ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលនៅរង្វង់​មូល​​ថ្នល់​បំបែក​​ចោម​ចៅ ដោយសារបុរសម្នាក់​នេះ ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រាប់អាន​ជាមួយ​​ជនសង្ស័យ និង​នៅ​តែ​ជឿ​ទុកចិត្ត បើ​ទោះបីជា​ដឹង​​ថា ជន​នោះ​គ្មាន​គំនិត គ្មាន​មាយា​ទ​ល្អ​ទេ ហើយ​ដឹង​ទៀត​ថា បាន​យក​ម៉ូតូ​ខ្លួនឯង​ដែល​កំពុង​ទៅ​ដាក់បញ្ចាំ​ទៀតផង ។ ទីបំផុត ជន​កំហូច​នេះ ​បាន​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ខ្លួន​​ជិះដោយ​ប្រាប់​ថា ខ្ចីជិះ​ទៅ​យក​លុយ​បញ្ចាំ​ម៉ូតូ​ផ្ដាច់ ​ស្រាប់តែ​​​បាត់​រហូត​​តែ​ម្ដង ។

លុះ​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៩ ឧសភា ស្ថិត​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​​ចោម​ចៅ ក្នុងភូមិ​ព្រៃ​ជី​សាក់  សង្កាត់​​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក៏​ត្រូវ​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ​ជន​នោះ​បាន​ឃាត់ខ្លួន ដោយ​នាំ​មក​ប្រគល់​ឲ្យ​នគរបាល និង​ការ​បង្ក​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ ខណៈ​ជន​នេះ បាន​លក់​ម៉ូតូ​នោះ​ដើរ​ស៊ីចាយ​លុយ​អស់​ខ្ទេច​ទៅ​ហើយ ។

ជនសង្ស័យ​ឈ្មោះ​នាង សា​រុំ អាយុ​៣៧​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ច្រក​ស្គរ ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង ។ រីឯ​បុរស​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​មុត មឿ អាយុ​៣៦​ឆ្នាំ ជា​រត់​ម៉ូតូឌុប ស្នាក់​នៅ​ក្នុងភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ  មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ ដោយឡែក​ម៉ូតូ​ដែល​ជនសង្ស័យ​យក​ទៅ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ បិត​តែម​ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កណ្តាល​1H- 6296  ។