ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរ​ទាំង​ធ្លាក់​ភ្នែក​ទៅ​បុក​ក្បាល​របាំង​ថ្ម​ដេក​ផ្ងារពោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​បាន​បើករថយន្ត​ដូច​ហោះ​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​បង្ក​ការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​បាន​បើករថយន្ត​ដូច​ហោះ​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែឧសភា​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​មុខ​ហាង​លក់​សម្លៀក​បំពាក់​ម៉ូត​ថ្មី​ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា​។ អ្នកបើកបរ​រថយន្ត​ឈ្មោះ​ចាន់ វុ​ទ្ធី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ជា​មន្ត្រី​យោធា​មាន​ទីលំនៅ​ផ្ទះ​លេខ​២B​ផ្លូវ​លេខ​៧៧ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

តាម​សាក្សី​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មែក​សឺ​ដេ​ស​ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-9773​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​តាម​វិ​ថី​កម្ពុជា​ក្រោម​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ចង្កូត​ពេញ​ផ្លូវ​ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​នោះ​បាន​រេ​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​រថយន្ត​បង្ក​ក្រឡាប់​ផ្ងារពោះ​។ ពេល​នោះ​គេ​ឃើញ​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​លួ​ន​ចេញ​មក​ក្រៅ​ទាំង​ខ្លួន​ទទេ​ស្តូក​និង​បែកក្បាល​ហូរ​ឈាម​ដើរ​ទប់ខ្លួន​ស្ទើរ​មិន​នឹង​និយាយ​មិនដឹង​ទិស​តំបន់​អ្វី​ទេ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ហើយ​ក៏​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​យក​អ្នកបើកបរ​និង​រថយន្ត​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕