ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គោ​ងាប់​រក​ម្ចាស់​មិនឃើញ​លើកដាក់​រថយន្ត​បំរុង​យក​ទៅ​ផ្ទះ​ត្រូវ​សមត្ថកិច្ច​ឃាត់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ក្រោយ​ពី​បើករថយន្ត​បុក​គោ​ស្លា.ប់​ហើយ​រក​ម្ចាស់​មិនឃើញ​ក៏​នាំ​គ្នា​លើក​គោ​ខាងលើ​ដាក់​រថយន្ត​បំរុង​យក​ទៅ​ស្រុក​ត្រូវ​សមត្ថកិច្ច​ឃាត់​យក​មក​សាកសួរ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ក្រោយ​ពី​បើករថយន្ត​បុក​គោ​ស្លាប់​ហើយ​រក​ម្ចាស់​មិនឃើញ​ក៏​នាំ​គ្នា​លើក​គោ​ខាងលើ​ដាក់​រថយន្ត​បំរុង​យក​ទៅ​ស្រុក​ត្រូវ​សមត្ថកិច្ច​ឃាត់​យក​មក​សាកសួរ ។ ករណី​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​កាលពី​ម៉ោង​២​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ អ្នកបើកបរ​រថយន្ត​ឈ្មោះ ពេជ្រ ច​ន អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​អង្កាញ់ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ។ 

ប្រភព​ពី​យុវជន​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ខ្លួន​បាន​ដឹក​អំពៅ​ចេញពី​ស្រុក​យក​មក​ដាក់​ឱ្យ​ម៉ូយ​នៅ​ផ្សារ​ដើម​គរ​ក្រោយ​ពី​ដាក់​ឱ្យ​ម៉ូយ​ហើយ​ពួក​ខ្លួន​មាន​គ្នា​បី​នាក់​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សំ​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក លេខ​ភ្នំពេញ 2L-7504 ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​បើក​មក​ដល់​ចំណុច​ខាងលើ​មាន​សត្វ​គោ​៥​ទៅ​៦​ក្បាល​បាន​ដើរ​ឆ្លងផ្លូវ​ធ្វើ​ឱ្យ​គេ​ជាន់​ហ្វ្រាំងរថយន្ត​មិន​ទាន់​ក៏​ទៅ​បុក​មេគោ​មួយ​ក្បាល​បណ្តាល​ឱ្យ​ងាប់ តែ​ករណី​ខាងលើ​នេះ​មិន​មាន​អ្នក​រង​របួស​ឡើយ​គ្រាន់តែ​រថយន្ត​ខូចខាត​ផ្នែក​ខាងឆ្វេង​ខ្លាំង ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពី​បុក​ហើយ​រក​ម្ចាស់​មិនឃើញ​ក៏​នាំ​គ្នា​លើកដាក់​លើ​រថយន្ត​គោលបំណង​ទៅ​ស្រុក​ខណៈ​បើក​មក​ដល់​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំ​បូល​ត្រូវ​សមត្ថកិច្ច​ឃាត់​រថយន្ត​ដឹកគោ​ខាងលើ​តែ​ម្តង ។ បច្ចុប្បន្ន​រថយន្ត និង​សត្វ​គោ​ដែល​ងាប់​នោះ​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្ទោក​បណ្តោះអាសន្ន​ដោយ​រង​ចាំ​ព្រឹក​រក​ម្ចាស់​មក​ដោះស្រាយ ៕