​ឈើ​គ្រញូង​ចេញពី​ខេត្តព្រះវិហារ តាម​ផ្លូវជាតិ​លេខ​៩ និង​ឈើ​ធ្នុង នាងនួន ចេញពី​ស្រុក​សៀម​ប៉ា​ង តាម​ផ្លូវជាតិ​លេខ​៧​អា ឆ្លង​ទៅ​ខេត្តរតនគិរី ដែល​ពេល​ខ្លះ​សមត្ថកិច្ច​ចាប់​បាន ហើយ​ខ្លះ​ទៀត​ចាប់​មិន​បាន​៕