ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​ពីរ​ នឹង​អាច​រក​លុយ​បាន​ច្រើន​នៅ​ពេល​អនាគត

6 ឆ្នាំ មុន

ការងារ​មួយ​ចំនួន​បាន​បាត់បង់ ខណ​:​ដែល​ការងារ​មួយ​ចំនួន​ទៀត​បាន​លេចឡើង ​ដោយសារ​តែ​ប​បច្ចេកវិទ្យា​ព័ត៌មាន ​។ សម្តេច
តេ​ជោ​ ហ៊ុន​ សែន​ បាន​លើកទឹកចិត្ត​អោយ​យុវជន ​និង​យុវតី​កម្ពុជា ​ត្រូវ​ដើរឱ្យទាន់​និន្នាការ​ប្រែប្រួល​នៃ​ការងារ​ ដោយសារ​តែ​បច្ចេក​វិទ្យា​​ព័ត៌​​មាន​។

ការងារ​មួយ​ចំនួន​បាន​បាត់បង់ ខណ​:​ដែល​ការងារ​មួយ​ចំនួន​ទៀត​បាន​លេចឡើង ​ដោយសារ​តែ​ប​បច្ចេកវិទ្យា​ព័ត៌មាន ​។ សម្តេចតេ​ជោ​ ហ៊ុន​ សែន​ បាន​លើកទឹកចិត្ត​អោយ​យុវជន ​និង​យុវតី​កម្ពុជា ​ត្រូវ​ដើរឱ្យទាន់​និន្នាការ​ប្រែប្រួល​នៃ​ការងារ​ ដោយសារ​តែ​បច្ចេកវិទ្យា​​ព័ត៌​​មាន​។

សម្តេច​បាន​លើកទឹកចិត្ត​យុវជន​ និង​យុវតី​កម្ពុជា​ អោយ​យកចិត្តទុកដាក់​ទៅ​លើ​បច្ចេកវិទ្យា​ព័ត៌មាន ​នៅ​ក្នុង​វេទិកា​សេ​ដ្ខ​កិច្ច​ពិភព​លោក​​នៅ​ពេល​ថ្មី​ៗ​នេះ ​។

ជា​ការ​ពិត​ណាស់ យើង​បាន​ឃើញ​យ៉ាង​ជាក់ស្តែង​ នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ។ ការងារ​វាយ​អត្ថបទ​កុំព្យូទ័រ​ អា​ចរក​លុយ​បាន​ ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ។ ពេល​នោះ ការ​វាយ​កំ​ព្យូ​ទ័​រ​អត្ថបទ​មួយ​ ទំព័រ​មាន​តម្លៃ​មួយ​ដុល្លារ ​។ ប៉ុន្តែ​ការងារ​នេះ ​បាន​បាត់បង់​ទៅ​ហើយ ដោយសារ​តែ​មនុស្ស​សឹងតែ​គ្រប់​គ្នា​ នៅ​សម័យកាល​នេះ​ ចេះ​ប្រើ​កុំព្យូទ័រ ​។ ហាង​អ៊ី​ន​ធើ​រណេត​ជា​ច្រើន ​បាន​បិទទ្វារ​រកស៊ី​ដោយសារ​តែ​មនុស្ស​សឹងតែ​គ្រប់​គ្នា​​មាន​ស្មា​ត​ហ្វូ​ន​ ដែល​មាន​អ៊ី​ន​ធើរណេត​​ប្រើ​​ស្រាប់​ ។ មានការ​ងារ​ និង​មុខរបរ​ជា​ច្រើន​ទៀត ​បាន​បាត់បង់​ដូច​គ្នា​ ។

ទន្ទឹម​ជាមួយ​គ្នា​នោះ ការងារ​ជា​ច្រើន​បាន​កើតឡើង ​និង​ទីផ្សារ​ថ្មី​ៗ​​ក៏​លេចឡើង​តាម​នោះ​ ។ ឧទាហរណ៍​ ដូច​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​លក់​ផលិតផល​តាម​អន​ឡាញ ​ដោយ​មិនបាច់​មាន​តូប​លក់​ជាក់ស្តែង​ នៅ​តាម​ទីផ្សារ ​។ ​ជាមួយ​គ្នា​នោះ មនុស្ស​នៅ​កម្ពុជា​ ក៏​អាច​ធ្វើ​ការងារ​តាម​អន​ឡាញ​អោយ​ក្រុមហ៊ុន​ធំ​ៗ​នៅ​បរទេស​ដូច​ជា​អា​មេ​រិ​ក ចិន ជប៉ុន និង​អា​មេ​រិ​ក​ជាដើម ​ដោយ​បញ្ជូន​ល​ទ្ធ​ផល​ការងារ​និង​ធ្វើការ​ទំនាក់ទំនង​គ្នា​​តាម​អន​ឡាញ ​។

ការ​លើក​ឡើង​ខាងលើ​ បញ្ជាក់​ពី​ហេតុផល​គ្រប់គ្រាន់​ សម្រាប់​ប្រមុខ​រាជរដ្ឋាភិបាល ​ដើម្បី​ដាស់តឿន​ដល់​យុវជន​ និង​យុវតី​ដើម្បី​សម្រប​​ខ្លួន​ទៅ​នឹង​អ្វី​ដែល​គេ​ហៅ​ថា ​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន ​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន ( Fourth Industrial Revolution) ​។ ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ ដួច​ជា​ការ​ប្រើប្រាស់​បណ្តាញ​សង្គម (Social Network) និង​សារព័ត៌មាន​សង្គម ( social media) ដូច​ជា​ហ្វេ​ស​ប៊ុ​ក​ជាដើម ​នឹង​ធ្វើ​អោយ​មនុស្ស​មាន​​ទុន​ដ៏​សំខាន់​មួយ​ សម្រាប់​ការងារ​ និង​ជំនួញ​នា​សម័យ​កាល​​នេះ​។ 

ការ​រក​លុយ​នា​សម័យកាល​នេះ​ មាន​ភាព​ងាយស្រួល​ជាង​អ្វី​ដែល​មនុស្ស​ធ្លាប់​គិត​ ហើយ​គេ​ក៏​កាន់តែ​មាន​សេរីភាព ​នៅ​ក្នុង​ការ​ជ្រើស​រើស​ការងា​ផង​ដែរ បើសិនជា​មនុស្ស​មានការ​យល់​ដឹង​ និង​មានចំណេះ​ដឹង​ពេញលេញ​សំខាន់​ពីរ ​។ ទី​មួយ​ គឺ​ចំណេះដឹង​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន ​ដូច​ជា​ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ការ​ប្រើប្រាស់​យូ​ធ្យូ​ប ( Youtube) និង​ចំណេះដឹង​មូលដ្ឋាន​មួយ​ចំនួន​ទៀត​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ ។

ចំណេះដឹង​សំខាន់​ទី​ពីរ​ គឺ​ការ​ចេះ​បង្កើត​ខន់​ថិ​ន (​Content) ដែល​ល្អ​មាន​ប្រយោជន៍​ និង​មានការ​អប់រំ ​ដើម្បី​អោយ​មនុស្ស​រាប់​ម៉ឺន​សែន​នាក់​​អាន ​ឬ​ទស្សនា​ ។ ខន់​ថិ​ន ​គឺ​មាន​ន័យ​ថា ជា​អត្ថបទ​សំ​ណេ​រ ជា​រូបភាព​ ជា​សម្លេង ឬ​ក៏​ជា​វី​ដេ​អូ​ ។ នៅ​ពេល​ដែល​គេ​អាច​ប្រមូល​មនុស្ស​បាន​រាប់​សែន ​ឬ​ដល់​លាន​នាក់​ នៅ​ក្នុង​ដៃ​ហើយ​នោះ គេ​នឹង​បង្កើត​បាន​ទីផ្សារ​ផ្សាយពាណិជ្ជកម្ម​មួយ​សម្រាប់​ផលិត​ផល ​និង​សេវា​ផ្សេង​ៗ​។ ចំនួន​នេះ​​នឹង​លើស​ពី​ចំនួន​អ្នក​អាន​កាសែត​នីមួយ​ៗ​នៅ​កម្ពុជា ​ដែល​មាន​អ្នក​អាន​ត្រឹមតែ​ខ្ទង់​ប៉ុន្មាន​ម៉ឺន​នាក់​ប៉ុណ្ណោះ​។

ដូច្នេះ​ហើយ​​បានជា​សម័យកាល​នេះ មនុស្ស​នឹង​អាច​រក​លុយ​បាន​ស្រួល​កាលបើ​គេ​មានចំណេះ​ដឹង​ពីរ​យ៉ាង​ដ៏​សំខាន់​ដែល​រៀបរាប់​ខាងលើ គឺ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ព្រមទាំង​សារព័ត៌មាន​ និង​បណ្តាញ​សង្គម​គួប​ផ្សំ​នឹង​ចំណេះដឹង​សំខាន់​មួយទៀត ​គឺ​ការ​បង្កើត​ខន់​ថិ​ន​ ដែល​អាច​ជា​អត្ថបទ​សំ​ណេ​រ រូបភាព សម្លេង និងវី​ដេ​អូ​ ។

អត្ថបទ​នេះ ​សរសេរ​​ដោយ​លោក ងួ​ន សេ​រ័​ត្ន សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​សាធារណ​: នៅ Department of Media and Communication នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ​ព​ញ​ ។ ​អាច​ទំនាក់ទំនង​បាន​តាម​រយ​: អ៊ី​មេ​ល borarath@hotmail.com​ ។