ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បុក​ម៉ូតូ​គៀប​ជាប់​នឹង​កង់​រថយន្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បុក​ជាមួយនឹង​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បុក​ជាមួយនឹង​ម៉ូតូ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​១៥៥​កែង​ផ្លូវ​៤៨៨ ស្ថិត​នៅ​ភូមិ​២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ថា មាន​បុរស​ម្នាក់​បើក​ម៉ូតូ​ហុងដា​ម៉ាក​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1FF-5776 បើក​តាម​ផ្លូវ​៤៨៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ​ស្រាប់តែ​គាត់​បត់​ត្រឡប់​ក្រោយ​ពេល​កាច់ចង្កូត​បាន​បន្តិច​ក៏​មាន​រថយន្ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​5A-1563 ប្រភេទ​ក្រឡុក​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន TPIPL​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​កិន​ម៉ូតូ​ជាប់​កង់​មុខ​ហើយ​បណ្ដាល​ឱ្យ​របួស​រយះ​ប្រអប់ជើង​ស្ដាំ​ដល់​ឆ្អឹង​ហូរ​ឈាម ហើយ​ក្រោយមក​ក៏​មាន​រថយន្ត​សង្គ្រោះ​ឯកជន​មក​យក​តែ​បុរស​រង​គ្រោះ​មិន​ព្រម​ឡើង​រថយន្ត​សង្គ្រោះ​ហើយ​រត់​ចេញពី​កន្លែង​កើតហេតុ​សង្ស័យ​ស្រវឹង​ឬ​មក​ពី​ជួប​គ្រោះថ្នាក់​វ​ង្វ​ង​ក៏​មិនដឹង ក្រោយមក​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ឃាត់​អ្នក​បើករថយន្ត​បង្ក និង​រត់​ដេញ​តាម​ជន​រង​គ្រោះ​យក​មក​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ពៅ ឃឹម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​ស្នាក់​នៅ​ស្រុក​ល្វាឯម ខេត្តកណ្ដាល ជា​អ្នក​បើក​ម៉ូតូ​ហុងដា​ម៉ាក​វ៉េវ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1FF5676 បើក​តាម​ផ្លូវ​៤៨៨​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ​មិនដឹង​មូលហេតុ​អ្វី​បុក​ជាមួយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ដែល​បើក​បញ្ច្រាសទិស​គ្នា​បុក​ម៉ូតូ​រួច​កិន​ម៉ូតូ​ជាប់​​កង់​មុខ​រថយន្ត​បង្កហេតុ និង​អ្នក​បើក​ម៉ូតូ​រង​របួស​រយះ​ប្រអប់ជើង​ខាងស្ដាំ​ធ្ងន់​ហើយ​ក្រោយមក​ក៏​ធ្វើការ​ឃាត់ខ្លួន​អ្នក​បើករថយន្ត​បង្កហេតុ និង​ហៅ​ជន​រង​គ្រោះ​ឱ្យ​ឡើង​រថយន្ត​សង្គ្រោះ​តែ​បុរស​​​ជន​រង​គ្រោះ​ឡើង​ឡានពេទ្យ​រួច​រត់​ចុះ​មក​វិញ​មិន​ព្រមទៅ​ព្យាបាល​ក្រោយមក​ក៏​ធ្វើការ​សម្របសម្រួល និង​ពន្យល់​ណែនាំ រួច​មួយសន្ទុះ​ក្រោយមក​ក៏​មាន​បងប្អូន​មក​ដល់​គ្រែ​គាត់​ឡើង​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ឯកជន​តែ​ម្ដង ហើយ​ចំណែក​រថយន្ត​បង្កហេតុ និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​រួម​នឹង​អ្នកបើកបរ​រថយន្ត​បង្ក​ប្រគល់​ឱ្យ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ​មក​វាស់វែង​ហើយ​យក​រក្សា​ទុក​រង​ចាំ​ខាង​តំណាង​ក្រុមហ៊ុន​មក​ដោះស្រាយ ៕