ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​មានការ​សោកស្តាយ ក្រោយ​ដឹង​ថា បវរ​កញ្ញា Engfa មិន​បាន​រួមការ​ងារ​ប្រគំ​តន្ត្រី​ជាមួយ Jackson

1 ឆ្នាំ មុន

ថ្មី​ៗ​នេះ អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា​ក្នុង IG ជា​ពិសេស​ហ្វេ​ន​ៗ​នៅ​ប្រទេស​ថៃ​ទាំងមូល​តែ​ម្ដង បាន​សម្ដែង​ការ​មិន​ពេញ​ចិត្តជា​ខ្លាំង ក្រោយ​លេចលឺ​ដំណឹង​ថា Miss Grand Engfa មិន​បាន​រួមការ​ងារ​ជាមួយ​គ្នា​ទៅ​វិញ ដោយនៅ

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា​ក្នុង IG ជា​ពិសេស​ហ្វេ​ន​ៗ​នៅ​ប្រទេស​ថៃ​ទាំងមូល​តែ​ម្ដង បាន​សម្ដែង​ការ​មិន​ពេញ​ចិត្តជា​ខ្លាំង ក្រោយ​លេចលឺ​ដំណឹង​ថា Miss Grand Engfa មិន​បាន​រួមការ​ងារ​ជាមួយ​គ្នា​ទៅ​វិញ ដោយនៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ក៏​មានការ​អញ្ជើញ​តាមដាន​សារ​ជា​ថ្មី នៅ​ពេល​ដែល «​លោក Nawat ឬ​ហៅ​ថា ស្ថាបនិក ក៏​ដូច​ជា​អ្នកគ្រប់គ្រង​នៅ​លើ​ឆាក Miss Grand បាន​បង្ហោះ​សារ​អោយ​ដឹង​ភ្លាម​ៗ រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ Engfa ជា​ច្រើន​ហាក់​មានការ​ខូចចិត្ត ដែល​ពួក​គេ​មិន​បាន​ជួប​គ្នា ពិតជា​គួរ​អោយ​ស្ដាយ​ខ្លាំង​ណាស់​។

លោក​បាន​លុប​ចោលការ​ងារ​ជួប​របស់​អ៊ី​ង​ហ្វា ដើម្បី​ធ្វើការ​ជាមួយ jackson ថ្ងៃនេះ ហើយ​មួយ​ផ្នែក​មក​ពី​ការ​ប្រកាស​ពន្យារពេល ពីព្រោះ​មិន​ទាន់​ដឹង​ព័ត៌មាន​លម្អិត​ច្បាស់លាស់​អំពី​សកម្មភាព​ដែល Engfa ត្រូវ​ឡើង​ឆាក​ជាមួយ Jackson Wang នៅឡើយ​នោះ​ទេ ដោយ​កាលពី​កន្លង​ទៅ កញ្ញា Engfa ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ Miss Grand International 2022 បាន​បង្ហោះ​សារ​ប្រាប់​មក​កាន់​អ្នកគាំទ្រ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា «​នាង​នឹង​ធ្វើការ​ជាមួយ​សិល្បករ​លំដាប់​ពិភពលោក Jackson Wang» រហូត​ដល់​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​ភាគ​ផ្សេង​ៗ ដែល​រូប​លោក​ផ្ទាល់​បាន​ចេញ​មក​ទទួល​នូវ​អ្វី​ដែល​បាន​កើតឡើង និង​ត្រៀមខ្លួន​យល់ចិត្ត រហូត​ដល់​រឿង​ចាប់ផ្តើម​យឺតយ៉ាវ ដោយ​កាលពី​កន្លង​ទៅ​នេះ បវរកញ្ញា​ថៃ Ingfah Waraha ដែល​ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១ Miss Grand International 2022 ។

ក្នុង​នោះ នាង​បាន​បង្ហោះ​សារ​និយាយ​ថា «​នាង​នឹង​ធ្វើការ​ជាមួយ Jackson Wang ដែល​ជាតា​រា​ប្រុស K-pop សញ្ជាតិ​ចិន​ហុងកុង សមាជិក​ក្រុម Got7 ដ៏​ល្បីល្បាញ​របស់​កូរ៉េ​» បន្ទាប់​ពី​នាង​បាន​បង្ហោះ​សារ​នៅ​លើ​គណនី IG ផ្ទាល់​របស់​ខ្លួន ដោយ​បាន​និយាយ​ថា «​នឹង​ធ្វើការ​ជាមួយ JACKSON WANG» ។ ហើយ​ដំណឹង​មួយ​នេះ​ផង​ដែរ បាន​ធ្វើ​អោយ​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​រំភើប​ចង់អោយ​អ្នក​ទាំង​ពីរ​ជួប​គ្នា​ឆាប់​ៗ​ទេ​។

តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង Bosnawat ក៏​បាន​ចេញ​មុខ​មក​ប្រាប់​នៅ​ក្នុង​សារ​នោះ ហើយ​មនុស្ស​ជា​ច្រើន​បាន​សួរ​អំពី​តារា​ប្រុស Jackson Wang ដែល​មិន​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃនេះ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ជា​អ្នក​សុំ​លុប​ចោល នៅ​ការងារ​មួយ​នេះ មូលហេតុ​ដោយ​ភ្ជាប់​នូវ​ហេតុផល​ទាំង​៤ ដែល​ខ្ញុំ​បាន​បំភ្លឺ​ជាមួយ​អ្នក​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​។ «​សូម​អនុញ្ញាត​ឱ្យ​ខ្ញុំ​លុប​ចោលការ​ជួន​ប្អូន​ជា​មុន​សិន ដោយ​មាន​ហេតុផល​ដូច​ជា ៖ ១- Nong គឺជា​អ្នក​បង្ហាញ​ម៉ាក​របស់ ប្រភេទ​ផលិតផល​គឺ essence ។ ២- ម៉ាក ដែល​ត្រូវ​បាន​គេ​ឲ្យ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នោះ គឺ មិន​ជាប់​កុងត្រា ហើយ​ប្អូនស្រី​ជាប់​គាំង​នៅ​គ្លីនិក​ក្បែរ​នោះ​។ ៣- មិន​មាន​សកម្មភាព​ច្បាស់លាស់​សម្រាប់​យើង ដើម្បី​ប្រកាស​ពី​អ្វី​ដែល​ត្រូវធ្វើ​។ ៤- សិល្បករ​យើង​មិន​ទទួលយក​ការ​សម្តែង​ក្នុង​ករណី​គ្រាន់តែ​ចូលរួម និង​ជា​អ្នក​ទស្សនា ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ម៉ាក​យីហោ និង​សិល្បករ​របស់​យើង​មើលទៅ​មិន​សមរម្យ​ក្នុង​ការ​ដាក់​ទីតាំង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ