ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដាក់​ផែនការ​បង្កើន​ថវិកា​ការពារ​ជាតិ​ឱ្យ​ដល់២​%​នៃ GDP នៅ​ឆ្នាំ២០២៧

1 ឆ្នាំ មុន

ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida បាន​ប្រាប់​គណៈរដ្ឋមន្ត្រី​ឱ្យ​បង្កើន​ការ​ចំណាយ​លើ​

ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida បាន​ប្រាប់​គណៈរដ្ឋមន្ត្រី​ឱ្យ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ឱ្យ​ដល់ ២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ឆ្នាំ ២០២៧​។

លោក​បាន​ប្រកាស​ពី​ផែនការ​នេះ​ទៅ​កាន់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កាលពី​ថ្ងៃ​ចន្ទ ទី ២៨ វិ​ច្ឆិកា​ម្សិលមិញ​នេះ ខណៈ​ដែល​ជប៉ុន​កែ​លម្អ​យុទ្ធសាស្ត្រ​សន្តិសុខ និង​ការពារ​ជាតិ​របស់​ខ្លួន​ដើម្បី​ទ​ប​ទល់​នឹង​ការ​គំ​រា​.​ម​កំហែង​ពី​ចិន ព្រមទាំង​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ បន្ទាប់​ពី​មានការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​ពី​សំណាក់​រុ​ស្ស៊ី​។

កាលពី​ខែសីហា ក្រសួងការពារជាតិ​បាន​ដាក់​សំណើរ​ថវិកា​ចំនួន ៤០​ពាន់​លាន​ដុល្លារ ប៉ុន្តែ​តួលេខ​នេះ​នឹង​មិន​ត្រូវ​បាន​បញ្ចប់​ឡើយ ទាល់តែ​រដ្ឋាភិបាល​ធ្វើ​បច្ចុប្បន្នភាព​លើ​គោលនយោបាយ​ការពារ​ជាតិ​មួយ​ចំនួន​។

«​យើង​នឹង​ចាត់វិធានការ​ថវិកា​ដើម្បី​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ និង​ការ​ចំណាយ​ផ្សេង​ទៀត​ដល់ ២​ភាគរយ នៃ GDP បច្ចុប្បន្ន​នៅ​ឆ្នាំ ២០២៧»​។ នេះ​ជា​ការ​ថ្លែង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Yasukazu Hamada បន្ទាប់​ពី​ពិភាក្សា​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​។

សូម​បញ្ជាក់​ថា ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ជប៉ុន​ត្រូវ​បាន​កំណត់​ប្រហែល​មួយ​ភាគរយ ឬ​ទាប​ជាង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​និយម​របស់​លោក Fumio Kishida បាន​បង្ហាញ​ផែនការ​ដើម្បី​បង្កើន​តួលេខ​ចំណាយ​ឱ្យ​ជិត​ដល់​ស្តង់​របស់​អង្គការ​ណា​តូ​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ