ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លំនៅ​ឋាន​តម្លៃ​ទាប និង​មធ្យម កំពុង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​លំនៅ​ឋាន​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​កម្រិត​ទាប កំពុង​តែ​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ ខណៈ​លំនៅ​ឋាន​ប្រណីត​មានការ​លក់​ថមថយ​ល្បឿន​បន្ដិច​ចាប់ពី​ចុងឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ គម្រោង​លំនៅ​ឋាន​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​កម្រិត​ទាប កំពុង​តែ​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ ខណៈ​លំនៅ​ឋាន​ប្រណីត​មានការ​លក់​ថមថយ​ល្បឿន​បន្ដិច​ចាប់ពី​ចុងឆ្នាំ​មុន ។

លោក ង៉ែត ពិសិដ្ឋ ជំនួយការ​អគ្គនាយក​បុរី​ពិភព​ថ្មី​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ថា គម្រោង​លំនៅ​ឋាន​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប នៅ​តំបន់​កំ​បូល​ទទួល​បានការ​លក់​ជោគជ័យ ដោយសារ​លក្ខខណ្ឌ​នៃ​ការ​ទិញ​អំណោយផល​ខ្ពស់ ។ លោក​បន្ត​ថា លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ​នេះ ទទួល​បានការ​ទិញ​ពី​អតិថិជន​យ៉ាង​លឿន ដោយសារ​គម្រោង​នេះ​មាន​ផ្សារ សាលារៀន និង​លំនៅ​ឋាន​ដែល​មាន​ស្តង់ដា ។

លំនៅ​ឋាន​ក្នុង​គម្រោង​នេះ​មាន​ទំហំ​ទទឹង​៤,១​ម៉ែត្រ និង​បណ្តោយ​១២​ម៉ែត្រ ផ្លូវ​ក្នុង​គម្រោង​៨​ម៉ែត្រ ទីធ្លា​នៅ​សល់​មុខ​ផ្ទះ​មាន​ប្រវែង​៤,៥០​ម៉ែត្រ និង​លក់​ក្នុង​តម្លៃ​ចាប់ពី​៣៩.៨៨០​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ ។

លោក ង៉ែត ពិសិដ្ឋ បាន​បន្ត​ថា ជាមួយនឹង​ភាព​ជោគជ័យ​លើ​គម្រោង​ជា​បន្តបន្ទាប់ ពេល​នេះ​បុរី​គ្រោង​នឹង​វិនិយោគ​លើ​បុរី​ថ្មី​មួយទៀត​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ផង​ដែរ ដោយសារ​គម្រោង​ទី​១​បាន​ទទួល​ជោគជ័យ និង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ច្រើន ។

លោក​ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន​លី ហួរ គ្រុប និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា បាន​ថ្លែង​ថា ទីផ្សារ​លំនៅ​ឋាន​មានការ​ប្រែប្រួល ដោយ​លំនៅ​ឋាន​ប្រណីត​មាន​តម្លៃ​ខ្ពស់ ជួប​ការ​ពិបាក​លក់​បន្តិច ប៉ុន្តែ​ប្រសិនជា​គម្រោង​ស្ថិត​នៅ​ចំ​ទីតាំង​ល្អ ការ​លក់​នៅ​តែ​ទទួល​បាន​ជោគជ័យ ។ ផ្ទុយ​ទៅ​វិញ​លំនៅ​ឋាន​មាន​តម្លៃ​ទាប កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ និង​មាន​តម្រូវការ​ខ្ពស់ ។

ទន្ទឹម​នឹង​នេះ លោក​ក៏​មាន​គម្រោង​នឹង​វិនិយោគ​លើ​លំនៅ​ឋាន​តម្លៃ​ទាប​នេះ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ផង​ដែរ ដោយ​សាងសង់​លើ​ផ្ទៃដី​ជាង​១០០​ហិ​កតា ។

លោក​បន្ត​ថា ៖ « គម្រោង​លំនៅ​ឋាន​មាន​តម្លៃ​ទាប​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ គឺ​ធ្វើ​ដំណើរ​ត្រឹម​រយៈពេល​១២​ទៅ​១៥​នាទី​ប៉ុណ្ណោះ​ពី​កណ្តាល​ទីក្រុង​ភ្នំពេញ »​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គី​ម ហ៊ា​ង បាន​ថ្លែង​ថា លំនៅ​ឋាន​មាន​តម្លៃ​ខ្ពស់​ពិតជា​មានការ​ពិបាក​លក់ ដោយសារ​អ្នកមាន​ប្រាក់​ច្រើន និង​អ្នកមាន​ជីវភាព​មធ្យម បាន​ទិញ​ផ្ទះ​រួច​ហើយ ពួក​គេ​មិន​ត្រូវការ​ទិញ​ទៀត​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ទីផ្សារ​លំនៅ​ឋាន​ធំ គឺ​នៅ​ក្នុង​ក្រុម​អ្នកមាន​ប្រាក់​ចំណូល​ទាប និង​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា អ្នក​សាងសង់​បុរី​ដែល​មាន​តម្លៃ​ទាប​គឺ​នៅ​តែ​លក់​ថ្លៃ បើ​គិត​ពី​ទំហំ​ផ្ទះ​ក្នុង​គម្រោង​របស់​ពួក​គេ តម្លៃ​ដី ព្រមទាំង​ទីតាំង​របស់​គម្រោង ។

លោក​បន្ត​ថា​៖ « ទីផ្សារ​បុរី​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប ពិតជា​មាន​តម្រូវការ​កាន់តែ​ខ្ពស់ ព្រោះ​ក្រុម​មនុស្ស​ក្នុង​ជីវភាព​នេះ​មាន​ចំនួន​ច្រើន ធៀប​នឹង​អ្នកមាន និង​អ្នកមាន​ជីវភាព​មធ្យម»៕